បើទោះបីគ្រូពេទ្យនៅចិន កំពុងប្រឈមនឹងជំងឺ កូរ៉ូណា ក៏ដោយ ក៏គ្រូពេទ្យទាំងនេះ នៅតែលើកទឹកចិត្តឲ្យគ្នា

//s5.kh1.co/e1/e1d0312bcbfb6851500d3db70c038018007e50fa.jpg
សង្គម

 ២៦-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

បើទោះបីគ្រូពេទ្យនៅចិន កំពុងប្រឈមនិងជំងឺ Corona ក៏ដោយ ក៏គ្រូពេទ្យទាំងនេះបានសរសេរសារ​មួយ​ចំនួននៅ​លើ​សម្លៀក​បំពាក់របស់មិត្តរួមកការងារផង​ដែរ​ ដើម្បី​ផ្ញើ​ការ​ជូន​ពរ​ដល់មិត្តរួមការងារ និង បានលើកទឹកចិត្តដល់គ្នា

ចិន៖ ជំងឺវីរុសថ្មី ​Corona  ដែលជាជំងឺឆ្លងតាមរយៈផ្លូវដង្ហើមដូចជាជំងឺសារ និងមានរោគសញ្ញា ​ស្រដៀង និង ជំងឺផ្តាសាយធំ បាននិងកំពុងតែរាតត្បាតទៅកាន់ប្រទេសជាច្រើន  ដោយជំងឺនេះផងដែរមានប្រភពផ្ទុះឡើងពីខេត្ត  វូហាន  ប្រទេសចិន ​ដែលគេសង្ស័យថាឆ្លងតាមរយៈហាងលក់សាច់សត្វព្រៃខុសច្បាប់ នៅក្នុងហាងទីក្រុងនោះតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រៅពីប្រជាជននៅក្នុងខេត្ត វូហាន  និងទូទាំងប្រទេសចិនផ្ទាល់ កំពុងតែជួបហានិភ័យ និងរងការភ័យខ្លាចយ៉ាងខ្លាំង ​តែអ្នកដែលប្រឈមមុខ និង ការឆ្លងវីរុសនេះនៅតែមានការកើនឡើង ដែលមានវេជ្ជបណ្ឌិតមានការប្រឹងប្រែងទាំងកម្លាំងកាយ កម្លាំងចិត្ដដើម្បីថែទាំអ្នកជំងឺ រួមទាំងស្រាវជ្រាវពីវិធីព្យាបាលផ្សេងៗផងនោះ ​គឺជាក្រុមវេជ្ជបណ្ឌិតក្នុងប្រទេសចិនផ្ទាល់តែម្ដង ។ ដោយសារតែ ខ្លាចមានការឆ្លងកាន់តែច្រើនឡើង ដូច្នេះក៏មានការប្រកាស និងវិធីការពារខ្លួនមួយចំនួនដល់ប្រទេសជិតខាងទាំងអស់ ជាពិសេសនៅព្រំព្រទល់ ឬព្រលានយន្តហោះនានា ឲ្យពាក់ម៉ាស ឬស្លៀកពាក់ខោអាវវែងៗ ក្រាស់ៗ ដើម្បីជាការការពារកុំឲ្យមានបញ្ហាឆ្លង។

កាលពីថ្ងៃទី ២៤ ខែមករា លោក ​Peng Zhiyong ដែលជាប្រធាន​ការិយាល័យ​វេជ្ជសាស្រ្ត​ផ្នែក​ជំងឺ​ធ្ងន់​ នៃ​មន្ទីរ​ពេទ្យ​ចុងណាន​នៃ​សកល​វិទ្យាល័យ​ Wuhan​ និង​សហការី​របស់​លោក​បាន​ព្យាបាល​អ្នក​ជំងឺ​ នៅ​បន្ទប់​ដេក​ពេទ្យ​សម្រាប់​អ្នក​ជំងឺ​ធ្ងន់​​នៃ​មន្ទីរ​ពេទ្យ​​មួយ​នេះ​។ គ្រូពេទ្យ​ដែល​បាន​ស្លៀក​ពាក់​សម្លៀក​បំពាក់​ការពារ​ក្រាស់ៗ​ ពិបាក​ស្គាល់​មុខ​គ្នា ហេតុដូច្នេះ​ ពួក​គាត់​បាន​សរសេរ​ឈ្មោះ​របស់​ខ្លួន​លើ​សម្លៀក​បំពាក់​ការពារ ដើម្បី​ស្គាល់​គ្នាច្បាស់ជាង​នេះ​អ្វីដែលកាន់តែពិសេសពួក​គាត់​ថែមទាំង​បាន​គូរ​គំនូរ និងសារ​មួយ​ចំនួននៅ​លើ​សម្លៀក​បំពាក់របស់មិត្តរួមកការងារផង​ដែរ​ ដើម្បី​ផ្ញើ​ការ​ជូន​ពរ​ដល់មិត្តរួមការងារ និង បានលើកទឹកចិត្តដល់គ្នាថែមទៀតផង ៕

សូមទស្សនារូបភាពខាងក្រោម៖

ក្រុមវេជ្ជបណ្ឌិតក្នុងប្រទេសចិន
ក្រុមវេជ្ជបណ្ឌិតក្នុងប្រទេសចិន
ក្រុមវេជ្ជបណ្ឌិតក្នុងប្រទេសចិន
ក្រុមវេជ្ជបណ្ឌិតក្នុងប្រទេសចិន
ក្រុមវេជ្ជបណ្ឌិតក្នុងប្រទេសចិន
ក្រុមវេជ្ជបណ្ឌិតក្នុងប្រទេសចិន
ក្រុមវេជ្ជបណ្ឌិតក្នុងប្រទេសចិន
ក្រុមវេជ្ជបណ្ឌិតក្នុងប្រទេសចិន
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T