លោក Conte ដូចមមាញឹកជាងគេណាស់! កីឡាករជួរមុខរបស់ Spurs ម្នាក់ នឹងធ្វើដំណើរទៅធ្វើតេស្តសុខភាពឲ្យ Inter នៅសប្ដាហ៍ក្រោយនេះហើយ

//s5.kh1.co/af/af9e75539075044909c3fe840eafc82a6ea49301.jpg
កីទ្បា

 ២៥-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Inter Milan ព្រមព្រៀងទិញ Eriksen ពី Spurs ក្នុងតម្លៃ២០លានអឺរ៉ូ

អ៉ីតាលី៖ យោងតាមប្រភពព័ត៌មានក្នុងប្រទេសអ៊ីតាលីបានឲ្យដឹងថា ខ្សែបម្រើឆ្នើម Christian Eriksen នឹងត្រូវធ្វើដំណើទៅទីក្រុង Milan ដើម្បីធ្វើតេស្តសុខភាពនៅដើមសប្ដាហ៍ក្រោយនេះ បន្ទាប់ពី Inter Milan បានព្រមព្រៀងទិញជម្រើសជាតិដាណាម៉ាក ពីក្រុម​ Tottenham Hotspur ក្នុងតម្លៃ២០លានអឺរ៉ូ (ឬប្រមាណ២២លានដុល្លារ)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 ខ្សែបម្រើ Christian Eriksen
 ខ្សែបម្រើ Christian Eriksen

Inter បានដាក់សំណើ១៥លានអឺរ៉ូ( ប្រហែល ១៦លានដុល្លារ) បូករួមនឹងប្រាក់បន្ថែមផ្សេងៗទៀត ទៅដល់ក្លិប Tottenham កាលពីដើមសប្ដាហ៍នេះ ប៉ុន្តែនៅពេលក្លិបទាំងពីរជួបគ្នាម្ដងទៀតកាលពីថ្ងៃសុក្រម្សិលមិញទើបឈានដល់កិច្ចព្រមព្រៀង។

ជាមួយគ្នានេះដែរ Eriksen បានយល់ព្រមចូលរួមជាមួយ Inter ក្នុងកុងត្រារយៈពេល៤ឆ្នាំកន្លះ ដោយរូបគេនឹងទទួលបានប្រាក់ខែគោល ២សែន៦ម៉ឺនផោន (ឬប្រហែល៣៣ម៉ឺនដុល្លារ) ក្នុង១សប្ដាហ៍ ហើយក៏នឹងអាចឡើងដល់ ៣សែន២ម៉ឺនផោន (ឬប្រមាណ ៤១លានដុល្លារ) ក្នុង១សប្ដាហ៍ផងដែរ។

https://s5.kh1.co/__image/w=650,h=368,q=100/66/661742b3070de273194074252c64f2382cb28a91.png

យ៉ាងណាមិញ ក្លិបយក្សអ៉ីតាលីក៏ទើបចុះកុងត្រាយកបានកីឡាករនៅ Premier League ២រូបទៅកាន់កីឡដ្ឋាន San Siro កាលពីពេលថ្មីៗនេះ។ ក្នុងនោះពួកគេទិញបានខ្សែការពារស្លាប Ashley Young ពីក្រុមបិសាចក្រហម Manchester United ក្នុងតម្លៃ ១,៥លានដុល្លារ និងយកបានកីឡាករ Victor Moses ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិបតោខៀវ Chelsea ជាមួយនឹងជម្រើសទិញផ្ដាច់។

 Ashley Young
 Ashley Young
កីឡាករ Victor Moses
កីឡាករ Victor Moses

ដោយឡែក បើរម្លឹកទៅប៉ុន្មានខែមុន កាលពីទីផ្សារដោះដូររដូវក្ដៅកន្លងទៅ លោក Antonio Conte ក៏យកបានកីឡាករឆ្នើម២រូបរបស់ Man UTD មកចូលរួមក្រុមផងដែរ ក្នុងនោះរួមមានខ្សែប្រយុទ្ធ Romelu Lukaku និងជម្រើសជាតិឈីលី Alexis Sanchez (ខ្ចីជើង)។

ខ្សែប្រយុទ្ធ Romelu Lukaku 
ខ្សែប្រយុទ្ធ Romelu Lukaku 
Alexis Sanchez
Alexis Sanchez

គួរឲ្យដឹងដែរថា បច្ចុប្បន្ន ក្រុម Inter កំពុងប្រជែងយ៉ាងប្រកៀកប្រកិតជាមួយនឹងក្រុមសេះបង្កង់ Juventus ក្នុងការដណ្ដើមមពានលីគកំពូលអ៉ីតាលី Serie A រដូវកាលនេះ។ ជាក់ស្ដែងគិតត្រឹមសប្ដាហ៍ទី២០នេះ ក្រុមលោក Conte ឈរចំណាត់ថ្នាក់លេខ២ មាន៤០ពិន្ទុ ដេញពីក្រោយក្រុមលោក Sarri ដែលឈរកំពូលតារាង តែ៤ពិន្ទុប៉ុណ្ណោះ៕

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T