ហ៊ានម៉្លេះ! នារីចិត្តធំម្នាក់ ហ៊ានលួចទាក់ទងសមាជិកក្រុម Super Junior ២នាក់ ក្នុងពេលតែមួយ!

//s5.kh1.co/db/db650ff3e025336720b9b32e4da041009f8bb92d.jpg
នារី

 ២៤-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

បើតាមដឹងនារីរូបនេះ ក៏មិនមែនជាមនុស្សធម្មតាឡើយ ពោលគឺនាងគឺជាតារាស្រីមានកេរ្តិ៍ឈ្មោះល្បីម្នាក់ ហេតុនេះទើបអាចឆក់យកបេះដូង សមាជិកក្រុម Super Junior ម្តងដល់ទៅ២នាក់ក្នុងពេលតែមួយបែបនេះ។

កូរ៉េខាងត្បូង៖ នៅក្នុងកម្មវិធីជជែកកម្សាន្តមួយ «Life Bar» សមាជិកក្រុមចម្រៀងជើងចាស់ល្បីឈ្មោះ២រូបរបស់ ក្រុម Super Junior គឺ Heechul និង Siwon បានទម្លាយនូវរឿងរ៉ាវអាថ៌កំបាំងផ្ទៃក្នុងមួយ នៅក្នុងក្រុមរបស់ពួកគេ ដែលអ្នកគាំទ្រមិនធ្លាប់បានដឹងពីមុនមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាងនៅក្នុងនោះ Heechul បានលើកឡើងថា កាលពីមុនធ្លាប់សមាជិកក្រុមរបស់លោកចំនួន២នាក់ បានកំពុងសេពគប់ស្រលាញ់នារីម្នាក់ក្នុងពេលតែមួយ ដែលនាងក៏ជាតារាស្រីដ៏មានប្រជាប្រិយខ្ពស់ម្នាក់ផងដែរ។

បន្ទាប់ពីនេះ ពិធីករក៏បានសួរនាំអំពីរឿងរ៉ាវស្នេហាត្រីកោណមួយនេះ ហើយ Heechul ក៏បានសារភាពថា លោកនិង Siwon មិនធ្លាប់ស្រលាញ់មនុស្សស្រីតែមួយនោះទេ ប៉ុន្តែកាលនោះ បើទោះបីជាតារាស្រីរូបនោះបានដឹងហើយថា សមាជិកក្រុម​ Super Junior ២រូបនោះ គឺនៅក្នុងក្រុមតែមួយយ៉ាងណាក្តី ក៏នាងនៅតែបន្តទាក់ទងលួចលាក់ ទាំងដែលសមាជិកទាំង២នាក់នោះ មិនបានដឹងអ្វីបន្តិច។

ដោយឡែក ទោះជាយ៉ាងណា Heechul និង Siwon បានបដិសេធមិនប្រាប់ឡើយ ថាតារាស្រីល្បីឈ្មោះរូបនោះជាអ្នកណា ហើយក៏មិនអាចប្រាប់បានដែរ ថាសមាជិកSuper Junior ២នាក់នោះជាអ្នកណា ពីព្រោះមិនចង់ឲ្យមានព័ត៌មានផ្សព្វផ្សាយវែងឆ្ងាយ ដោយសារតែវាគឺជារឿងដែលយូរណាស់មកហើយ៕

Heechul និង Siwon ក្នុងកម្មវិធី «Life Bar»
Heechul និង Siwon ក្នុងកម្មវិធី «Life Bar»
Heechul និង Siwon ក្នុងកម្មវិធី «Life Bar»
Heechul និង Siwon ក្នុងកម្មវិធី «Life Bar»
Heechul និង Siwon ក្នុងកម្មវិធី «Life Bar»
Heechul និង Siwon ក្នុងកម្មវិធី «Life Bar»
Heechul និង Siwon ក្នុងកម្មវិធី «Life Bar»
Heechul និង Siwon ក្នុងកម្មវិធី «Life Bar»
ក្រុម Super Junior
ក្រុម Super Junior
ក្រុម Super Junior
ក្រុម Super Junior
ក្រុម Super Junior
ក្រុម Super Junior
ក្រុម Super Junior
ក្រុម Super Junior
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T