មុន Justin សម្រេចចិត្តរៀបការជាមួយ Hailey លោកធ្លាប់មានសង្សារ ទៅដល់៤៦នាក់

//s5.kh1.co/33/339514bcd9dde79123a966d3e925468b7d9f32ed.jpg
តារា & កម្សាន្ដ

 ២៦-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Justin Bieber មិនត្រឹមជាតារាល្បីម្នាក់នោះទេ បើងាកមកមើលពីអតីតកាលរបស់លោកវិញ ពិតជាមិនគួរឲ្យជឿថា លោកធ្លាប់មានសង្ហាដល់ទៅ ៤៦នាក់

បរទេស៖ លោក Justin Bieber គ្រប់គ្នាច្បាស់ជាបានស្គាល់លោក ដែលលោកបានចូលធ្វើជាតារាម្រៀងដំបូងតាំងតែ​លោកនៅវ័យក្មេងមកម្ល៉េះ អ្វីដែលពិសេស លោកជាតារាវ័យក្មេងម្នាក់មានការគាំទ្រច្រើនពី បណ្ដាហ្វេនៗទូទាំងប្រទេស។ ដោយលោកជាតារាចម្រៀងម្នាក់មានភាពល្បីល្បាញផងនោះ លោក ក៏មានហ្វេនៗនារីៗជាច្រើនលង់នឹងភាពសង្ហារបស់លោកទៀតផងដែរ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើទោះបី លោកជាតារាល្បីខ្លាំង យ៉ាងណាក៏ដោយ ក៏លោកធ្លាប់មានរឿងអាស្រូវជាច្រើន ដែលពាក់ព័ន្ធនឹងលោកផ្ទាល់ ជាពិសេសរឿងមនុស្សស្រី ដែលលោកធ្លាប់មានសង្សារច្រើន មិនស្ទើរនោះទេ ។ ដោយកាលពីកន្លងទៅ លោកក៏បានសម្រេចចិត្តរៀបការ ជាមួយតារាម៉ូដែលម្នាក់មានឈ្មោះថា ​Hailey ដែលលោកបានរៀបការកាលពីឆ្នាំ២០១៩ ។

យ៉ាងណាមិញ ប្រិយមិត្តដែលជាហ្វេន Justin Bieber ផ្ទាល់ច្បាស់ជាចង់ដឹងពីប្រវត្តិស្នេហាលោកកាលពីមុនហើយថា ទម្រាំលោកសម្រេចចិត្តរៀបការជាមួយ Hailey លោកធ្លាប់មានសង្សារប៉ុន្មាននាក់ រួចមកហើយ ក្នុងនោះដែរ មុនពេលលោកសម្រេចចិត្តរៀបការជាមួយ Hailey​ លោកធ្លាប់មានសង្សារហូតដល់ ៤៦នាក់ ដែលសង្សារពីមុនលោកមានដូចជា៖

១. Baskin Champion ក្នុងឆ្នាំ២០១៨ ​តាម​វិប​សាយ E! News បាន​ឲ្យ​ដឹង​ថា Justin Bieber និង​តារា​ម៉ូដែល Baskin Champion ចាប់ផ្តើមទាក់ទងជាមួយគ្នា កន្លងពេលរឿងរ៉ាវស្នេហារវាង Justin ជាមួយ Selena Gomez មិន​ទាន់​ចុះ​​សម្រុង​គ្នា​។ តាម​ប្រភព​ E! News​ បានចេញផ្សាយថា៖ 

"Justin និង Baskin បានចំណាយពេលជាមួយគ្នានៅក្នុងផ្ទះរបស់ Justtin ហើយ​ Baskin មក​ផ្ទះ​របស់ Justin ដោយ​ខ្លួន​ឯង។ Justin រងចាំ​នាង​នៅ​ផ្ទះ​របស់​លោក ហើយ​ក្រោយ​ពី​ចំណាយ​ពេល​​ថ្ងៃ​ត្រង់​ជាមួយ​គ្នា​រួច​មក ពួក​គេ​ទាំង​ពីរ​បាន​ចាក​ចេញ​ពី​ផ្ទះ​តាម​ឡាន​របស់​ពួក​គេ​រៀង​ៗ​ខ្លួន"។

