ពិតជាសំណាង! ស្រ្តីចំណាស់ម្នាក់ធ្លាក់ពីលើអគារ ៧ ជាន់តែមិនស្លាប់

//s5.kh1.co/07/07f2b333f84f9556b7934ed6408d149cf500d445.jpg
សង្គម

 ២៥-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

សហរដ្ឋអាមេរិក៖ ស្រ្តីចំណាស់អាយុ ៧៦ ឆ្នាំម្នាក់បានរួចផុតពីសេចក្តីស្លាប់នៅថ្ងៃសុក្រនេះ ក្រោយពីបានធ្លាក់តាមបង្អួចអគាររបស់ខ្លួននៅជាន់ទី ៧។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្រ្តីចំណាស់ដែលគេមិនបញ្ចេញឈ្មោះនេះ បានអង្គុយលើមាត់បង្អួចរបស់គាត់ ហើយក៏បានភ្លាត់ស្នៀតធ្លាក់មកតែម្តង ធ្វើឱ្យអ្នកដំណើរខាងក្រោមភ័យលោះព្រលឹង។

ប៉ូលីសបាននិយាយថា គាត់បានធ្លាក់មកចំវាលខាងមុខអគារជាន់ទី ២ រួចក៏ធ្លាក់មកចំកេសក្រដាសនៅជាន់ផ្ទាល់ដីតែម្តង។ គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ដោយរងរបួសបាក់កជើង។

ប្រភពNew York Post

Chheang Daro
ឈៀង ដារ៉ូ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T