ភ្នំពេញ ៖ ដោយសារតែ ឪពុកម្ដាយខាងស្រី មិនពេញចិត្ដខ្លួន បានបង្ខំឱ្យយុវជនម្នាក់ ចាប់ពង្រត់នារីជាសង្សារ យកទៅនៅជាមួយអស់រយៈ ពេលពីរបីថ្ងៃ ធ្វើឱ្យក្រុម គ្រួសារ និងសាច់ញាតិ ផ្អើលនិងឆោឡោតាមស្វែងរកកូន របស់ខ្លួនជាទីស្រឡាញ់ ប៉ុន្ដែចុងក្រោយទៅ ទើបប្រទះឃើញ កូនស្រីរបស់ខ្លួន កាលពីវេលាម៉ោង៤ រសៀល ថ្ងៃទី៥ ខែមករា ឆ្នាំ២០១២ នៅប្លុកសំណង់អនាធិបតេយ្យមួយកន្លែង ក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

លោក វ៉េង លី អាយុ ៥១ឆ្នាំ មានមុខរបរជាអាជីវករលក់ដូរនៅផ្សារអូឡាំពិក រស់នៅផ្ទះលេខ ៤០២ ផ្លូវព្រះសីហនុ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន បានឱ្យដឹងថា កូនស្រីរបស់លោក ឈ្មោះ លី ដាលីន អាយុ ១៩ឆ្នាំ ជាសិស្សនៅវិទ្យាល័យ ទួលស្វាយព្រៃ បានបាត់ពីផ្ទះ កាលពីវេលាម៉ោង ៨និង៣០នាទី យប់ ថ្ងៃទី២ ខែមករា ឆ្នាំ២០១២ ពេលនោះធ្វើឱ្យរូបលោក រួមទាំងក្រុមគ្រួសារទាំងមូលភ័យស្លន់ស្លោ និងខិតខំស្វែងរកកូនរបស់ខ្លួនជារៀងរាល់ថ្ងៃ បាយមិនឆ្ងាញ់ ដេកមិនលក់។

លោក វ៉េង លី បានបន្ដថា លុះវេលាម៉ោង ៤ រសៀល ថ្ងៃទី៥ ខែមករា នេះ លោកបានប្រទះឃើញកូនស្រីរបស់ខ្លួន នៅកន្លែងសំណង់អនាធិបតេយ្យមួយ ក្នុងភូមិ ត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ តាមលោក វ៉េង លី បានបន្ដថា កូនស្រីរបស់គាត់ត្រូវបានបុរសម្នាក់ឈ្មោះ ឈឿន ចិន្ដា អាយុ ២៦ឆ្នាំ មានមុខរបរជាមេការ និងរស់នៅក្នុងហាងគុយទាវមួយកន្លែង  យីហោ ពៅ អូឡាំពិក ។ លោកបានបន្ដថា លោកនឹងប្ដឹងសមត្ថ កិច្ច តាមចាប់ខ្លួនយុវជនរូបនេះ ដើម្បីចាត់ការ ដោយសារតែពង្រត់កូនស្រីរបស់គាត់ ។

កញ្ញា លី ដាលីន បានឱ្យដឹងថា តាមពិតទៅ ពួកគេទាំងពីរនាក់ ស្រឡាញ់គ្នា ហើយមូលហេតុដែលរូបនាង សុខចិត្ដទៅតាមសង្សាររបស់ខ្លួន ក៏ព្រោះតែឪពុកម្ដាយរបស់នាងមិនពេញចិត្ដ ខាងប្រុស។

ទោះជាយ៉ាងណា ក្រោយរកឃើញកូនស្រីខាងលើនេះ លោក វ៉េង លី*បានឱ្យដឹងថា យុវជន ឈឿន ចិន្ដា បានរត់គេចខ្លួនបាត់។ សមត្ថកិច្ចកំពុងតាមស្វែងរកយុវជនរូបនេះ ដើម្បីឆ្លើយតបនឹងពាក្យបណ្ដឹងរបស់លោក វ៉េង លី ខណៈដែលសមត្ថកិច្ចបានស្គាល់កន្លែងរស់នៅ របស់យុវជនរូបនេះ៕

ដកស្រង់ចេញពី គេហរទំព័រ ដើមអម្ពិល

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]