សម្ដី  E! News

២. Fiona Barron ក្នុងឆ្នាំ២០១៧ ព័ត៌មានបានចេញផ្សាយថា Justin បានសុំលេខទូរស័ព្ទពីមិត្តភក្តិរបស់ Fiona ប៉ុន្មានថ្ងៃក្រោយមកគេគ៏ប្រទះឃើញ Justin និង Fiona ចេញក្រៅដើរលេងជាមួយគ្នា។

៣. Paola Paulin កាលពីខែតុលា ឆ្នាំ២០១៧ Justin Bieber ដែលបានត្រូវគេប្រទះឃើញធ្វើដំណើរទៅកាន់ព្រះវិហារយេស៊ូដែលខ្លួនតែងតែទៅរាល់ដងនៅតំបន់ Los Angeles ប៉ុន្តែពេលនោះបាននាំមិត្តស្រីថ្មី Paula Paulin ទៅជាមួយដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ គ្រាន់តែអ្នកទាំងពីរមកដល់ សង្សារចាស់របស់ Justin គឺ Kourtney Kardashian និង Hailey Baldwin ក៏ស្រាប់តែបង្ហាញខ្លួននៅទីនោះដែរ។

៤. Audreyana Michelle

៥. Gabriella Lenzi

៦. Michelle Cardona

៧. Sahara Ray កាលពីខែសីហា ឆ្នាំ២០១៦ មានការបែកធ្លាយរូបថតរបស់ម្ចាស់បទ”Love Yourself” ទៅលំហែកាយនៅកោះហាវៃជាមួយតារាបង្ហាញម៉ូតអូស្រ្តាលី Sahara។ ទោះជាយ៉ាងណា នាងក៏ដូចសង្សារមុនៗរបស់Justinដែរ គឺសេពគប់គ្នាមិនបានយូរទេ។

៨. Amanda Cerny

៩. Nicola Peltz

១០. Laura Carter

១១. Kourtney Kardashian Kourtney គឺជាបងស្រីរបស់តារាម៉ូដែល Kim Kardashian កាលពីឆ្នាំ២០១៧ Kourtney បាន​បង្ហើប​ប្រាប់​ទៅ​មិត្តភ័ក្ដិ​របស់នាងថា៖

 "ខ្ញុំនិង Justin ​ធ្លាប់​ស្និទ្ធស្នាល​នឹងគ្នា ហើយ​ខ្ញុំបានបញ្ចប់ទំនាក់ទំនងជាមួយអតីតមិត្ត​ប្រុស Scott ជាយូរមកហើយ ដូច្នេះ​គ្មាន​អ្វី​ត្រូវ​ឆ្ងល់​ទៀត​ទេ។ វា​គួរ​តវាគួរតែបន្តជាមួយនឹង Justin ។" Kourtney ធ្លាប់​បាន​និយាយ​ថា "ការ​ឡើង​គ្រែ​ជាមួយ Justin គឺ​ធ្វើ​ឲ្យ​អារម្មណ៍​របស់​ខ្ញុំវិលរកភាពកាលនៅយុវវ័យម្ដងទៀត "។

សម្ដី Kourtney

១២. Cindy Kimberly

១៣. Lira Galore

១៤. Ashley Moore

១៥. Scarlett Leithold កាលពីឆ្នាំ២០១៤ Justin បានបង្ហោះរបស់ Scarlett Leithold លើ Twitter ដោយសរសេរថា "នារីដ៏ស្រស់ស្អាត" ។ ភ្លាមនោះអ្នកគាំទ្របានឃើញរូបបង្ហោះនេះគេដឹងថា Justin កំពុងចង់ចែចង់ Scarlett ។

