សំរាប់អ្នកដែលចូលចិត្តស្តាប់ចម្រៀងនោះ ការស្វែងរកបទចម្រៀង ដែលត្រូវនឹង អារម្មណ៍របស់អ្នក ពិតជាមានការហត់នឿយ គួរសមដែរ ប៉ុន្តែលែងជាបញ្ហាអ្វីទៀតហើយ ព្រោះថា ក្រុមហ៊ុន Neurowear របស់ជប៉ុន បានបង្កើតនូវ ផលិតផល កាសស្តាប់ត្រចៀក យ៉ាងទំនើបបំផុត មួយប្រភេទ។

នេះជាកាសដែលអាចស្ទង់ដឹង ពីការគិតរបស់មនុស្ស ថាចូលចិត្តអ្វីបាន តាមរយៈការ វិភាគខួរក្បាល ដោយគ្រាន់តែបំពាក់កាសនោះ ជាប់ទៅនឹងក្បាល របស់អ្នក តែប៉ុណ្ណោះ។ វាមានភាពងាយស្រួលជាខ្លាំង ព្រោះវាអាចជ្រើសរើស បទចម្រៀង តម្រូវចិត្តអ្នកស្តាប់ ទៅតាមអារម្មណ៍ ដែលកំពុងមានបាន។ ហើយប្រសិនបើអ្នក មានការផ្លាស់ប្តូរអារម្មណ៍ ក្នុងពេលកំពុងស្តាប់នោះ អ្នកអាចប្តូរបទចម្រៀងផ្សេងបាន ដោយគ្រាន់តែក្រឡុកទូរស័ព្ទ តែបន្តិចទៅ នោះវានឹងវិភាគខួរក្បាល ដើម្បី ស្ទង់ពីអារម្មណ៍របស់អ្នកម្តងទៀត ក្នុងការជ្រើស រើសបទចម្រៀង ដែលត្រូវនឹងអារម្មណ៍របស់អ្នកស្តាប់តែម្តង។ លើសពីនេះកាសនេះ ថែមទាំងមានភ្ជាប់នូវ អេក្រង់ LED ដែលអាចបង្ហាញដល់មនុស្សនៅជុំវិញខ្លួន បានឃើញសញ្ញា ដែលលេចចេញនៅលើកាស ដើម្បីបង្ហាញប្រាប់ពីអារម្មណ៍របស់អ្នកស្តាប់ ដែលកំពុងមាន បានថែមទៀតផង។ សូមបញ្ជាក់ផងដែរថា ប្រព័ន្ធទំនើបនេះ មាន២ផ្នែក គឺ កាសស្តាប់ត្រចៀក ជាមួយនឹង កម្មវិធីមួយ ដែលបញ្ចូលទៅក្នុងទូរស័ព្ទ iPhone។

សូមទស្សនាវីឌីអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះកាសដ៏ទំនើបនេះ?


ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]