PSG ប្រាប់ Arsenal ថា បើចង់បានកីឡាកររូបនេះ ត្រូវចំណាយលុយយ៉ាងហោច…

//s5.kh1.co/a4/a40333bf4358598754317b07f2d3eb300d38b1de.jpg
កីទ្បា

 ២៣-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

PSG ទម្លាក់តម្លៃខ្លួនខ្សែការពារ Layvin Kurzawa ដែលជាគោលដៅរបស់ ​Arsenal

បារាំង៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបកាំភ្លើងធំ  Arsenal ត្រូវចំណាយយ៉ាងហោច ៤,២ លានផោន(ឬប្រមាណ ៥,៥លានដុល្លារ) ប្រសិនបើពួកគេចង់បានខ្សែការពារស្លាប Layvin Kurzawa ពីក្លិប Paris Saint-Germain ក្នុងខែនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្សែការពារសញ្ជាតិបារាំង បង្ហាញខ្លួនបាន១៤ប្រកួតប៉ុណ្ណោះក្នុងក្របខណ្ឌ Ligue 1 រដូវកាលនេះ។ Kurzawa បច្ចុប្បន្នកំពុងមានទំនាក់ទំនងជាមួយក្លិប Arsenal ហើយកាលពីពេលថ្មីៗនេះ រូបគេក៏ត្រូវបានគេរាយការណ៍ថា អាចនឹងចូលរួមជាមួយក្រុមកាំភ្លើងធំនៅរដូវក្ដៅខាងមុខទៀតផង បន្ទាប់ពីផុតកុងត្រានៅ PSG។

  ខ្សែការពារស្លាប Layvin Kurzawa
  ខ្សែការពារស្លាប Layvin Kurzawa

របាយការណ៍របស់កាសែត​ Telegraph បានអះអាងថា PSG ទាមទារតម្លៃខ្លួនខ្សែការពារវវ័យ២៧ឆ្នាំរូបនេះ ចន្លោះពី៤,២លានផោន ទៅ៨,៥លានផោន (ប្រហែល១១លានដុល្លារ)។

Kurzawa បានចាកចេញពី​ក្លិប Monaco មកចូលរួមជាមួយក្រុម PSG កាលពីឆ្នាំ២០១៥ ក្នុងតម្លៃ២០លានផោន (ប្រមាណ២៦លានដុល្លារ) ប៉ុន្តែក្នុងរយៈពេលប៉ុន្មានរដូវកាលចុងក្រោយនេះ រូបគេហាក់ស្ថិតនៅត្រឹមជម្រើសទី២ប៉ុណ្ណោះ ដោយតំបន់ខ្សែការពារស្លាបឆ្វេង ភាគច្រើនត្រូវបានផ្ដល់ទំនុកចិត្តទៅកីឡាករ Juan Bernat

  កីឡាករ Juan Bernat
  កីឡាករ Juan Bernat

បច្ចុប្បន្ន គ្រូបង្វឹកក្រុម Arsenal លោក Arteta កំពុងស្វែងរកខ្សែការពារមកពង្រឹងក្រុម បន្ទាប់ពីខ្សែការពារក្នុងក្រុមលោកភាគច្រើនជួបបញ្ហារបួស។

ប៉ុន្តែកាលពីពេលថ្មីៗនេះ គេមើលឃើញថាយុវជនវ័យក្មេង Bukayo Saka ហាក់ជួយសម្រួលបន្ទុកលោក Arteta បានច្រើន បន្ទាប់ពីបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍ក្នុងតំបន់ការពារស្លាបឆ្វេង។ ជាមួយគ្នានេះដែរ គេក៏បានមើលឃើញពីការវិលត្រឡប់របស់ខ្សែការពារ Hector Bellerin បន្ទាប់ពីរបួសអស់ជាច្រើនសប្ដាហ៍ ដោយកីឡាកររូបនេះ បានបង្ហាញវត្តមានក្នុងជំនួបទល់នឹងក្រុម Chelsea កាលពីយប់ថ្ងៃអង្គារ ថែមទាំងរកបាន១គ្រាប់ទៀតផង។

Bukayo Saka
Bukayo Saka
  ខ្សែការពារ Hector Bellerin 
  ខ្សែការពារ Hector Bellerin 

ទោះជាយ៉ាងណា លោក Arteta ត្រូវបានគេជឿជាក់ថា នៅតែមានគំនិតក្នុងការចុះកុងត្រាយកខ្សែការពារមកចូលរួមក្រុម យ៉ាងហោចណាស់ម្នាក់ក្នុងទីផ្សារដោះដូរខែមករានេះ៕

ប្រភពallfootballapp

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T