ផ្លូវការ! ក្រោយទិញបាន Young ពេលនេះ Inter យកបានកីឡាករនៅ Premier League ម្នាក់ទៀតហើយ

//s5.kh1.co/a0/a088c8ace71e7b738d2957f68d510191b40c08c0.jpg
កីទ្បា

 ២៤-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Inter Milan ផ្ទេរយកខ្សែការពារស្លាប Victor Moses ពី ​Chelsea ជាផ្លូវការ

អ៉ីតាលី៖ ក្លិបយកអ៉ីតាលី Inter Milan បានប្រកាសលើគណនី Twitter ផ្លូវការរបស់ខ្លួន ជុំវិញការចុះកុងត្រាយកខ្សែការពារស្លាបរបស់ក្រុមតោខៀវ Chelsea កីឡាករ Victor Moses ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល៦ខែ ជាមួយនឹងជម្រើសទិញផ្ដាច់ កាលពិម្សិលមិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្សែការពារស្លាបវ័យ២៩ឆ្នាំ បានផ្ទេរទៅកាន់លីគអ៊ីតាលី Serie A ក្រោយចំណាយពេល១ឆ្នាំ នៅលីគកំពូលទួរគី Super Lig លេងឲ្យក្រុម Fenerbahce។

ការផ្ទេរនេះ នឹងមើលឃើញពីការជួបគ្នាសាជាថ្មីម្ដងទៀតរវាងកីឡាករ ​Moses និង លោក Antonio Conte ដែលជាគ្រូបង្វឹកក្រុម Inter បច្ចុប្បន្ន។

  កីឡាករ Victor Moses
  កីឡាករ Victor Moses

Moses ធ្លាប់ធ្វើការជាមួយលោក Conte ម្ដងរួចទៅហើយ​ កាលពីគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ ទទួលតួនាទីដឹកនាំក្រុម Chelsea ក្នុងរដូវកាល ២០១៦-១៧។ មិនត្រឹមតែប៉ុណ្ណោះ នៅពេលនោះពួកគេទាំងពីរបានសហការគ្នាជួយក្រុមតោខៀវឈ្នះពាន ​Premier League ថែមទៀតផង។

លោក Conte ជាមួយនឹង Moses 
លោក Conte ជាមួយនឹង Moses 

យ៉ាងណា​ក្លិប Inter មិនបានបញ្ជាក់លម្អិតពីតម្លៃក្នុងការទិញផ្ដាច់នោះទេ ប៉ុន្តែបើយោងតាមរបាយការណ៍របស់កាសែត football-italia បានឲ្យដឹងថា ពួកគេត្រូវចំណាយ១០លានអឺរ៉ូ (ឬប្រមាណ១១លានដុល្លារ) ប្រសិនបើចង់ផ្ទេរយកជម្រើសជាតិនីហ្សេរីយ៉ារូបនេះជាអចិន្ត្រៃយ៍៕

ប្រភពbeinsports

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T