ឡើងជើងសាហាវមែន២ប្រកួត៥គ្រាប់! ប្រកួតទី២ឲ្យ Dortmund ខ្សែប្រយុទ្ធចំណូលថ្មី Haaland ស៊ុត២គ្រាប់យប់មិញ (មានវីដេអូ)

//s5.kh1.co/d4/d4a731f7dcb8fcbc9c32e118b09293ff3089e1d0.jpg
កីទ្បា

 ២៥-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Dortmund លត់ Köln ៥-១ ក្នុងការប្រកួតក្របខណ្ឌ Bundesliga សប្ដាហ៍ទី១៩ កាលពីយប់មិញនេះ

អាល្លឺម៉ង់​៖​ ក្រុមយក្សអាល្លឺម៉ង់​ Borussia Dortmund ក្នុងនាមជាម្ចាស់ផ្ទះបានបើកទ្វារកីឡដ្ឋាន Signal Iduna Park ទទួលស្វាគមន៍ក្រុមភ្ញៀវ FC Köln ក្នុងកាប្រកួតក្របខណ្ឌ Bundesliga សប្ដាហ៍ទី១៩ កាលពីរាត្រីថ្ងៃសុក្រម្សិលមិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

ក្នុងការប្រកួតនេះ ក្រោមក្រសែភ្នែកអ្នកគាំទ្រប្រមាណ៨ម៉ឺនជាងនាក់ ក្រុមម្ចាស់ផ្ទះធ្វើបានយ៉ាងល្អ ដោយបង្កើតឱកាសស៊ុតសំដៅទីក្រុមភ្ញៀវបានរហូតដល់ទៅ១៣ជើង ចំគោលដៅ៣ដង សម្រេចទីបាន៥គ្រាប់ ចំណែកឯក្រុមភ្ញៀវ FC Köln ស៊ុតបាន៨ជើង ចំគោលដៅ៤ដង ទម្លុះសំណាញ់ទីបាន១គ្រាប់។

៥គ្រាប់របស់ក្រុម Dortmund រកបានដោយកីឡាករ៤រូប ក្នុងនោះគ្រាប់ទី១ស៊ុតបញ្ចូលទីដោយខ្សែបម្រើ Raphael Guerreiro គ្រាប់ទី២សម្រេចទីដោយម្ចាស់អាវលេខ១១ Marco Reus គ្រាប់ទី៣ ធ្វើបានដោយខ្សែបម្រើស្លាបសញ្ជាតិអង់គ្លេស Jadon Sancho ចំណែកឯគ្រាប់ទី៤និងទី៥ ស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធចំណូលថ្មី Erling Haaland

  ខ្សែបម្រើ Raphael Guerreiro
  ខ្សែបម្រើ Raphael Guerreiro
Marco Reus
Marco Reus
Jadon Sancho
Jadon Sancho
គ្រាប់ទី២ របស់ Haaland
គ្រាប់ទី២ របស់ Haaland

ដោយឡែក ១គ្រាប់របស់ក្រុមភ្ញៀវ ជាការស៊ុតកាប់ចាន១ជើងយ៉ាងល្អ ពីសំណាក់ខ្សែបម្រើប្រយុទ្ធ Mark Uth ។

ដូច្នេះក្រោយលេងចប់៩០នាទីក្រុមម្ចាស់ផ្ទះ Borussia Dortmund បានយកឈ្នះទៅលើក្រុមភ្ញៀវ FC Köln ក្នុងលទ្ធផល៥ទល់នឹង១។

តាមរយៈលទ្ធផលខាងលើនេះ បានជួយឲ្យក្រុម Dortmund ឡើងមកឈរលេខ៣ក្នុងតារាង Bundesliga ជាបណ្ដោះអាសន្ន ក្រោយ ១៩ប្រកួតកន្លងទៅពួកគេរកបាន៣៦ពិន្ទុ ចំណែកឯក្រុម FC Köln នៅបន្តឈរលេខ១៣ មាន២០ពិន្ទុក្នុងដៃ។

តារាង  Bundesliga
តារាង  Bundesliga

គួររម្លឹកផងដែរថា​ ២គ្រាប់កាលពីយប់មិញ ជាគ្រាប់ទី៥ហើយរបស់ខ្សែប្រយុទ្ធចំណូលថ្មី Haaland ក្នុងការបង្ហាញខ្លួន២ប្រកួតឲ្យ Dortmund។ ខ្សែប្រយុទ្ធជម្រើសជាតិន័រវែសរូបនេះ ត្រូវបានក្លិបយក្សអាល្លឺម៉ងទិញពីក្លិបអូទ្រីស Red-Bull Salzburg កំឡុងទីផ្សារខែមករានេះជាមួយនឹងតម្លៃផ្ទេរប្រមាណ ២៣លានដុល្លារ៕

ខ្សែប្រយុទ្ធចំណូលថ្មី Haaland
ខ្សែប្រយុទ្ធចំណូលថ្មី Haaland

បើចង់ឃើញការស៊ុតបញ្ចូលទីរបស់​ Haaland អស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖ 

វីដេអូ Highlights
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T