ក្ដៅៗ! លោក Mauricio Pochettino កំពុងជួបពិភាក្សាជាមួយក្លិបយក្សមួយនៅ Premier League

//s5.kh1.co/33/3322d45f81c885417dc5ed4524dd8e7c1ecdef65.jpg
កីទ្បា

 ២៣-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Pochettino ជួបពិភាក្សាជុំវិញការមកដឹកនាំ Man UTD

អង់គ្លេស៖ លោក Mauricio Pochettino ត្រូវបានគេរាយការណ៍មកថាអាចនឹងក្លាយជាអ្នកចាត់ការទូទៅថ្មីរបស់ក្លិបបិសាចក្រហម Manchester United នៅពេលបញ្ចប់រដូវកាល ២០១៩-២០២០។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តំណែងអ្នកចាត់ការទូទៅបច្ចុប្បន្នរបស់លោក Ole Gunnar Solskjaer កំពុងតែស្ថិតនៅក្នុងភាពក្ដៅគគុក ក្រោយដឹកនាំក្រុមមិនទទួលបានលទ្ធផលគាប់ប្រសើរ។ ជាក់ស្ដែងកាលពីយប់មិញ Man UTD បានរងបរាជ័យនៅដីខ្លួនឯងក្នុងលទ្ធផល 0-២ យ៉ាងអាម៉ាសក្រោមថ្វីជើងក្រុម Burnley។ 

លោក Mauricio Pochettino
លោក Mauricio Pochettino

បើតាមអ្នកកាសែតកីឡាអ៊ីតាលីលោក Alfredo Peulla បានឲ្យដឹងថាក្លិបជើងឯកអង់គ្លេស ២០សម័យកាលកំពុងតែជួបពិភាក្សាជាមួយលោក Pochettino ដើម្បីនាំយកបុរសសញ្ជាតិអាហ្សង់ទីនរូបនេះមកជំនួសកន្លែងរបស់លោក Ole Gunnar Solskjaer នៅពេលបិទបញ្ចប់រដូវកាលនេះ។ 

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា ក្រោយត្រូវបណ្ដេញចេញពីតំណែងកាលពីខែវិច្ឆិកា ឆ្នាំ២០១៩ អតីតអ្នកចាត់ការទូទៅរបស់ Spurs លោក Pochettino ក៏បានត្រៀមខ្លួនរួចរាល់ក្នុងការទទួលការងារថ្មីនៅរដូវក្ដៅខាងមុខ។ 

លោក Mauricio Pochettino
លោក Mauricio Pochettino

គួរឲ្យដឹងដែរថា អ្នកចាត់ការទូទៅដែលជួយឲ្យ Spurs ឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League រដូវកាលមុន ក៏មានព័ត៌មានថាអាចនឹងទៅដឹកនាំ Barcelona មុនពេលតែងតាំងលោក Quique Setien ផងដែរ៕

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T