ពិតជាមិនធម្មតាមែន! ក្រុមអ្នកវិទ្យាសាស្ត្រអាចបង្កើតសំឡេងមកវិញ របស់ខ្មោចមុាំមី ដែលមានជីវិតតាំងពីរាប់ពាន់ឆ្នាំមុន​ (មានវីដេអូ)

//s5.kh1.co/8d/8dffdf9c455d13d76bf68b5bd9f34c6a1f328bc5.jpg
បច្ចេកវិទ្យា

 ២៤-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

របកគំហើញមួយនេះ បានធ្វើឲ្យភ្ញាក់ផ្អើល ពេញពិភពលោក។

អង់គ្លេស៖ មនុស្សជាតិបានឲ្យធ្វើបច្ចេកវិទ្យាឈានដល់កម្រិតកំពូល ដែលមិនធ្លាប់មានពីមុនមក។ សមិទ្ធផលវិទ្យាសាស្ត្រដែលយើងបានធ្វើក្នុងរយៈពេល១០០ឆ្នាំចុងក្រោយនេះ គឺមិនមានអ្វីប្រៀបផ្ទឹមបានឡើយ រាប់ចាប់ពីការចុះចតលើឋានព្រះចន្ទ រហូតដល់ការបង្កើតទូរសព្ទឆ្លាត ដែលផ្ដល់ឲ្យយើងនូវការទទួលបានព័ត៌មានឥតឈប់ឈរ។ ហើយឥឡូវនេះ អ្នកស្រាវជ្រាវបានឆ្លើយសំនួរមួយ ដែលផ្លាស់ប្ដូរអ្វីៗទាំងអស់៖ តើខ្មោចមុាំមីមានសំឡេងយ៉ាងដូចម្ដេច? ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យឡុងដ៍ បានស្កេនមាត់និងបំពង់ករបស់លោក Nesyamun ដែលជាអាចារ្យអេហ្ស៊ីបមុាំមីបុរាណ ហើយបានបោះពុម្ពវាមកវិញ ដោយប្រើម៉ាស៊ីន 3D។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សាកសពមុាំមីលោកអាចារ្យ Nesyamun
សាកសពមុាំមីលោកអាចារ្យ Nesyamun

បើតាមអ្នកវិទ្យាសាស្ត្រខាងផ្នែកវោហារសព្ទលោក David Howard បានប្រាប់កាសែត New York Times ថា បន្ទាប់ពីគេបានបង្កើតបំពង់សំឡេងអេឡិចត្រូនិចមួយ ហើយគេអាចស្ដាប់នូវសំឡេងរបស់អាចារ្យមុាំមី កាលពីគាត់នៅមានជីវិតរស់នៅ។

វីដេអូនិងសំឡេងរបស់ខ្មោចមុាំមី

តាមរយៈវីដេអូ ក្រុមអ្នកវិទ្យាសាស្ត្របានទទួលត្រឹមតែសំឡេង អឺ!!!! ចេញពីបំពង់សំឡេងអេឡិចត្រូនិចតែប៉ុណ្ណោះ។ បន្ថែមពីនេះ មុាំមីមួយនេះមានអាយុកាល៣,០០០ឆ្នាំមកហើយ ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្រអាចធ្វើឲ្យវា និយាយឡើងវិញបាន។ របកគំហើញនេះ អាចចាត់ទុកជាមូលដ្ឋានគ្រឹះ សម្រាប់ការយល់ដឹងនិងការស្ដាប់ ពីរបៀបដែលមនុស្សបាននិយាយតាំងពីរាប់ពាន់ឆ្នាំមកហើយ។ មកដល់ឥឡូវនេះ ការសិក្សាមួយនេះអាចបង្កើតសំឡេងបានតែមួយបែបប៉ុណ្ណោះ ហើយវាត្រូវបានគេយកទៅចុះផ្សាយនៅក្នុងរបាយការណ៍ផ្នែកវិទ្យាសាស្ត្រផងដែរ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T