១៦. Alyssa Arch

១៧. Kayla Phillips

១៨. Kylie Jenner Kylie បាន​ប្រាប់​ ELLE UK ថា​ “ខ្ញុំ​ជិត​ដិត​ខ្លាំង​នឹង Justin Bieber ព្រោះ​ខ្ញុំ​មាន​អា​រម្មណ៍​ថា​ពួក​យើង​ពីរ​នាក់​ហាក់​បាន​ឆ្លង​កាត់​រឿង​រ៉ាវ​ស្រ​ដៀង​គ្នា ទោះ​នៅ​ទី​ផ្សេង​ពី​គ្នា… គ្រប់ពេលជួបគ្នា Justin តែងតែស្វាគមន៍ខ្ញុំយ៉ាងកក់ក្ដៅ។ ពពេលណាពួកយើងជួបគ្នា Justin តែង​ហៅ​ឱ្យ​ខ្ញុំ​អ​ង្គុយ​ក្បែរ ហើយ​សួរ​ថាយ៉ាង​ម៉េច​ហើយ​? ហើយ​ថែម​ទាំង​សរ​សើរ​ថា ខ្ញុំ​អស្ចារ្យដែល​អាច​ឆ្លង​កាត់​រឿង​កន្លង​មក និងប្រាប់ឱ្យខ្ញុំទទួលស្គាល់ការពិតចំពោះ​ខ្លួន​ឯង​។ Justin ជួយ​ជួយខ្ញុំច្រើនណាស់។" នេះហើយជាមូលហេតុដែលអ្នកគាំទ្រមិនគិតថាពួកគេត្រឹមតែមិត្ត។

១៩. Chantel Jeffries តារាចម្រៀងJustin បានសេពគប់តារាល្បីៗជាច្រើនរួចមកហើយមុននឹងមកជួបនឹងតារាបង្ហាញម៉ូត Chantel។ តែអ្វីដែលគួរឲ្យកត់សម្គាល់ជាមួយនឹងគូនេះគឺ គេឃើញកញ្ញាChantel ស្លៀកឈុតដដែលដែលនាងបានស្លៀកនៅពេលយប់មិញចេញពីសណ្ឋាគារដែលJustinស្នាក់នៅ។

២០. Tati Neves

២១. Carlin Russo

២២. Jacque Pyles

២៣. Jordan Ozuna

២៤. Milyn Jenson

២៥. Jasmine Villegas ក្នុង​ឆ្នាំ ២០១០ ក្រោយ​ Jasmine ដើរ​តួ​ក្នុង​បទ​ចម្រៀង “Baby” ដោយ Justin បានចំណាយពេលរាប់ខែក្នុងការបង្កើតទំនាក់ទំនង​ស្នេហា​ជាមួយ​នាង។

២៦. Kristen Rodeheaver Kristen ជា​តារា​សម្ដែង​ក្នុង​វីដេអូ​បទ​ចម្រៀង “One Time” របស់​ Justin Bieber កាល​ពី​ឆ្នាំ​២០០៩ នាង​ក៏​ធ្លាប់​ជា​គូ​ស្នេហ៍​របស់​ Justin ​ផង​ដែរ។

២៧. Mandy Rain គូ​ស្នេហ៍​មួយ​គូ​នេះ ជួប​គ្នា​ដំបូង​ក្នុង​ឆ្នាំ ២០០៩ នៅ​សាលារៀន។ ទំនាក់ទំនង​របស់​ពួក​គេ​កាន់​តែ​ស្អិតល្មួត​រហូត​ដល់​ Mandy ​ត្រូវ​បាន​ជ្រើសរើស​ធ្វើ​ជា​តួ​ស្រី​ក្នុង​បទ​ចម្រៀង “As Long As You Love Me” របស់​ Justin ​ថែម​ទៀត​ផង។

២៨. Jessica Jarrell Jessica ​មាន​ភាព​ជិត​ស្និទ្ធ​ជាមួយ​ Justin Bieber ជា​យូរ​មក​ហើយ។ ក្នុង​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​​ឆ្នាំ ២០១០ របស់​ Justin ពួក​គេ​បាន​សម្ដែង​អាកប្បកិរិយា​ស្និទ្ធស្នាល​នឹង​គ្នា​ខ្លាំង​រហូត​ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ​​ពី​ទំនាក់ទំនង​របស់​ពួក​គេ។

