ជប៉ុនល្អពេកហើយ! ពេលនេះជប៉ុន បានឧបត្ថម្ភម៉ាស់ឲ្យចិន១លានម៉ាស់ តាមទីផ្សារក៏លក់បញ្ចុះតម្លៃ ថែមសរសេរថា....

//s5.kh1.co/ff/ff7bc5334e1b68cef2fb49e1b4d4fad2d54d6268.jpg
សង្គម

 ២៧-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ខណៈពេលដែលមហាជនជាច្រើនមានការព្រួយបារម្ភ ប្រទេសជប៉ុនក៏បានធ្វើការឧបត្ថម្ភម៉ាស់ឲ្យចិន១លានម៉ាស់ និងដាកឮលកឮតាមផ្សារដោយបញ្ចុះតម្លៃ

ចិន៖ នៅពេលនេះ វីរុសថ្មី ​Corona  ដែលជាជំងឺឆ្លងតាមរយៈផ្លូវដង្ហើមចាប់ផ្តើមពីប្រទេសចិន កំពុងតែធ្វើឲ្យមានការជ្រួលច្របល់ខ្លាំង និងព្រួយបារម្ភយ៉ាងខ្លាំង រហូតពេលនេះមានអ្នកស្លាប់ និងឆ្លងជំងឺរាតត្បាតកើនឡើងជាច្រើននាក់គួរឲ្យបារម្ភបំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយជំងឺដ៏កាចសាហាវមួយនេះបានឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតយ៉ាងលឿនបែបនេះ មិនថាប្រទេសជិតខាង ឬយ៉ាងណានោះទេ គឺនាំគ្នាពាក់ម៉ាស់ការពារ ក៏ដូចជាការពារខ្លួនដោយលាងដៃជាមួយនឹងសាប៊ូឲ្យបានញឹកញាប់។ ជាក់ស្តែងក្រោយពីឃើញសភាពដ៏ពិបាករបស់ប្រទេសចិន ប្រទេសជប៉ុនដែលជាប្រទេសចិត្តធម៌ បានធ្វើការជួយដល់ប្រទេសចិនយ៉ាងគួរឲ្យសរសើរបំផុត។

ដោយក្នុងនោះប្រទេសជប៉ុន បានធ្វើការឧបត្ថមនូវម៉ាស់ចំនួនមួយលាន ចែកជូនដល់ប្រទេសចិន ថែមទាំងមានការដាក់លក់ម៉ាស់បញ្ចុះតម្លៃពិសេសនៅតាមទីផ្សារជាច្រើន ដោយពុំមានការឡើងថ្លៃនោះទេ។ ក៏ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យមហាជនជាច្រើនពិតជាពេញចិត្តខ្លាំងនោះគឺ ពួកគេថែមទាំងបានសរសេរលើកទឹកចិត្តប្រទេសចិនបន្ថែមយ៉ាងដូច្នោះថា៖

«ស៊ូឡើងប្រទេសចិន ខេត្តអ៊ូហ៊ានស៊ូឡើងទៀត»។

សារដែលជប៉ុនបានសរសេរ

សារដ៏ខ្លីមួយនេះ បានធ្វើឲ្យមហាជនជាច្រើនពិតជារំភើបខ្លាំង​ដែលប្រទេសជប៉ុនមានសន្តាន ចិត្តល្អខ្លាំងបែបនេះ បានជួយដល់ប្រទេសចិនដែលកំពុងតែជួបបញ្ហាយ៉ាងគួរឲ្យរន្ធត់ និងបារម្ភយ៉ាងខ្លាំងយ៉ាងដូច្នោះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ការការពារពាក់ម៉ាស នៅប្រទេសចិន ពេលនេះ
ការការពារពាក់ម៉ាស នៅប្រទេសចិន ពេលនេះ
ការការពារពាក់ម៉ាស នៅប្រទេសចិន ពេលនេះ
ការការពារពាក់ម៉ាស នៅប្រទេសចិន ពេលនេះ
ការការពារពាក់ម៉ាស នៅប្រទេសចិន ពេលនេះ
ការការពារពាក់ម៉ាស នៅប្រទេសចិន ពេលនេះ
វីរុស  ​Corona 
វីរុស  ​Corona 
ប្រទេសជប៉ុនឲ្យម៉ាស់ដល់ចិន ១លានម៉ាស់
ប្រទេសជប៉ុនឲ្យម៉ាស់ដល់ចិន ១លានម៉ាស់
ប្រទេសជប៉ុនឲ្យម៉ាស់ដល់ចិន ១លានម៉ាស់
ប្រទេសជប៉ុនឲ្យម៉ាស់ដល់ចិន ១លានម៉ាស់
ប្រទេសជប៉ុនឲ្យម៉ាស់ដល់ចិន ១លានម៉ាស់
ប្រទេសជប៉ុនឲ្យម៉ាស់ដល់ចិន ១លានម៉ាស់
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T