បន្ទាប់ពីឃើញAriana Grande បង្ហោះរូបជាមួយBTS ហើយ Yeri ចូលទៅComment បែបនេះភ្លាម

//s5.kh1.co/0d/0dba48f6c246f2e5321564a12289cfb1b11f5f27.jpg
តារា & កម្សាន្ដ

 ២៤-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អ្នក​គាំទ្រមាន​ការ​​ចាប់អារម្មណ៍​ នៅ​ពេល​ដែល​បាន​ឃើញ​Yeri ចូល​ទៅ​comment ក្នុង​រូប​ដែល​Ariana Grande បាន​ថតជាមួយ​BTS ។

ភ្នំពេញ​៖ ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មករា ​កន្លង​ទៅ​នេះ​​ Ariana Grande បាន​បង្ហោះ​រូប​​មួយ​សន្លឹក​ជាមួយ​នឹង ​ក្រុម​ចម្រៀង​បុរស​BTS នៅ​លើ​បណ្តាញ​សង្គម​Instagram ផ្ទាល់​ខ្លួន​របស់​នាង​ ដែល​រូប​មួយ​សន្លឹក​នោះ​ថត​នៅ ​អំឡុង​ពេល​ដែល​ពួកគេជួប​គ្នា​ក្នុងពេល​​​ហាត់​សម​​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នា​នេះ​ដែរ​Ariana Grande ក៏​បាន​សរសេរ​បញ្ជាក់​បន្ថែម​ទៀត​ថា៖ 

“សូម​មើល​តើ​អ្នក​ណា​ដែល ​ខ្ញុំ​បាន​ជួប​នៅ​ពេល​ហាត់​សម​នេះ​”។

យ៉ាង​ណាមិញ ​រូប​មួយ​សន្លឹក​នេះ​បានធ្វើ​ឲ្យ ​ក្រុម​អ្នក​គាំទ្រ​របស់​ពួកគេ​ទាំង​ពី​រ​​បង្ហាញ ​នៅ​ក្តី​រំភើប​ជាខ្លាំង​ ហើយ​មិន​ដល់​រយៈពេល ​មួយ​ម៉ោង​ផង​រូប​ដែល​Ariana Grande បាន​បង្ហោះ​នោះ​ទទួល​បាន ​នៅ​ការ​ចុចចូល​​ចិត្ត​ ជាង​មួយ​លាន​ដង​បាត់​ទៅ​ហើយ។

ក៏​ប៉ុន្តែ​អ្វី​ដែល​កាន់​តែ​ធ្វើ​ឲ្យ ​អ្នកលេង​បណ្តាញ​សង្គម​​កាន់​តែ ​ចាប់​អារម្មណ៍​មួយ​ទៀត​នោះ​គឺ​នៅ​ពេល​ដែល​ Ariana Grande បង្ហោះ​រូប​ជា​មួយ​BTS ហើយបាន​បន្តិច​ក្រោយ​មកគេ​ក៏ឃើញ​Yeri សមាជិកក្រុម​នារី​Red Velvet បាន​ចូល​ទៅ​Comment ថា៖

 “ខ្ញុំ​ច្រណែន​ជាមួយ​នឹង​ ពួកគេ​ណាស់, Ari” ។

 មូល​ហេតុ​ដែល​Yeri ចូល​ទៅ​Comment បែប​នេះ​ក៏​ព្រោះ​តែ​នាង ក៏​ជា​អ្នក​គាំទ្រ​​ដ៏​ខ្លាំងម្នាក់​របស់​Ariana Grande ហើយ​នាង​ក៏​ចង់​មាន​ឳកាស ​ជួប​​ជាមួយ​នឹងAriana Grande ដូច​គ្នា​​ផង​ដែរ៕  

https://s5.kh1.co/__image/w=650,h=469,q=100/e7/e72584c47fe30ccf390118c82cd05871e611932a.jpg
https://s5.kh1.co/__image/w=650,h=690,q=100/3b/3b1aca2a78993a8c91937b0f680457436a062869.jpg
https://s5.kh1.co/__image/w=650,h=1040,q=100/c6/c62478081b11f55df29eccff4be71cc2cdef2b51.jpg
https://s5.kh1.co/__image/w=650,h=937,q=100/6c/6ca05302a4029f0f875241b8ab8cd1ad15f77f77.jpg
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T