២៩. Caitlin Beadles Caitlin គឺ​គួរ​តែ​ជា​គូ​ស្នេហ៍​ដំបូង​របស់​ Justin Bieber ។ នាង​ជា​បង​ប្អូន​ស្រី​របស់​មិត្ត​ជិត​ស្និទ្ធ​របស់​ Justin ហើយ​ពួក​គេ​​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​បាន​២​ឆ្នាំ​ដែរ។

៣០. Adriana Lima Lima គឺជាតារាម៉ូដែលរបស់ Victorias Secret ហើយក្នុងឆ្នាំ២០១៤ នាងនិង Justin បានថតរូបយ៉ាងជិតស្និទ្ធជាមួយគ្នា នៅពេលយប់នៅឯមហោស្រពភាពយន្តបន្ទាប់ពី Lima បានចែកផ្លូវជាមួយអតីតស្វាមីអ្នកលេងបាល់បោះ Marko Jaric ។

៣១. Jayde Pierce កញ្ញា Jayde Pierce គឺជាតារាបង្ហាញម៉ូតអង់គ្លេសដែលមានអ្នកគាំទ្រតាមYouTubeច្រើនជាងគេ។ ចំពោះទំនាក់ទំនងស្នេហាជាមួយតារាចម្រៀងវ័យក្មេង Justin Bieber នាងត្រូវគេចាត់ទុកថាគ្រាន់តែជា “ អ្នកនៅក្នុងBackgroundរូបថតរបស់Justin ” នៅក្នុងឆ្នេរសមុទ្រBora Bora នៅឆ្នាំ២០១៥។ ទន្ទឹមគ្នានេះដែរ ភាគីខាងប្រុសJustin បានបកស្រាយនៅក្នុងកម្មវិធីEllenថា Jaydeគឺគ្រាន់តែជាមិត្តភក្ដិរបស់លោកប៉ុណ្ណោះ។

៣២. Madison Beer ក្នុងឆ្នាំ២០១៤ Justin បានធ្វើរឿងភ្ញាក់ផ្អើលដោយយកខំខួបកំណើតមកជូនពរ Madison នៅលើឆាកផ្ទាល់ ខណៈក្នុងពេល Justin បានសម្ដែងការប្រគំតន្រ្តី Tour របស់លោក។ មិនត្រឹមតែប៉ុណ្ណោះ Madison បានទៅដល់កន្លែង Studio របស់ Justin ផ្ទាល់និងបានថតរូបជិតស្និទ្ធជាមួយគ្នាទៀតផង។

៣៣. Rita Ora កាលពីឆ្នាំ២០១៦ តារា​ចម្រៀង​​ស្រី​អង់គ្លេស Rita Ora បាន​ចេញ​មុខ​ការពារ​ Justin Bieber ពាក់ព័ន្ធ​នឹង​ការ​វាយ​អ្នក​ ​គាំទ្រ​ម្នាក់​ឈ្មោះ Kevin Ramirez ឲ្យ​បែក​បបូរ​មាត់​នៅ​ខាង​ក្រៅ​កីឡាដ្ឋាន Palau Sant Jordi ដែល​​ជា​ទីកន្លែង​ដែល Justin ធ្វើប្រគំតន្ត្រីទេសចរណ៍ Purpose នៅទីក្រុង Barcelona ប្រទេស​អេស្ប៉ាញ។ Rita អតីត​គណៈកម្មការ​កម្មវិធី X Factor កាល​ពី​ឆ្នាំ​ ២០១៥ នាង​អះអាង​ថា "Justin មាន​ភាព​ភ័យ​ខ្លាច និង​មិន​ទុក​ចិត្ត។ ខ្ញុំ​មិន​និយាយ​លើ​នរណា​ម្នាក់​ទេ ប៉ុន្តែ​ត្រូវ​​ដឹង​ពី Justin និង​ភាព​ល្បីល្បាញ​របស់​គេ ខ្ញុំ​គិត​ថាវា​មាន​ភាព​ភ័យ​ខ្លាច និង​មិន​ទុក​ចិត្តពេល​ដែល​នរណា​លូក​ដៃ​មក​ប៉ះ​​ខ្លួន ដូច្នេះ​គេ​វាយ​ដោយ​សារ​ការពារ​ខ្លួន​ឯង។" មូលហេតុដែលសុខៗ Rita ចេញមុខមកនិយាយការពារ Justin ក៏ព្រោះតែងមួយរយៈនោះ Justin និង Rina បានបង្ហោះរូបយ៉ាង Sweet ជាមួយគ្នា។ ក្រោយរូបភាពបែកធ្លាយ សារព័ត៌មានបានចេញផ្សាយថាអ្នកទាំងពីរបានលួចទាក់ទងគ្នាស្ងាត់ៗ។

