បងចាស់ហើយ! Lay សមាជិកក្រុម Exo តែងខ្លួនបែបនេះទៅ មើលសឹងមិនស្គាល់

//s5.kh1.co/73/7360d569facbcc0724afeeaf69e213b10b510ec7.jpg
តារា & កម្សាន្ដ

 ២៣-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

មិនត្រឹមតែជាតារាចម្រៀងដ៏ល្បីប៉ុណ្ណោះទេ តែលោកក៏មានភាពស្អាតសង្ហាផងដែរ បើទោះបី លោកតុបតែមុខដូចជាមនុស្សអាយុច្រើនមែន តែលោកនៅតែរក្សាភាពសង្ហាដដែល

ចិន៖ សមាជិកក្រុម Exo ដែលគ្រប់គ្នាតែងតែហៅលោកថា Lay ប្រិយមិត្តប្រាកដជាបានស្គាល់ច្បាស់ ជាពិសេស ហ្វេនៗ តារា K-POP តែម្ដង។ តារាប្រុសសញ្ជាតិចិនរូបនេះ ឈ្មោះចិនហៅថា Zhang Yixing មានភាពល្បីល្បាញខ្លាំងទាំងក្នុងវិស័យ K-POP  និងនៅប្រទេសកំណើតលោកផ្ទាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មួយរយៈពេលចុងក្រោយនេះ លោកមិនសូវមានពេលវេលានៅកូរ៉េទេ ដោយសារកំពុងរស់នៅលើទឹកដីកំណើតឯប្រទេសចិន  ជាទីដែល Lay មានភាពល្បីល្បាញ មានការងារជាច្រើន មិនថាច្រៀង ឬសម្ដែងនោះទេ ដែលនាំឲ្យមានភាពមមាញឹកជាខ្លាំង។

គួរឲ្យដឹងថាបច្ចុប្បន្នតារាប្រុសសង្ហារូបនេះកំពុងថតខ្សែភាពយន្តថ្មី ព្រោះគាត់ក៏អាចមានសមត្ថភាពខាងសម្ដែងបានយ៉ាងល្អផងដែរ។ ងាកមកមើលរូបថ្មីរបស់លោក បើមើលត្រឹមតែមួយភ្លែត ច្បាស់ជាមើលមិនស្គាល់ឡើយ ដោយសារ​ការតុបតែងមុខជាមនុស្សវ័យកណ្ដាល និងមានពុកមាត់ តែយ៉ាងណាក៏លោកនៅតែសង្ហាដដែល ៕

សូមទស្សនារូបភាពខាងក្រោម៖

Lay
Lay
Lay
Lay
Lay
Lay
Lay
Lay
Lay
Lay
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T