ថៃ៖ យោងតាមរបាយការណ៍បានឱ្យដឹងថាឃាតករម្នាក់ត្រូវបានគេអោយឈ្មោះថា ”ឃាតករសម្លាប់មិនរើសមុខ” (Ted Bundy) បន្ទាប់ពីត្រូវបានគេរកឃើញឆ្អឹង(មនុស្ស)រាប់រយនៅក្នុងស្រះទឹករបស់គាត់ដែលផ្ទុកទៅដោយត្រីកំពុងជញ្ជក់សាកសពផុយរលួយ។

អ្នកមានទ្រព្យសម្បត្ដិនឹងជាអ្នកស្នងមរតកឈ្មោះ Apichai Ongwisit អាយុ ៤០ឆ្នាំ ត្រូវបានគេហៅថា “ឃាតករមឈូសដែក” (metal casket killer) ពីព្រោះដំបូងឡើយគេបានរកឃើញមិត្តស្រីរបស់គាត់អាយុ ២២ឆ្នាំ ថប់ដង្ហើមដេកស្លាប់នៅក្នុងធុងដែកមួយក្រោមស្នាដៃរបស់គាត់។

កាសែតបាងកកប៉ុស្តិ៍បាននិយាយថា គាត់ត្រូវបានចាប់ខ្លួននៅផ្ទះរបស់គាត់នៅទីក្រុងបាងកក បន្ទាប់ពីគ្រោងឆ្អឹងរបស់គូស្នេហ៍ Warinthorn“ Kuk-kik” Chaiyachet អាយុ ២២ ឆ្នាំត្រូវបានគេប្រទះឃើញរុំក្នុងថង់ប្លាស្ទិចហើយកប់នៅទីតាំងដីរបស់គាត់។

 សាកសពរបស់ Warinthorn Chaiyachet ត្រូវបានរកឃើញនៅទីក្រុងបាងកក ប្រទេសថៃ

កាសែតក្នុងស្រុកបាននិយាយថា បន្ទាប់មកប៉ូលីសថៃទទួលបានដំណឹងថា យ៉ាងហោចណាស់មានស្ត្រីពីរនាក់ទៀតត្រូវបានគេបោះចូលទៅក្នុងស្រះរបស់គាត់ ហើយអ្នកមុជទឹកបានរកឃើញឆ្អឹង​ (មនុស្ស) ចំនួន ២៨៨ នៅក្នុងការស្វែងរកដំបូងនោះ។

“រហូតមកដល់ពេលនេះយើងបានរកឃើញបំណែកឆ្អឹងចំនួន ២៨៨ នៅក្នុងស្រះ ប៉ុន្តែយើងមិនអាចបញ្ជាក់បានថាមានមនុស្សប៉ុន្មានត្រូវបានសម្លាប់ឡើយ។"

កាសែត​ the Sun បាននិយាយថា គាត់គឺជាកូនប្រុសរបស់អ្នកជំនួញលោក Chalermchai Ongwisit ដែលត្រូវបានចាប់ខ្លួនពីបទឃាតកម្មលើក្មេងស្រីអាយុ ១៥ ឆ្នាំម្នាក់ក្នុងឆ្នាំ ១៩៨៣ ។

ម្តាយរបស់គាត់ដែលត្រូវបានចោទប្រកាន់ពីបទបង្កើតឧក្រិដ្ឋកម្មនេះ ហើយបានរត់ភៀសខ្លួនទៅក្រៅប្រទេសជាមួយប្អូនស្រីរបស់គាត់ ហើយបន្ទាប់មកឪពុកត្រូវបានបាញ់សម្លាប់។

ប៉ូលីសកំពុងស្វែងរកសាកសពសេសសល់នៅក្នុងស្រះ

ប្រភព​​​៖ New York Post

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