៣៤. Miley Cyrus ទំនាក់ទំនង​របស់​តារា​ទាំង​២​រូប​នេះ កើត​មាន​ឡើង​ក្នុង​ឆ្នាំ ២០១២ ក្រោយ​ Justin ចែក​ផ្លូវ​គ្នា​ជាមួយ Selena Gomez។

៣៥. Barbara Palvin តារា​ម៉ូដែល​រូប​នេះ​ធ្លាប់​មាន​ឈ្មោះ​ជា​មិត្ត​ស្រី​របស់ Justin នៅ​ពេល​ពួក​គេ​ត្រូវ​បាន​ប្រទះ​ឃើញ​ចំណាយ​ពេល​ជាមួយ​គ្នា​នៅ​ក្នុង​រោងកុន Broadway។

៣៦. Miranda Kerr Justin បានធ្វើឲ្យភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពី Justin ចូលរួមសម្តែងក្នុងកម្មវិធី Victoria’s Secret រួច លោកក៏បានថើប Miranda ។

៣៧. Hailee Stienfeld ក្នុងឆ្នាំ២០១៧ Hailee និង Justin បានបែកធ្លាយរូបអ្នកទាំងពីរណាត់ជួបគ្នានៅក្នុងភោជនីយដ្ឋានមួយកន្លែង។

៣៨. Yovanna Ventura កាលពីឆ្នាំ២០១៤ អ្នកបង្ហាញម៉ូតវ័យក្មេង Yovanna បានទទួលស្គាល់ថានាងនិង Justin កំពុងសេពគប់គ្នា។ ជាមួយគ្នានេះដែរ Justin ក៏បានអញ្ជើញនាងទៅលេងស្ទីឌីយ៉ូថតសម្លេង Miami ផងដែរ។ អ្នកទាំងពីរតែងតែបានបង្ហាញរូបថតផ្អែមល្ហែម នៅលើបណ្ដាញសង្គមវេបសាយជាញឹកញាប់។

៣៩. Ariana Grande រាល់ពេល Justin និង Ariana ជួបគ្នាពួកគេពិតជាមានភាពជិតស្និទ្ធខ្លាំង ដែលធ្វើឲ្យគ្រប់គ្នាគិតថាអ្នកទាំងពីរមិនត្រឹមតែជាមិត្តនឹងគ្នាទេ។ សារព័ត៌មាន តែងចេញផ្សាយអ្នកទាំងពីរពិតជាមានអារម្មណ៍ល្អហ្នឹងគ្នាខ្លាំងណាស់ ពួកគេតែងឪបគ្នាទាំងនៅលើឆាកនិងក្រៅឆាកជានិច្ច។

៤០. Shanina Shaik កាលពីខែកក្កដា ឆ្នាំ២០១៤ Justin បានធ្វើឲ្យកក្រើកពិភពពត៌មាន ដោយបែកធ្លាយថា Justin បានជិះទូកក្តោងលំហែកាយជាមួយកំពូលតារាបង្ហាញម៉ូតរបស់ Victoria's Secret គឺកញ្ញា Shanina Shaik ។

៤១. Kendall Jenner ពិភពសិល្បៈហាក់ដូចជាតូចណាស់សម្រាប់ពួកតារាៗ។ ជាក់ស្ដែងកាល Selena សេពគប់ជាមួយ Justin ក៏មានការបែកធ្លាយពាក្យចចាមអារ៉ាមថា Kendall មិត្តភក្តិរបស់ Selena មានទំនាក់ទំនងស្នេហាជាមួយនឹង Justin ដែរ។ ទោះជាយ៉ាងណា ទាំង Justin និង Kendall មិនបានប្រកាសពីទំនាក់ទំនងស្នេហានេះទេ តែគេឃើញមានរូបថត Justin កាន់ដៃ Kendall ក្នុងឈុតប៊ីគីនី។

