គ្រោះថ្នាក់ខ្លាំង! AirPods ក្លែងក្លាយដែលផលិតនៅចិនអាច​ប៉ះពាល់ដល់ក្រដាសត្រចៀកធ្ងន់ធ្ងរ

//s5.kh1.co/96/96bb12d4d2cfaec63a3ea968a0bac3cb7fe25e18.jpg
យល់ដឹង

 ២៦-មករា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

ទស្សនាវដ្តីបារាំងបានលើកឡើងថា “ អ្នកប្រើប្រាស់ ៦០ លាននាក់” បានសាកល្បងប្រើ AirPods ក្លែងក្លាយជាច្រើនដែលផលិតនៅក្នុងប្រទេសចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លទ្ធផលចុងក្រោយ៖ គុណភាពសំឡេងខ្សោយ និងកម្រិតសំឡេងខ្ពស់ជាងកម្រិតអតិបរមា ពោលគឺខុសពីអ្វីដែលអ្នកជំនាញបានណែនាំ អាចនឹងបណ្ដាលអោយមានគ្រោះថ្នាក់សម្រាប់ការស្តាប់។

Apple AirPods គឺជាកាសឥតខ្សែឈានមុខគេនៅក្នុងទីផ្សារ។ ជាពិសេសកាសឥតខ្សែមួយនេះស្ថិតនៅចំណាត់ថ្នាក់លេខមួយនៅលើពិភពលោក ដែលមានចំណែកទីផ្សារ ៤៥ ភាគរយ។ តាមពិតវាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេដែលឃើញផលិតផលប្រភេទនេះត្រូវបានចម្លងសម្រាប់ប្រើប្រាស់ និងចែកចាយលក់គ្រប់ទីកន្លែង និងនៅលើអ៊ីនធឺណិត។

យ៉ាងណា Apple AirPods របស់ចិនត្រូវបានគេដាក់លក់ក្នុងតម្លៃ ១៥៩ ដុល្លារអាមេរិកក្នុងមួយគូ ដែលគេយល់ថាមានតម្លៃថ្លៃគួរសម ខណៈដែល AirPods Pro លក់ក្នុងតម្លៃ ២៤៩ ដុល្លារអាមេរិក។ នេះជាមូលហេតុដែលប៉ុន្មានឆ្នាំចុងក្រោយ ក្រុមហ៊ុនរបស់ចិនបានចាប់ផ្តើមផលិត AirPods ក្លែងក្លាយបានដោយមានការចំណាយតិច។

ទស្សនាវដ្តីបារាំងបន្តថា "អតិថិជន ៦០ លាននាក់" បានសម្រេចចិត្តពិចារណាលើការយកតម្លៃទាបទាំងនេះ ខណ:ទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់អ្នកបង្កើតវីដេអូ។

ដូចដែលទស្សនាវដ្តីបានបញ្ជាក់ហើយថា កាសឥតខ្សែទាំងនេះត្រូវបានគេផ្សព្វផ្សាយជាប្រចាំដោយអ្នកមើលវីដេអូ ដែលជាផ្នែកមួយនៃកាឧបត្ថម្ភ។ អ្នកបង្កើតវីដេអូទៀតសោតនឹងទទួលបានប្រាក់ជាថ្នូរនឹងការនិយាយផ្សព្វផ្សាយអំពីឧបករណ៍ទាំងនេះ។ ឧបករណ៍ខ្លះទទួលយកការរចនាតាមលំនាំនៃ AirPods ខណៈដែលឧបករណ៍ផ្សេងទៀតទៅកែច្នៃបន្ថែមដោយបញ្ចូលបន្ទះឈីប H1 របស់អេបផល (Apple)។

សម្រាប់គោលបំណងនៃការធ្វើតេស្ត គេបានបញ្ជាទិញ AirPods ក្លែងក្លាយចំនួន ៧ គូផ្សេងគ្នា។ ក្នុងចំណោម ៧ គូមានតែ ៤គូតែប៉ុណ្ណោះដែលបានបញ្ជូនទៅដល់ការិយាល័យអ្នកត្រួតពិនិត្យ ចំណែក ៣គូទៀតបានបាត់ដោយអាថ៌កំបាំង។ ហើយក្នុងចំណោម ៤ គូនោះមាន ១គូមិនដំណើរការទេ។

ការវិនិច្ឆ័យចុងក្រោយ៖ គុណភាពសំឡេងគឺល្អបង្គួរ ក៏ប៉ុន្តែម៉ូដែលមួយក្នុងចំណោមគំរូទាំង ៣គូ បានបង្ហាញពីសញ្ញាណគ្រោះថ្នាក់ដល់ការស្តាប់របស់អតិថិជន ដោយសារកម្រិតអតិបរមាលើសពីបទដ្ឋានរង្វាស់សម្លេង ១០ ដង។ ដូចដែលកាសែតខាងលើបានបង្ហាញរួចមកហើយថា នេះគឺជាបញ្ហាធំមួយក្នុងចំណោមការក្លែងបន្លំទាំងនេះដែលកម្រនឹងបំពេញតាមស្តង់ដារសុវត្ថិភាពណាស់។

មិនគួរឱ្យភ្ញាក់ផ្អើលទេ ដែលទស្សនាវដ្តីខាងលើ មិនបានផ្តល់យោបល់ឲ្យអតិថិជនពិចារណាទៅលើឧបករណ៍ណាមួយក្នុងចំណោមឧបករណ៍ទាំងបីដែលបានសាកល្បង។ វាជំរុញឱ្យអ្នកប្រើប្រាស់ប្រុងប្រយ័ត្ននៅពេលទិញកាសឥតខ្សែ។ កត្តាល្អបំផុតលោកអ្នកនៅតែត្រូវទៅរកទិញម៉ាកណាដែលត្រូវបានគេទទួលស្គាល់ ថ្វីបើវាមានតម្លៃថ្លៃជាងក៏ដោយ ប៉ុន្តែបែបនេះអ្នកបានគោរពតាមស្តង់ដារសុវត្ថិភាព៕

https://s5.kh1.co/__image/w=480,h=480,q=100/05/05ca40c219d99c2895e2c80e6051876231992068.jpg
https://s5.kh1.co/__image/w=225,h=225,q=100/ba/babf3c745eae7d1b3fe68e2dc894ccbe494903d3.jpg

ប្រភព៖ gizchina

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T