វេជ្ជបណ្ឌិតម្នាក់បានស្លាប់​មុននេះបន្តិច ដោយសារវីរុសផ្លូវដង្ហើម Corona បន្ទាប់ពីគាត់បានឆ្លងវីរុសដ៏សាហាវនេះត្រឹមតែរយៈពេល៩ថ្ងៃ

//s5.kh1.co/23/23d7faf3ccc6ac9662d6e2409a4f0473edffea16.jpg
សង្គម

 ២៥-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

វេជ្ជបណ្ឌិតបម្រើការជួរមុខរបស់ប្រទេសចិនស្លាប់ដោយសារវីរុស Corona

ចិន៖ ​លោកវេជ្ជបណ្ឌិត Liang Wudong អាយុ៦២ឆ្នាំ មកពីខេត្ត Hubei ត្រូវបានគេសង្ស័យថា បានឆ្លងជំងឺនេះកាលពីថ្ងៃទី១៦ ខែមករា នៅមន្ទីរពេទ្យខេត្ត Hubei ដែលជាមន្ទីរពេទ្យវេជ្ជសាស្ត្រចម្រុះ​របស់ប្រទេសចិន​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
វេជ្ជបណ្ឌិត Liang Wudong
វេជ្ជបណ្ឌិត Liang Wudong

យោងតាមសារព័ត៌មាន Wuhan Evening Post បាន​ឱ្យដឹងថា ក្រោយការពិនិត្យយ៉ាងល្អិតល្អន់​ គេបានរកឃើញ​ថា គាត់បានឆ្លងវីរុសដែលកំពុងរីករាលដាលនៅក្នុងប្រទេសចិននេះ។ ហើយលើសពីនេះ កាលពីប៉ុន្មានថ្ងៃមុន គាត់ធ្លាប់និយាយថា គាត់មានអារម្មណ៍តឹងទ្រូងខ្លាំង និងពិបាកក្នុងការដកដង្ហើម។

លោកវេជ្ជបណ្ឌិត Liang ត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែក​ ហើយក្រោយមកគេបានគាត់បញ្ជូនទៅមន្ទីរពេទ្យ Jinyintan​ ប៉ុន្តែ​ដោយសារវីរុសនេះបានវាយលុកធ្ងន់ធ្ងរពេក ទើបក្រុមវេជ្ជបណ្ឌិតមិនអាចសង្រ្គោះជីវិតគាត់បាន។ លោកវេជ្ជបណ្ឌិត Liang ស្លាប់នៅម៉ោង៧ ព្រឹកនេះ។

វេជ្ជបណ្ឌិត Liang Wudong បានស្លាប់នៅព្រឹកនេះ
វេជ្ជបណ្ឌិត Liang Wudong បានស្លាប់នៅព្រឹកនេះ

គួរបញ្ជាក់ផងដែរថា ចំនួនអ្នកស្លាប់ជាផ្លូវការ​ដោយសារវីរុសនៅក្នុងប្រទេសចិននេះ បាន​កើនឡើងពី ២៦ដល់ ៤១ នាក់ត្រឹមតែរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ខណៈមនុស្សជាង ១៣០០ នាក់ទៀតបានឆ្លង​រីរុសនេះ ស្របពេលដែលអាជ្ញានៅទូទាំងប្រទេសកំពុងរកវិធីសាស្ត្រដើម្បីទប់ស្កាត់ការរីករាលដាល​។​ វីរុសនេះក៏ត្រូវបានគេរកឃើញផងដែរថា បានបន្តរីករាលដល់ប្រទេសថៃ វៀតណាម សឹង្ហបូរី ជប៉ុន កូរ៉េខាងត្បូង កោះតៃវ៉ាន់ នេប៉ាល់ បារាំង សហរដ្ឋអាមេរិក និងអូស្ត្រាលី៕

វីរុស Corona  កំពុងរិករាលដាលនៅទូទាំងពិភពលោក
វីរុស Corona  កំពុងរិករាលដាលនៅទូទាំងពិភពលោក
អ្នកជំងឺ​នៅមន្ទីពេទ្យជាច្រើនកំពុងស្ថិតក្រោមការព្យាបាល

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T