មើលមួយភ្លែតចង់ច្រឡំ! រូបថតមួយសន្លឹកនេះ ពេជ្រ សូលីកា និងប្អូនស្រី មុខដូចគ្នាបេះបិទ

//s5.kh1.co/02/02950c90bed54a35754f62f3551a71c13ccf10e6.jpg
តារា & កម្សាន្ដ

 ២៥-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

គួរឲ្យសរសើរ! ពេជ្រ សូលីកា ដើរតួជាបងស្រីដ៏ល្អ មើលថែប្អូនស្រីធំធាត់និងស្រស់ស្អាត ហើយធ្វើឲ្យហ្វេនៗចង់ច្រឡំគ្នា ពេលឃើញរូបថតមួយសន្លឹកនេះ

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា បន្ទាប់ពីតារាចម្រៀងស្រី ពេជ្រ សូលីកា​ បានឆ្លងកាត់ព្យុះភ្លៀងជាច្រើនក្នុងឆាកជីវិតរួចមក រូបនាងនៅត្រូវដើរតួនាទីជាបងស្រីដ៏ល្អ មើលថែប្អូនស្រីជំនួសអ្នកម្ដាយទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាទៀតសោត ស្របពេលដែលកំពុងមានផ្ទៃពោះផងនោះ ពេជ្រ សូលីកា នៅតែរឹងមាំ និងទទួលបានការមើលថែ និងយល់ចិត្តពីសំណាក់គូដណ្ដឹងដ៏សង្ហា តាមស្ទើរតែគ្រប់ជំហានតែម្ដង។

លើសពីនេះ ថ្មីៗនេះ បានបែកធ្លាយរូបថតមួយសន្លឹកដែល ពេជ្រ សូលីកា និងប្អូនស្រី ពិតជាមើលទៅសឹងតែច្រឡំគ្នា មានមុខមាត់ដូចគ្នាបេះបិទ ថែមទាំងមានស្នាមញញឹម ស្រស់ប្រិមប្រិយមិនចាញ់គ្នានោះទេ។

ដោយឡែក គ្រាន់តែឃើញបែបនេះភ្លាម មានហ្វេនៗជាច្រើនហួសចិត្តណាស់ និងសរសើរថា ប្អូនស្រីនាងពិតជាមានរូបសម្បត្តិស្រស់ស្អាតតាមបែបធម្មជាតិ ព្រមទាំងចង់ឲ្យដើរតាមគន្លងបងស្រីផងដែរ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖ 

ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា
ពេជ្រ សូលីកា និងប្អូនស្រី
ពេជ្រ សូលីកា និងប្អូនស្រី
ប្អូនស្រីរបស់ ពេជ្រ សូលីកា
ប្អូនស្រីរបស់ ពេជ្រ សូលីកា
ពេជ្រ សូលីកា និងប្អូនស្រី
ពេជ្រ សូលីកា និងប្អូនស្រី
ពេជ្រ សូលីកា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T