អ្នកវិទ្យាសាស្ត្រមួយរូបជឿថា មនុស្សភពផ្កាយនៅក្នុងថាសហោះ អាចជាមនុស្សនៅលើភពផែនដី ប៉ុន្តែបានធ្វើដំណើរពីថ្ងៃអនាគតមកកាន់អតីតកាល

//s5.kh1.co/5d/5d92a41abe2535084982cc78af4a752183e85e4c.jpg
បច្ចេកវិទ្យា

 ២៦-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

នៅថ្ងៃអនាគត គេជឿថា បច្ចេកវិទ្យានឹងឈានដល់កម្រិតកំពូល ហើយការបកស្រាយពីរឿងអាថ៌កំបាំងរបស់ UFO អាចនឹងត្រូវបានទម្លាយ។

អាមេរិក៖ លោក Michael Masters ដែលជាសាស្ត្រាចារ្យវិទ្យាសាស្ត្រផ្នែកជីវសាស្ត្រនៃសាកលវិទ្យាល័យ Montana Technological University បានគិតថាអ្នកបើកបរថាសហោះអាចជាមនុស្សយើងមកពីថ្ងៃអនាគត មិនមែនជាមនុស្សភពផ្កាយអ្វីទេ។ សម្រាប់មនុស្សជាច្រើនបានគិតថា វត្តមានរបស់ថាសហោះគឺជារឿងមួយដែលមិនអាចប្រកែកបាន។ អ្នកជំនាញជាច្រើនរួមទាំងអ្នកដែលបានវិភាគវីដេអូរបស់កងទ័ពជើងអាកាសរបស់អាមេរិកជឿជាក់ថា យ៉ាងហោចណាស់របាយការណ៍មួយចំនួននៃវត្ថុហោះហើរចេញពីប្រភពមិនស្គាល់អាចជារឿងពិត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពចេញពីវីដេអូរបស់កងទ័ពជើងអាកាសរបស់អាមេរិក​ បង្ហាញពីយានមិនស្គាល់អត្តសញ្ញាណមួយ
រូបភាពចេញពីវីដេអូរបស់កងទ័ពជើងអាកាសរបស់អាមេរិក​ បង្ហាញពីយានមិនស្គាល់អត្តសញ្ញាណមួយ

ប៉ុន្តែអ្នកវិទ្យាសាស្ត្រមួយចំនួនបានជឿថា អាថ៌កំបាំងរបស់ UFO ដែលមិនអាចពន្យល់បាន គឺដោយសារបច្ចេកវិទ្យាក្នុងពេលបច្ចុប្បន្ននៅមានកម្រិត ឬអាចមកពីចំណាំងផ្លាតផ្សេងទៀតដូចជាចំណាំងពន្លឺព្រះអាទិត្យជាដើម។ ប្រសិនបើពួកគេមិនមែនមកពីភពក្រៅទេ ហើយក៏មិនអាចពន្យល់បានដោយបច្ចេកវិទ្យាក្នុងពេលបច្ចុប្បន្នដែរ អីចឹងមានតែពួកគេមកពីអនាគតកាល?

ថាសហោះ​  UFO នៅតែជារឿងអាថ៌កំបាំង ដែលគេមិនអាចពន្យល់បាន
ថាសហោះ​  UFO នៅតែជារឿងអាថ៌កំបាំង ដែលគេមិនអាចពន្យល់បាន

ខ្លឹមសារក្នុងទ្រឹស្តីគឺថា មានភស្ដុតាងជាច្រើនសម្រាប់ UFO ប៉ុន្តែមិនបញ្ជាក់ថា ជាមនុស្សភពផ្កាយឡើយ។ អ្នកជំនាញបានបង្ហាញថា មនុស្សភពផ្កាយនៅតែជាអាថ៌កំបាំង ដែលមិនអាចបកស្រាយបាននាពេលបច្ចុប្បន្ន ប៉ុន្តែចំពោះអ្នកគាំទ្រគំនិតនេះបានអះអាងថា មនុស្សភពផ្កាយបានមកទស្សនាភពផែនដី តាំងពីយូរលង់ណាស់មកហើយ នៅក្នុងប្រវត្តិសាស្ត្ររបស់យើង។ លោក Leonard David ដែលជាអ្នកនិពន្ធសៀវភៅមួយរូបបានឆ្លើយប្រាប់ space.com ថា៖

យើងដឹងថាពួកយើងនៅទីនេះ។ យើងដឹងថាមានមនុស្ស។ យើងដឹងថាមានការវិវឌ្ឍន៍ជាយូរលង់ណាស់មកហើយ នៅលើភពផែនដីនេះ។ ហើយយើងដឹងថា បច្ចេកវិទ្យារបស់យើងអាចនឹងឈានដល់កម្រិតកំពូល នាពេលអនាគត។ ខ្ញុំគិតថាការពន្យល់សាមញ្ញបំផុតគឺ វាគឺជាពួកយើង។ ខ្ញុំកំពុងព្យាយាមផ្ដល់ការពន្យល់ត្រួសៗតែប៉ុណ្ណោះ៕

Leonard David
Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T