ពិតជាមិនធម្មតាមែន! អាមេរិកប្រើប្រាស់មនុស្សយន្ត ឲ្យជួយព្យាបាលអ្នកជំងឺមានផ្ទុកវីរុសកូរ៉ូណាវូហាន

//s5.kh1.co/57/5755a0cfb6049b3fd46dec5436b699faa98e7d07.jpg
បច្ចេកវិទ្យា

 ២៤-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ការប្រើប្រាស់មនុស្សយន្តនៅក្នុងវិស័យសុខាភិបាល បានជួយកាត់បន្ថយការរីករាលដាលនៃជំងឺឆ្លងផ្សេងៗ។

អាមេរិក៖ មនុស្សដំបូងគេនៅសហរដ្ឋអាមេរិកដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានផ្ទុកវីរុសកូរ៉ូណាវូហាន កំពុងត្រូវបានព្យាបាលដោយបុគ្គលិកពេទ្យនិងមនុស្សយន្តមួយ។ វេជ្ជបណ្ឌិត George Diaz ប្រធានផ្នែកជំងឺឆ្លងនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Providence Regional Medical Center ក្នុងទីក្រុង Everett នៃរដ្ឋវ៉ាស៊ីនតោនបាននិយាយថា​ មនុស្សយន្តនេះដែលបានបំពាក់ដោយឧបករណ៍សោតាទស្សន៍ គឺកំពុងជួយគ្រូពេទ្យក្នុងការជួយសង្គ្រោះអាយុជីវិតបុរសម្នាក់នោះ ដោយធ្វើការទំនាក់ទំនងជាមួយគាត់ តាមរយៈអេក្រង់ដ៏ធំមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 វេជ្ជបណ្ឌិតបានប្រើប្រាស់មនុស្សយន្ត ដើម្បីទំនាក់ទំនងជាមួយអ្នកជំងឺ តាមរយៈអេក្រង់ដ៏ធំមួយ
វេជ្ជបណ្ឌិតបានប្រើប្រាស់មនុស្សយន្ត ដើម្បីទំនាក់ទំនងជាមួយអ្នកជំងឺ តាមរយៈអេក្រង់ដ៏ធំមួយ

បុរសនោះមានអាយុជាង៣០ឆ្នាំ ហើយត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានវីរុសនេះ កាលពីថ្ងៃចន្ទ។ ដំបូងឡើយ គាត់បានទៅគ្លីនិកថែទាំបន្ទាន់មួយ នៅថ្ងៃទី១៩ ខែមករា ហើយបានប្រាប់បុគ្គលិកនៅទីនោះថា គាត់មានការព្រួយបារម្ភអំពីរោគសញ្ញា ដែលអាចកើតមានមេរោគឆ្លងប្រភេទថ្មីនេះ ព្រោះកាលពីពេលថ្មីៗនេះ គាត់បានធ្វើដំណើរទៅកាន់ទីក្រុងវូហានប្រទេសចិន។ ចំណែកខាងមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងបាននិយាយថា​ បុរសម្នាក់នោះបានមកដល់អាកាសយានដ្ឋានអន្តជាតិ Seattle-Tacoma កាលពីថ្ងៃទី១៥​ ខែមករា គឺមុនពេលការត្រួតពិនិត្យសុខភាព នៅតាមព្រលានយន្តហោះអាមេរិកចាប់ផ្ដើម។

មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Providence Regional Medical Center
មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Providence Regional Medical Center

បុរសដែលមកពីតំបន់ Snohomish គឺមានស្ថានភាពរឹងមាំ កាលពីថ្ងៃព្រហស្បតិ៍ ហើយត្រូវបានសម្រាកព្យាបាលដាច់ពីគេ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត Diaz។ ហើយគាត់បានបន្ថែមទៀតថា អ្នកជំងឺត្រូវបានសម្រាកព្យាបាលនៅលើគ្រែពិសេសមួយហៅថា ISOPOD ដែលស្ថិតនៅដាច់ដោយឡែកពីបន្ទប់ផ្សេងៗទៀត។

គ្រែពិសេសសម្រាប់អ្នកជំងឺមានផ្ទុកមេរោគកូរ៉ូណាវូហាន
គ្រែពិសេសសម្រាប់អ្នកជំងឺមានផ្ទុកមេរោគកូរ៉ូណាវូហាន

បុគ្គលិកថែទាំនៅក្នុងបន្ទប់បានផ្លាស់មនុស្សយន្តនៅជុំវិញ ដូច្នេះហើយគេអាចតាមដានអ្នកជំងឺ តាមរយៈអេក្រង់ដ៏ធំនោះ។ បន្ថែមពីនេះ ការធ្វើដូច្នេះ បានជួយកាត់បន្ថយការប៉ះពាល់អ្នកជំងឺដោយផ្ទាល់ផងដែរ។ គេមិនច្បាស់ថា តើពេលណាទើបអ្នកជំងឺអាចចាកចេញពីមន្ទីរពេទ្យបាននោះទេ ព្រោះខាងមជ្ឈមណ្ឌលពិនិត្យជំងឺ (CDC) ចង់ធ្វើតេស្តនិងសិក្សាឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T