ផ្ទុះការភ្ញាក់ផ្អើល មិននឹកស្មានថា សិស្ស IFL ត្រូវកង្ហារធ្លាក់លើ រងរបួសខ្លាំងដល់ថ្នាក់នេះ!

//s5.kh1.co/aa/aa7e724134a3ae75467f12a568f344c83e3aad7b.jpg
សង្គម

 ២៥-មករា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

អាណិតណាស់! សិស្សស្រី IFL ត្រូវកង្ហារធ្លាក់លើ កាលពីប៉ុន្មានថ្ងៃមុន រងរបួសជាច្រើនកន្លែង អំពាវនាវសុំការដោះស្រាយឲ្យសមស្រប

ភ្នំពេញ៖ ជឿជាក់ថា សិស្សានុសិស្សទាំងឡាយ ដែលធ្លាប់អង្គុយរៀននៅក្រោមកង្ហារ ប្រាកដជាធ្លាប់មានអារម្មណ៍ភ័យខ្លាច កង្ហារនោះខូច ធ្លាក់លើខ្លួនជាមិនខាន។ យ៉ាងណាមិញ ទីបំផុតករណីមួយនេះ បានធ្លាក់ទៅលើសិស្សស្រីស្អាតមួយរូប ដែលជាសិស្សនៅសាលា IFL។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ថា ហេតុការណ៍ដ៏អកុសលមួយនេះ បានកើតឡើងតាំងពីថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២០ មកម៉្លេះ ដែលទីតាំងកើតហេតុក្នុងថ្នាក់រៀនមួយ នៃសាលា IFL ផ្ទាល់តែម្ដង។ ក្រោយពីដឹងហេតុការណ៍នេះភ្លាម បានបង្កភាពភ្ញាក់ផ្អើលពេញបណ្ដាញសង្គម និងអាណិតដល់នារីកម្សត់នោះជាពន់ពេក។

ដោយឡែក មកទល់នឹងពេលនេះ ស្រាប់តែនារីរងគ្រោះដែលមានគណនីហ្វេសប៊ុកឈ្មោះថា Vin Jing បានចេញមុខស្វែងរកចំណាត់ការលើសំណងឲ្យសមស្របដល់នាង​ផង។ ជាមួយគ្នានេះដែរ នាងបានបង្ហោះរូបភាពប៉ុន្មានសន្លឹក បង្ហាញពីមុខរបួសយ៉ាងច្រើនកន្លែងដូចជា មុខរបួសលើផ្ទៃមុខ ជ្រៅរហូតដេរដល់៥ថ្នេរ វៀចឆ្អឹងច្រមុះ និងភ្នែកហើម មានឈាមដក់ ថែមទៀតផង។

យ៉ាងណាទៀតសោត ក្រោយពីឃើញបែបនេះភ្លាម មានមហាជនជាច្រើន បានសម្ដែងភាពអាណិតអាសូរជាពន់ពេក ដោយសង្ឃឹមថា នារីរងគ្រោះរូបនេះ នឹងទទួលបានដំណោះស្រាយសមស្របឆាប់ៗនេះផងដែរ៕

នារីរងគ្រោះ
នារីរងគ្រោះ
ទីតាំងកើតហេតុ
ទីតាំងកើតហេតុ
សារដែលនារីរងគ្រោះ បានបង្ហោះ
សារដែលនារីរងគ្រោះ បានបង្ហោះ
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T