សុភ័ក្រ កុសុម៉ា ធ្វើបានគ្រប់យ៉ាង ឲ្យហ្វេនៗទប់សំណើចមិនចង់ជាប់ (មានវីដេអូ)

//s5.kh1.co/1d/1d75ca28a50d58e23157e85d099e5eec28b86480.jpg
តារា & កម្សាន្ដ

 ២៤-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

គួរឲ្យសរសើរ! សុភ័ក្រ កុសុម៉ា ពិតជាសាកសមជា តារាពហុជំនាញមែន ធ្វើឲ្យហ្វេនៗទប់សំណើចមិនបាន ពេលឃើញវីដេអូរាំ តាមបទចិនបែបនេះ។

ភ្នំពេញ៖ ដូចដែលប្រិយមិត្ត បានជ្រាបរួចមកហើយថា សុភ័ក្រ កុសុម៉ា ជាតារាស្រីមួយរូប ពោរពេញដោយពហុជំនាញ អាចធ្វើបានសឹងតែគ្រប់ផ្នែកក្នុងវិស័យសិល្បៈ ជាពិសេស ប្រកដោយសម្ដីចាក់ទឹកមិនលេច បែបកំប្លុកកំប្លែង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ស្របពេលដែលថ្ងៃនេះ ជាពិធីបុណ្យចូលឆ្នាំប្រពៃណីចិន កុសុម៉ា បានតែងខ្លួនយ៉ាងប្លែកភ្នែកក្នុងឈុតរ៉ូបពណ៌ក្រហម មានការផាត់មុខ ដូចកូនក្រមុំជនជាតិចិន ធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើលខ្លាំងណាស់។

មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះ បានបង្ហោះវីដេអូមួយ ដោយបានរាំតាមបទចិន ជាមួយទឹកមុខកំប្លុកកំប្លែង ឃើញហើយនាំអារម្មណ៍ឲ្យប្រិយមិត្ត ទប់សំណើចមិនបានទេ៕

បន្ថែមពីនេះដែរ គ្រាន់តែឃើញវីដេអូមួយនោះភ្លាម មានមិត្តៗក្នុងបណ្ដាញសង្គម ចែករំលែកតគ្នាពេញហ្វេសប៊ុក និងសរសើរថា កុសុម៉ា ពិតជាសមនឹងជាតារាពហុជំនាញមែន៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖

កុសុម៉ា
កុសុម៉ា
កុសុម៉ា
កុសុម៉ា
កុសុម៉ា រាំបទចិន
កុសុម៉ា រាំបទចិន
កុសុម៉ា រាំបទចិន
កុសុម៉ា រាំបទចិន
កុសុម៉ា រាំបទចិន
កុសុម៉ា រាំបទចិន
សុភ័ក្រ កុសុម៉ា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T