រាតត្បាតសាហាវពេក! ចិនហាមឃាត់ការជួញដូរសត្វព្រៃ​រហូតកូរ៉ូណាវីរុសបាត់សិន

//s5.kh1.co/8a/8ad09d81d1bf7ccb234d345cae6a86e782c14a90.jpeg
សង្គម

 ២៧-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ប្រទេសចិនបានហាមឃាត់ការធ្វើពាណិជ្ជកម្មសត្វព្រៃកាលពីថ្ងៃអាទិត្យរហូតដល់ជំងឺកូរ៉ូណាវីរុសត្រូវបានលុបបំបាត់នៅទូទាំងប្រទេស បន្ទាប់ពីមានភស្តុតាងនៃជំងឺនេះបានរាលដាលដល់មនុស្សតាមរយៈ​ទីផ្សារនៅទីក្រុងវូហាន​ដែលសាច់ត្រូវបានទិញ។

ក្រុមអ្នកជំនាញនិយាយថាប្រទេសចិន បានចំណាយប្រាក់យ៉ាងច្រើនសម្រាប់រដ្ឋាភិបាលកាលពីអតីតកាលទៅលើជំងឺ SARS(severe acute respiratory syndrome) ដែលប្រែថា(ជំងឺផ្លូវដង្ហើមធ្ងន់)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពី ១៧ ឆ្នាំមុន ជំងឺនេះអាចផ្លាស់ប្តូរ​ និងរាលដាលដល់មនុស្សនៅតាមទីផ្សារអាស្រ័យប្រភេទសត្វផ្សេងៗគ្នាហើយសត្វព្រៃកាលណោះត្រូវបានគេរក្សាទុកដោយមិនមានអនាម័យ។

https://s5.kh1.co/__image/w=480,h=297,q=100/8f/8f4b33c711e31ebe115af13afaccca341f19dea0.jpg

ការហាមឃាត់ទាំងនោះរួមមានការដឹកជញ្ជូន និងការលក់សត្វព្រៃជា ពិសេសនៅផ្សារទំនើប ភោជនីយដ្ឋាន និងវេទិកាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច​ ឬពាណិជ្ជកម្មតាមគ្រប់រូបភាព។

https://s5.kh1.co/__image/w=308,h=185,q=100/0b/0b6abfcc2f0ac6245265dac7d4204e5db7ecb622.jpg

រដ្ឋាភិបាលចិនបាននិយាយថា ការស៊ើបអង្កេតនឹងត្រូវបានផ្សព្វផ្សាយទៅកាន់បណ្តាញទូរស័ព្ទបន្ទាន់​សម្រាប់សមាជិកសាធារណៈដើម្បីរាយការណ៍ពីការធ្វើពាណិជ្ជកម្មសត្វព្រៃខុសច្បាប់ហើយបាននិយាយថា ការរំលោភបំពានទៅលើសត្វព្រៃនឹងត្រូវបានដោះស្រាយយ៉ាងតឹងរ៉ឹង យោងតាមច្បាប់។

អ្នកប្រើប្រាស់គួរតែស្វែងយល់ពីហានិភ័យសុខភាពនៃការបរិភោគសត្វព្រៃ និង គួរតែបរិភោគអាហារ​ដែលមាន​សុខភាពល្អ។ បទប្បញ្ញត្តិដែលចេញដោយក្រសួងកសិកម្មរួមគ្នាថែរក្សាសត្វព្រៃ ដំបន់វាលស្មៅរបស់រដ្ឋ និង ការគ្រប់គ្រងទីផ្សាររដ្ឋ។

https://s5.kh1.co/__image/w=620,h=355,q=100/37/378c35bd5d1423fd66b4ea62246a9a476f492d3d.jpg

ប៉ុន្តែបទប្បញ្ញត្តិនឹងនៅតែមាន ខណៈពេលដែលប្រទេសចិនកំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាល​ដែលបង្កឱ្យមានសំណួរថា តើពាណិជ្ជកម្មសត្វព្រៃនឹងត្រូវបានអនុញ្ញាតឲ្យត្រឡប់មកធ្វើដូចដើមវិញដែរឬទេ? បន្ទាប់ពីបញ្ចប់ជំងឺនេះ។ 

https://s5.kh1.co/__image/w=650,h=433,q=100/66/667c6388a429063e5e831cdc23fe9d7d133e86a8.jpg

លោក Peter Knights ស្ថាបនិកក្រុមហ៊ុន WildAid បាននិយាយថាវិបត្តិបច្ចុប្បន្នអាចនឹងត្រូវបានផ្លាស់ប្តូរ​ប្រសិនបើ​ការហាមឃាត់បន្ទាប់ពី SARS មានជាអចិន្ត្រៃយ៍។ លោកបានមានប្រសាសន៍ថា ប្រាកដណាស់វា​ដល់ពេលហើយសម្រាប់ប្រទេសជឿនលឿនដូចជាប្រទេសចិន ត្រូវវាយតម្លៃឡើងវិញនូវការធ្វើនៃឧស្សាហកម្មតូចមួយ ប៉ុន្តែបានបង្កហានិភ័យដ៏ធំដល់ជំងឺរាតត្បាតដ៏សាហាវមួយនេះ៕

ប្រភព: The Washington Post 

Oeur Songkhan
អឿ សង្កាន់ (C)

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T