បើកឆាកឆ្នាំថ្មី! តារាប្រុសទាំងនេះ ឡើងកូដស្រឺតៗតែម្ដង

//s5.kh1.co/68/688ef0b74bde63146f984a59c2947f9cddac02b5.jpg
តារា & កម្សាន្ដ

 ២៦-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

នេះមិនមែនជាលើកទីមួយ ប៉ុន្តែខែនេះ Jimin សមាជិកក្រុម BTS បានឈរនៅលើលំដាប់កំពូល នៃតារាងប្រជាប្រិយភាពតារា ជាថ្មីម្ដងទៀតហើយ។

កូរ៉េខាងត្បូង ៖ នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២០ នេះ Korea Institute of Corporate Reputation បានចេញផ្សាយពី តារាងប្រជាប្រិយភាពតារា នៅក្នុងប្រទេសកូរ៉េ ប្រចាំខែមករា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា Jimin សមាជិកក្រុម BTS បានឈរនៅលើលំដាប់កំពូល នៃតារាងប្រជាប្រិយភាពតារា ជាថ្មីម្ដងទៀតហើយ ដែលនេះមិនមែនជាលើកទីមួយឡើយ សម្រាប់ Jimin។ ជាក់ស្ដែង លោកត្រូវបានមនុស្សជាច្រើនចាប់អារម្មណ៍ ហើយឲ្យងារជាតារាល្បីបំផុត ក្នុងវិស័យ Kpop បច្ចុប្បន្ន ដោយសារតែលោក ជាប់ឈ្មោះក្នុងការវាយតម្លៃពី Korea Institute ជារៀងរាល់ខែ។

ក្នុងនោះដែរ បន្ទាប់ពី Jimin គឺ Cha Eunwoo សមាជិកក្រុម ASTRO និង Kang Daniel ជាកំលោះល្បីឈ្មោះចំណាត់ថ្នាក់លេខ២ និងលេខ៣ ប្រចាំខែនេះ។

តារាៗដែលជាប់ចំណាត់ថ្នាក់ជាបន្តបន្ទាប់មកទៀតនោះ រួមមាន V សមាជិកក្រុម BTS Hwa Sa ក្រុម MAMAMOO Joy ក្រុម Red Velvet G-Dragon ក្រុម Big Bang Taeyeon ក្រុម Girls 'Generation Jungkook ក្រុម BTS Chen ក្រុម EXO និង Heechul ក្រុម Super Junior ជាដើម៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព Jimin
រូបភាព Jimin
រូបភាព Cha Eunwoo
រូបភាព Cha Eunwoo
រូបភាព Kang Daniel
រូបភាព Kang Daniel
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T