៤២. Sofia Richie នៅ​ក្នុង​ជំនួប​ជាមួយ​ទស្សនាវដ្ដី Billboard ​ តារា​បង្ហាញ​ម៉ូដដ Sofia Richie បាន​បើក​ចិត្ត​ចែក​រំលចែករំលែកពីរឿងស្នេហារបស់ខ្លួនជាមួយ Justin Bieber ។ “ រវាង​ខ្ញុំនិង Justin គឺមានទំនាក់ទំនងពិសេសមួយ។ Justin គឺ​ជា​មនុស្ស​ដែល​ងាយ​និយាយ​គ្នា ហើយ​មនុស្ស​ដូច​គេ​គឺ​ពិបាក​រក​ខ្លាំង​ណាស់​ ”។ ក្រោយទាក់ទងគ្នាបានមួយរយៈ រួចមកក៏បែកគ្នា Justin បានចេញមុខប្រាប់សារព័ត៌មានថា “ ទំនាក់ទំនងរបស់ខ្ញុំ និង​​Sofia នៅតែបន្តទោះបីបែកបាក់ក្នុងផ្លូវស្នេហាក៏ដោយ ប៉ុន្តែយើងនៅតែជាមិត្តដែលធ្លាប់ស្និទ្ធស្នាលនឹងគ្នា ”។

៤៣. Jennifer Lawrence តារា​សម្ដែង Jennifer Lawrence អាច​ត្រូវ​បាន​អ្នក​គាំទ្រ​របស់​ Justin Bieber ស្អប់​ច្រើន ក្រោយ​រូប​នាង​បាន​បដិសេធ​ស្នេហា​របស់​ Justin កាល​ពី​ឆ្នាំ ២០១៥។ Justin បាន​សារភាព​ក្នុង​កិច្ច​សម្ភាស​ន៍មួយ​ថា Jennifer គួរ​ឲ្យ​ស្រលាញ់​ណាស់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អំឡុង​ពេល Jennifer ចូលរួមក្នុងកម្មវិធី “Watch What Happens Live” ហើយ​អ្នក​គាំទ្រ​បាន​សួរ​នាង​ថា បាន​ទាក់ទង​គ្នា​ជាមួយ Justin ឬ​ក៏​អត់ Jennifer បាន​ឆ្លើយ​តប​ភ្លាម​ៗ​ថា៖ “ ខ្ញុំ​និង ​ឆ្លើយ​សំនួរ​នេះ​ដោយ​គ្មាន​ការ​គួរ​សម​ទេ ”។

៤៤. Rihanna ជាមួយ​គ្នា​នេះ​ដែរ មុន​បាន​ជួប Jennifer Lawrence តារា​ចម្រៀង Justin បាន​ធ្លាប់​សុំ Rihanna ឲ្យ​ធ្វើ​ការ​ណាត់​ជួប​គ្នា​ជាមួយ​លោក ខណៈ​ Justin មាន​វ័យ​ត្រឹម ១៦ឆ្នាំ ប៉ុណ្ណោះ។ ទោះ​ជា​យ៉ាង​ណា Rihanna បាន​ធ្វើ​ការ​បដិសេធ​យ៉ាង​សមរម្យថា Justin នៅ​ក្មេង​ណាស់​សម្រាប់​នាង។

៤៥. Selena Gomez គូស្នេហ៍មួយនេះគឺជាគូស្នេហ៍ផ្លេកបន្ទោរ ដែលម្ដងត្រូវគ្នា ម្ដងបែកគ្នា។ Justin និង Selena គឺបានសេពគប់គ្នាតាំងតែពីនៅក្មេងជំទង់ៗម្ល៉េះក្នុងឆ្នាំ ២០១០។ អ្នកទាំងពីរបានសាងអនុស្សាវរីយ៍រួមគ្នាយ៉ាងច្រើន។ ហើយទំនាក់​ទំនង​របស់​អ្នក​ទាំង​ពីរ​គឺច្របូកច្របល់ជាងគេ បន្ទាប់​ពី​ទាក់​ទង​គ្នា​ដោយ​គ្នា​មាន​បញ្ហា​ច្រើន​ពេក ចំណង​ស្នេហ៍​របស់​អ្នក​ទាំង​ពីរ​ត្រូវ​បាន​បញ្ចប់​។

