ចិន៖ ការរកឃើញថ្មីមួយទៀតហើយ ដែលបានប៉ាន់ស្មានថា កូរ៉ូណាវីរុសនេះអាចមានប្រភពចេញពីសត្វពស់ ដែលជាសត្វព្រៃមួយត្រូវបានលក់នៅក្នុងទីផ្សារ Wuhan។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនេះដោយសារតែអ្នកស្រាវជ្រាវបានរកឃើញថា កូដប្រូតេអ៊ីននៅក្នុងវីរុសគឺស្រដៀងទៅនឹងសត្វពស់ដែរ។ ដោយយោងទៅតាមសារព័ត៌មាន CNA បានឲ្យដឹងថាសត្វពស់តែងតែវាយប្រហារសត្វប្រចៀវនៅក្នុងព្រៃដែលអាចជាមូលហេតុនាំឲ្យ ពស់ត្រូវបានឆ្លងវីរុសនេះ។ ទន្ទឹមនឹងនេះ នៅខាងក្រោមនេះ គឺជារបៀបដែលសត្វប្រចៀវបានរួមចំណែកដល់ការផ្ទុកវីរុសនេះនៅក្នុងប្រទេសចិន។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានអោយដឹងថា កូរ៉ូណាវីរុស ដែលបានសាយភាយចេញពីទីក្រុង Wuhan ប្រទេសចិន ត្រូវបានគេតាមដាននិងត្រូវបានគេនិយាយថា មានប្រភពចេញពីទីផ្សារលក់សត្វព្រៃខុសច្បាប់។
លោក Gao Fu ដែលជាអគ្គនាយកមជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺឆ្លង នៅប្រទេសចិនបាននិយាយថា វីរុសថ្មីមួយនេះ គឺស្ទើរតែ ៧០ ភាគរយទៅហើយដែលប្រហាក់ប្រហែលទៅនឹងវីរុស SARS ដែលមានប្រភពមកពីសត្វប្រចៀវ។ ដូច្នេះអ្នកវិទ្យាសាស្ត្របានប៉ាន់ស្មានថាសត្វប្រចៀវក៏អាចជាប្រភពនៃមេរោគឆ្លងថ្មីដែលអាចចម្លងពីសត្វទៅមនុស្ស។ ទោះជាយ៉ាងណានោះ នេះគ្រាន់តែជាការរំពឹងទុកមួយតែប៉ុណ្ណោះ ព្រោះថាអ្នកវិទ្យាសាស្ត្រជាច្រើនមានទ្រឹស្តីខុសៗគ្នាអំពីរបៀបដែលមេរោគឆ្លងបានកើតឡើង។
ក្រុមអ្នកជំនាញបានលើកឡើងថាសត្វប្រចៀវអាចផ្ទុកវីរុសនេះបានបន្ទាប់ពីរូបថតរបស់អ្នកដែលនៅទីក្រុង Wuhan កំពុងតែបរិភោគស៊ុបប្រចៀវបានលេចចេញតាមប្រព័ន្ធអ៊ីនធើណែត។
នៅឆ្នាំ ២០០៣ សត្វប្រចៀវត្រូវបានគេបញ្ជាក់ថា ជាប្រភពនៃវីរុស SARS ។ ដោយរដ្ឋាភិបាលចិនក៏បានជំរុញឱ្យពលរដ្ឋបញ្ឈប់ការបរិភោគសត្វប្រចៀវនិងសត្វព្រៃដែរ ប៉ុន្តែវាហាក់ដូចជាមិនមានការអនុវត្តរហូតមកដល់ពេលនេះ។
វាក៏ត្រូវបានគេរាយការណ៍ផងដែរថា រាល់ពេលដែលអ្នកលក់ធ្វើដំណើរទៅតំបន់ដាច់ស្រយាលដើម្បីចាប់សត្វប្រចៀវពួកគេនឹងចាប់បានយ៉ាងតិច ៥០០ ក្បាលដើម្បីបង្កើតជាពីរផ្នែក នេះដោយសារតែសត្វប្រចៀវមានសាច់តិចតួចណាស់។ អ្នកមានខ្លះថែមទាំងបានទិញសត្វប្រចៀវចំនួន ២,០០០ ក្បាលដើម្បីបរិភោគ ដែលវាងាយនឹងធ្វើឲ្យមេរោគឆ្លងនេះរាលដាលទៅមនុស្សយ៉ាងខ្លាំង។
គិតមកទល់ពេលនេះ ប្រទេសចិនបានបញ្ជាក់ថា មានវីរុសឆ្លងចំនួន ២០០០ ករណី និងមានអ្នកស្លាប់ចំនួន ៥៦ នាក់។ យើងពិតជាសង្ឃឹមថាអ្នកវិទ្យាសាស្ត្រនិងអ្នកជំនាញ នឹងរកវិធីដើម្បីបញ្ឈប់វីរុសនេះពីការរីករាលដាលបន្ថែមទៀត៕
សូមទស្សនារូបភាពខាងក្រោម៖