realme 5 series កន្លងមកមានការពេញនិយមយ៉ាងខ្លាំងសម្រាប់យុវវ័យ ហើយបន្តិចទៀតនេះសមាជិក realme 5 series នឹងមកដល់ទីផ្សារប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ!

//s5.kh1.co/c9/c96b9dd539e1aaa0d800a6dc1d5cf1796e631bbd.jpg
បច្ចេកវិទ្យា

 ២៥-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

realme ​ដែលជាម៉ាកទូរស័ព្ទដែលទើបនឹងបង្កើតឡើងមានរយៈពេលត្រឹមតែមួយឆ្នាំកន្លះនោះបានមានការរីកចំរើនយ៉ាងគួរឱ្យកត់សំគាល់។

ភ្នំពេញ៖ នៅឆ្នាំ២០១៩​​​ realme ​ដែលជាម៉ាកទូរស័ព្ទដែលទើបនឹងបង្កើតឡើងមានរយៈពេលត្រឹមតែមួយឆ្នាំកន្លះនោះបានមានការរីកចំរើនយ៉ាងគួរឱ្យកត់សំគាល់​ បច្ចុប្បន្ននេះ realme ត្រូវបានចាត់ចូលជាម៉ាកទូរស័ព្ទមួយក្នុងចំណោមម៉ាកធំៗទាំង១០នៅក្នុងពិភពលោក​​ ដែល realme ជាប់ក្នុងចំណាត់ថ្នាក់លេខ៧ ថែមទាំងទទួលបានពានរង្វាន់ជាច្រើននៅក្នុងទីផ្សារពិភពលោក។ ជាមួយគ្នានេះដែរ realme 5 series ក៏បានក្លាយជាជម្រើសទីមួយ និងពេញនិយមសម្រាប់យុវវ័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុអ្វីបានជា​ realme 5 series ទទួលបានការគាំទ្រយ៉ាងដូច្នេះ?​ យោងទៅតាមការដាក់បើកសម្ពោធ realme​​ 5 series នៅប្រទេសកម្ពុជាកាលពីខែវិច្ឆិកា​កន្លងទៅនេះ ទូរស័ព្ទ realme​​ 5 series គឺជាទូរស័ព្ទដែលមានការរួមបញ្ចូលគ្នារវាងកាមេរ៉ា៤គ្រាប់​ ផ្តល់ភាពងាយស្រួលក្នុងការផ្តិតយករូបភាព និងវីដេអូនៅគ្រប់ទីកន្លែង មិនថាឡេនម៉ាក្រូសម្រាប់ថតជិត ឡេនទូលាយ ឡេនថតរូបបញ្ឈរ (Portrait) និងកាមេរ៉ា effect filter ជាដើម សុទ្ធតែបានឌីហ្សាញយ៉ាងប្រណិត បំពាក់នូវបន្ទះឈីប (​snapdragon 712AIE និង snapdragon 665) កម្លាំងថ្មធំ និងការសាកថ្មល្បឿនលឿន ទទួលបានការពេញនិយមពីសំណាក់យុវវ័យជាច្រើន នេះជាមូលហេតុដែលទូរស័ព្ទ realme 5 series ចាប់ពីពេលដាក់លក់លើទីផ្សាររហូតមកដល់ពេលបច្ចុប្បន្ន realme ទទួលបានចំនួនលក់រហូតដល់ទៅ 6 លានគ្រឿង។

ស្មាតហ្វូន realme ​
ស្មាតហ្វូន realme ​

យោងតាម realme ​​បានប្រកាសជាផ្លូវការថា នៅថ្ងៃទី៥ ខែកុម្ភៈ realme ​នឹងមានកម្មវិធីបើកសម្ពោធទូរស័ព្ទ 5 series ម៉ូឌែលថ្មី​ យោងទៅតាមម៉ូដែលទូរស័ព្ទដែល realme ធ្លាប់បានចេញកន្លងមក មិនថាមុខងារពណ៌ ឬតម្លៃនៃទូរស័ព្ទ សុទ្ធតែទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកទាំងអស់គ្នា។

ស្មាតហ្វូន realme ​
ស្មាតហ្វូន realme ​

realme គឺជាម៉ាកដែលដែលមានភាពវ័យក្មេង និងបាននាំភាពភ្ញាក់ផ្អើល ភាពអស្ចារ្យជាច្រើនដល់យុវវ័យទាំងអស់គ្នា យើងជឿជាក់ថាទូរស័ព្ទដែលនឹងចេញថ្មីនេះនឹងមិនធ្វើឱ្យអ្នកទាំងអស់គ្នាខកបំណងនោះទេ៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T