៤៦. Hailey Baldwin (បច្ចុប្បន្នជាប្រពន្ធផ្លូវការ) • 2009 Hailey បាន​ជួប​ Jutsin ដំបូង​កាល​ពី​ឆ្នាំ ២០០៩ តាមរយៈ​ការ​ណែ​នាំ​របស់​ឪពុក​របស់​នាង។ ប្រភព​ព័ត៌មាន​ថែម​ទាំង​បាន​ឲ្យ​ដឹង​ទៀត​ថា​ Hailey មិន​មែន​ត្រឹម​តែ​ជា​ Fan របស់ Justin ទេ នាង​ក៏​ជា​អ្នក​គាំទ្រ​គូស្នេហ៍ Jelena (ឈ្មោះ​គូស្នេហ៍​របស់​ Justin និង​ Selena) ដែរ។ មាន​ម្ដង​នាង​ធ្លាប់​ទាំង​បាន​បង្ហោះ​សារ​មួយ​លើ Twitter បញ្ជាក់​ពី​ការ​គាំទ្រ​ស្នេហា​របស់​ Justin និង​ Selena។

ឆ្នាំ ២០១៤ នៅ​ឆ្នាំ ២០១៤ ក្រោយ​ Justin បែក​ពី Selena មួយ​រយៈ​ Justin ក៏​បាន​បង្ហោះ​រូបភាព​លោក​ជាមួយ​ Hailey លើ​ Instagram របស់​ខ្លួន​ ជាមួយ​ Caption "New York ជាមួយ​មិត្តភ័ក្ដិ" បន្ទាប់​មក​ ទំនាក់ទំនង​អ្នក​ទាំង​ពីរក៏​ប្រែជា​ស្និទ្ធស្នាល​ និង​តែង​បង្ហាញ​មុខ​ជាមួយ​គ្នា​ជា​រឿយៗ។

ឆ្នាំ ២០១៥ ៦​ឆ្នាំ​ ក្រោយ​ស្គាល់​គ្នា​ Justin និង Hailey ​ក៏ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ទៅ​ញ៉ាំអី​ជាមួយ​គ្នា​ញឹកញយ​នៅ​ក្រៅ មាន​ពេល​ខ្លះ​ទៅមើលកុន ហើយ​ទៅ​លេង​ផ្ទះ​គ្នាទៅវិញទៅមកទៀត។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ពួកគេ​ក៏​តែង​ចំណាយ​ពេល​សម្រាក​លំហែ​ជាមួយ​គ្នា​ជា​រឿយៗ ជា​ហេតុ​ធ្វើ​ឲ្យ​បណ្ដាញ​ផ្សព្វផ្សាយ​កាន់​តែ​ចាប់​អារម្មណ៍។

