រាជធានីភ្នំពេញ ៖​បុរស​​ម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់​ធ្ងរ​ដោយ​សារ​ស្រវឹង​ជិះ​ម៉ូតូ​បោះ​ ពួយ​ទៅ​បុក​គូទ​រថយន្ត​ដឹក​ដីដែល​កំពុង​ឈប់​ចត​ស្ងៀម​ ហើយ​ក្រោយ​ពេលកើត​ហេតុ​មាន​រថយន្ត​ពេ​ទ្យឯ​ក​ជន​ពីរ​ទៅ​បី​​គ្រឿង​​ទៅ​ដល់​ ប៉ុន្តែ​មិន​ហ៊ាន​​ដឹក​យក​ទៅសង្គ្រោះ​​នោះ​ទេ ដោយ​សារ​ឃើញ​​របួសធ្ងន់​ធ្ងរ​ពេក​រហូត​​ជាង​១​ម៉ោង ក្រោយ​ទើប​មាន​រថយន្តពេទ្យ​រដ្ឋ​១​គ្រឿង​​ទៅ​ដល់​​ដឹក​ជន​រងគ្រោះ​ទៅ​កាន់​ មន្ទីរ​ពេទ្យ​ដើម្បី​សង្គ្រោះ​​​បន្ទាន់។

​ឧប្បត្តិ​ហេតុ​​គ្រោះ​ថ្នាក់​ចរាចរណ៍​​នោះ​បាន​កើត​ ឡើង​កាលពី​វេលាម៉ោង​​១០​និង​៣៥​នាទី​យប់​ថ្ងៃទី​២៦ មីនា ​២០១២ នៅ​លើ​កំណាត់​ផ្លូវ​ចោមចៅ ត្រង​់​ចំណុច​ភូមិ​ត្រពាំង​​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែន​ជ័យ ។ ​ជន​រងគ្រោះ​មិនត្រូវបាន​គេស្គាល់​​អត្តសញ្ញាណ​នោះ​ទេ ជិះ​ម៉ូតូ​​មួយ​គ្រឿង​ម៉ាក​វីវ៉ា ពណ៌ខ្មៅ ស៊េរី​ឆ្នាំ​៩៨ ​បិទ​តែម​ឆ្នាំ ២០០៧ ​ហើយ​តាម​​ការ​អះអាង​ពី​ប្រជា​ពលរដ្ឋ​ឱ្យ​ដឹងថា ​នៅ​ជាប់​នឹងខ្លួន​បុរស​​នោះគេ​ឃើញ​មាន​កាត​អង្គរក្ស​​​មួយ​សន្លឹក ​កាត​យោធា​១​សន្លឹក និង​កាត​ក្រសួង​មហា​ផ្ទៃ​​១​សន្លឹក ​ដែល​នៅ​ក្នុងកាតនោះ​មាន​ឈ្មោះ​ខុស​គ្នា​ទាំង​អស់​ពុំ​ដឹងថា ឈ្មោះ​ពិត​ប្រាកដ​មួយ​ណា​នោះ​ទេ​ ហើយ​កាត​ទាំង​នោះ​ត្រូវ​ប៉ូលិស​​ដក​ហូត​យក​​ទៅ​ទុក​ទាំង​អស់ ៕

Bopha

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]