ខ្សែបម្រើជើងចាស់របស់ Man UTD លោក Fletcher ជំរុញឲ្យក្លិបតាមទិញខ្សែប្រយុទ្ធរូបនេះឲ្យបានមុន Chelsea

//s5.kh1.co/a4/a4dad2b27b2c4c6f39ae6b9847f629fa38f39381.jpg
កីទ្បា

 ២៤-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Fletcher ប្រាប់​ Man UTD ឲ្យតាមទិញ Cavani ឲ្យបានមុនក្រុម Chelsea

អង់គ្លេស៖ អតីតខ្សែបម្រើរបស់ក្រុមបិសាចក្រហម លោក Darren Fletcher បានជំរុញឲ្យក្លិប Manchester United ចុះកុងត្រាយកខ្សែប្រយុទ្ធ ក្រុម Paris Saint-Germain កីឡាករ Edinson Cavani ឲ្យបានមុនក្រុមតោខៀវ Chelsea។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Edinson Cavani
  កីឡាករ Edinson Cavani

Man UTD បច្ចុប្បន្នកំពុងជួបវិបត្តិនៅតំបន់ប្រយុទ្ធ បន្ទាប់ពីបាត់បង់ខ្សែប្រយុទ្ធឆ្នើម Marcus Rashford ដោយសាររបួសខ្នង ខណៈជម្រើសជាតិអង់គ្លេសវ័យក្មេងរូបនេះទំនងជាត្រូវសម្រាកក្រៅទីលានរយៈពេល៣ខែ។

  កីឡាករ Marcus Rashford របួសខ្នង
  កីឡាករ Marcus Rashford របួសខ្នង

ជាមួយគ្នានេះដែរ ក្រុមបិសាចក្រហមត្រូវបានគេផ្ដល់យោបល់ឲ្យទិញខ្សែប្រយុទ្ធវ័យ៣២ឆ្នាំ Cavani ដើម្បីមកជំនួស Rashford ដោយមើលឃើញថា កីឡាករជួមុខរបស់ក្រុម PSG រូបនេះ មានបទពិសោធន៍ច្រើន ស្របពេលដែលតម្លៃខ្លួនរបស់រូបគេទំនងជាមិនថ្លៃនោះទេ ដោយសារកុងត្រារបស់គេនៅស់ពេលត្រឹម៦ខែទៀតប៉ុណ្ណោះជាមួយក្លិបយក្សបារាំង។

យ៉ាងណាមិញ ក្លិបតោខៀវ Chelsea ក៏កំពុងស្វែងរកខ្សែប្រយុទ្ធថ្មី១រូបផងដែរ បន្ទាប់ពីខ្សែប្រយុទ្ធរជួរមុខរបស់លោក Lampard កីឡាករ Tammy Abraham រងរបួសកំឡុងពេលប្រកួតទល់នឹងក្រុម Arsenal កាលពីដើមសប្ដាហ៍នេះ។ ដូច្នេះក្រុម Man UTD ទំនងជាត្រូវប្រឈមជាមួយនឹងក្រុម Chelsea ក្នុងការប្រជែងយក Cavani។

កីឡាករ Tammy Abraham ពាក់លេខ៩ 
កីឡាករ Tammy Abraham ពាក់លេខ៩ 

ទន្ទឹមនឹងនេះ លោក Fletcher បានជំរុញឲ្យអតីតក្លិបរបស់លោក ប្រញាប់ប្រញាលចែចូវយកជម្រើសជាតិអ៊ុយរ៉ាហ្កាយឲ្យបាន ដោយលោកបាននិយាយក្នុងទូរទស្សន៍ BBC 5 Live ថា៖

  លោក Darren Fletcher
  លោក Darren Fletcher

ប្រសិនបើ Cavani គាត់ទំនេរ ហើយមានកិច្ចពិភាក្សាចរចាគាត់ទៅ​ Chelsea នោះ Manchester United មិនត្រូវអនុញ្ញាតឱ្យរឿងនេះកើតឡើងបាននោះទេ។

  លោក Darren Fletcher

Cavani បច្ចុប្បន្នកំពុងស្ថិតក្នុងរ៉ាដារបស់ក្លិបធំៗជាច្រើននៅអឺរ៉ុប បន្ទាប់ពីតំណែងរបស់គេត្រូវបានដណ្ដើមដោយខ្សែប្រយុទ្ធចំណូលថ្មី Mauro Icardi ខណៈក្រុម Atlectico Madrid ជាបេក្ខភាពដែលឈានមុខគេក្នុងការចរចាយកកីឡាកររូបនេះ។ ទោះជាយ៉ាងណាលោក Fletcher បានលើកឡើងបន្ថែមទៀតថា៖

ខ្ញុំមិនប្រាកដថា ក្រុម Atlectico ជាក្លិបដែលយកបានគាត់ឬអត់នោះទេ ប៉ុន្តែប្រសិនបើគាត់ទៅ Chelsea នោះ United មិនអាចបណ្ដោយឲ្យរឿងនេះកើតឡើងឡើយ ពួកគេត្រូវតែប្រាកដថាគាត់ (Cavani) នឹងទៅ Old Trafford។

លោក Darren Fletcher
 កីឡាករ Edinson Cavani
 កីឡាករ Edinson Cavani

គួរឲ្យដឹងដែរថា​ ក្នុងរដូវកាលនេះ Cavani មានឱកាសបានចូលលេងត្រឹម១៤ប្រកួតប៉ុណ្ណោះ គិតរាល់កម្មវិធីទាំងអស់ ក្នុងនោះរូបគេស៊ុតបញ្ចូលទីបាន៥គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបាន២ដង៕

ប្រភពdailymail

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T