កំពុងល្បី! មកទស្សនាស្ទាយ៍ថ្មីឆ្នាំ២០២០ របស់ Neymar យកគូទបញ្ជូនបាល់ (មានវីដេអូ)

//s5.kh1.co/7c/7cca625659a30d28ae9d192c1274c987e09fea30.jpg
កីទ្បា

 ២៣-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

បើកឆាកឆ្នាំថ្មី Neymar ប្រើគូទបញ្ជូនបាល់

បារាំង៖ កីឡាករដែលមានតម្លៃនៃការផ្ទេរថ្លៃជាងគេនៅលើលោក Neymar គឺជាខ្សែប្រយុទ្ធមួយរូបដែលពោរពេញទៅដោយសមត្ថភាព​ និងទេពកោសល្យ។ អ្វីដែលពិសេសសម្រាប់ជម្រើសជាតិប្រេស៊ីលម្នាក់នេះគឺគេតែងតែមានក្បាច់ពិសេសប្លែកៗកំឡុងពេលបង្ហាញខ្លួននៅលើទីលាន។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Neymar
កីឡាករ Neymar

ជាក់ស្ដែងក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Coup de la Ligue កាលពីយប់មិញជាមួយក្លិប Reims ខ្សែប្រយុទ្ធរបស់ក្លិបអ្នកមាននៅបារាំង Paris Saint-Germain ម្នាក់នេះបានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំង ដោយរូបគេបានយកគូទប៉ះបាល់ដើម្បីបញ្ជូនបាល់ទៅឲ្យមិត្តរួមក្រុម។ 

Neymar យកគូទបញ្ជូនបាល់
Neymar យកគូទបញ្ជូនបាល់

នៅក្នុងការប្រកួតនោះ PSG បានយកឈ្នះដោយលទ្ធផល ៣ទល់នឹង០ ប៉ុន្តែខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំ Neymar មិនបានរកគ្រាប់បាល់នោះទេ។ យ៉ាងណាមិញ ការយកគូទបញ្ជូនបាល់របស់គេកំពុងតែល្បីខ្លាំងនៅលើបណ្ដាញសង្គម ដោយមានអ្នកចែករំលែកយ៉ាងច្រើន៕ 

ចង់ឃើញថា Neymar យកគូទទៅប៉ះបាល់យ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T