ឆ្នាំ ២០១៦ ពេល​នោះ​ហើយ​ ដែល​ Justin ទទួល​ស្គាល់​ថា លោក​ទាក់ទង​គ្នា​ជាមួយ​នឹង​ Hailey ដោយ​ផុសរូបថត​ថើបគ្នា​លើ Instagram។ ក្នុង​បទ​សម្ភាស​មួយ​ Justin បាន​ប្រាប់​ថា "Hailey គឺជា​នារី​ដែល​ខ្ញុំ​ស្រឡាញ់​ខ្លាំង​ ប៉ុន្តែ​ខ្ញុំ​ក៏​មិន​ចង់​ជាប់​ចំណង​តឹង​ពេក​ដែរ។ ខ្ញុំ​ដឹង​ថា​កន្លងមក​ខ្ញុំ​ធ្លាប់​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ឈឺចាប់ ឬ​ក៏​ពេល​ខ្លះ​ធ្វើ​ឲ្យ​ពួកគេ​មិន​សប្បាយ​ចិត្ត។" យ៉ាងណាមិញ បើ​តាម​វិបសាយ​ People បាន​ឲ្យ​ដឹង​ថា​ Justin ក៏​ធ្លាប់​ Unfollow Hailey លើ​បណ្ដាញ​សង្គម​ដែរ ដោយសារ​តែ​មិន​ពេញ​ចិត្ត​នឹង​ទំនាក់ទំនង​នាង​ជាមួយ​ Drake ។ បែប​នេះ​ហើយ​ ពួកគេ​ក៏​ផ្ដាច់​ទំនាក់ទំនង​ជាមួយ​គ្នា​មួយ​រយៈ សូម្បី​ពិភាក្សា​រឿង​ផ្សេងៗ​ដូចមុន​ក៏​លែង​មាន​ មានន័យ​ថា​ពួកគេ​ស្ងាត់​រៀង​ខ្លួន។

ឆ្នាំ ២០១៨ Justin និង​ Hailey​ ក៏ត្រូវគេប្រទះឃើញនៅជាមួយគ្នាជាថ្មី​ នៅ​ព្រះវិហារ​មួយ​កន្លែង​ ស្ថិត​ក្នុង​ទីក្រុង​ Miami។ អ្វីៗ​ក៏​ប្រែ​ជា​ល្អ​វិញ​ ក្រោយ​ព្យុះភ្លៀង​បាន​កន្លងផុត ហើយ​ចាប់​ពីពេល​នោះ​មក​ ពួកគេ​ក៏​មាន​ពេល​រីករាយ​ជាមួយ​គ្នាដូចដែល​ធ្លាប់​ធ្វើពីមុន។ រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​ ទាំង​ Justin និង​ Hailey កាន់​តែ​ស្អិត​ល្មួត សឹង​មិនគួរ​ឲ្យជឿ។ ក្រោយ​មក​មិន​ប៉ុន្មាន​ ក៏​មាន​សេចក្ដី​រាយការណ៍​ពី​វេបសាយ​ TMZ ថា​ Justin Bieber បាន​សុំ​ Hailey Baldwin រៀបការ។ ឈានចូលដល់ថ្ងៃទី ២៣ ខែ​វិច្ឆិកា ឆ្នាំ២០១៨ Justin បានបញ្ជាក់ថា លោក​បាន​រៀប​ការ​ជាមួយ​ Hailey រួចហើយ ដោយចុះអេតាសុីវិល។

ឆ្នាំ ២០១៩ បន្ទាប់​គម្រោង​រៀបការ​ខក​ខាន​ជា​ច្រើន​លើក​ ទើប​បង្ក​ជាការ​ព្រួយបារម្ភ​សម្រាប់​គូស្នេហ៍ ១គូនេះ​ ក្នុង​ការ​ជ្រើសយក​ថ្ងៃ​ណា​មួយ​ប្រារព្ធពេល​ដ៏​មាន​ន័យ​ក្នុង​ជីវិត។ រង់ចាំ​ជាយូរ​ ថ្ងៃ​ល្អ​នោះ​ក៏​បាន​មក​ដល់ ពោល​នៅ​ថ្ងៃ​ទី៣០ ខែកញ្ញា ឆ្នាំ ២០១៩ Justin និង Hailey ​ក៏​បាន​ចូល​ក្នុងព្រះវិហារ​ទទួល​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​ពេញ​មុខពេញ​មាត់​នៅ​ចំពោះ​មុខ​សាច់ញាតិគ្រួសារ និង​មិត្តភ័ក្ដិ​ជិតស្និទ្ធជា​ច្រើន​នាក់៕

ប្រភព៖​ Justin Bieber-CAMBODIAfan

សូមទស្សនារូបភាពខាងក្រោម៖

Justin Bieber
Justin Bieber
Justin និង​ Hailey
Justin និង​ Hailey
Justin និង​ Hailey
Justin និង​ Hailey
Justin និង​ Hailey
Justin និង​ Hailey
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T