ថៃ៖ កាលពីពេលកន្លងមក​ មានការផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានលេចឮដំណឹងមកថា បុរសជនជាតិថៃមួយរូបឈ្មោះ លោក Apichai Ongwisit ហៅក្រៅថា Ice វ័យ៤០ឆ្នាំ ដែលគេស្គាល់ថា ជាកូនថៅកែផ្សារមួយនៅប្រទេសថៃ ត្រូវបានប៉ូលិសចាប់ខ្លួនហើយ ដោយបានដាច់ចិត្តសារភាពកំហុស អំពីការប្រព្រឹត្តអំពើឃាតកម្ម ដ៏ព្រៃផ្សៃមួយទៅលើ នារីរូបស្អាត នាង Warinthorn អាយុ២២ឆ្នាំ។

កាលពីប៉ុន្មានម៉ោងមុននេះដែរ អ្វីដែលរឹតតែសាហាវជាងនេះទៅទៀតនោះគឺ លេចឮដំណឹងថា Ice មិនមែនទើបតែ សម្លាប់មនុស្សជាលើកទីមួយទេ ដោយសារប៉ូលិសបានស្វែងរកឃើញបំណែកគ្រោងឆ្អឹងសាកសពជាច្រើនផ្សេងទៀត ក្នុងអាងទឹកក្រោយផ្ទះរបស់គេ។

 គួរបន្ថែមដែរថា ប៉ូលិសជាច្រើនបានព្យាយាមរុករកក្នុងទឹក និងបានប្រទះឃើញបំណែកឆ្អឹងចំនួន១០បំណែក ដែលមានចម្ងាយប្រហែល១៥ម៉ែត្រ ពីទីតាំងសាកសពនារីរូបស្រស់ដែលទើបស្លាប់កាលពីពេលថ្មីៗកន្លងទៅ។

ដោយឡែក គ្រាន់តែទទួលដំណឹងនេះភ្លាម ធ្វើឲ្យប្រជាជនទាំងអស់ខ្លោចចិត្ត និងខឹងសម្បារចំពោះអំពើព្រៃផ្សៃរបស់ជនល្មើសគ្រប់គ្នា រីឯបំណែកឆ្អឹងត្រូវបានប៉ូលិសជំនាញយកទៅធ្វើកោសល្យវិច្ឆ័យបន្ថែម៕

ជនល្មើស
នារីរងគ្រោះ
ប៉ូលីសធ្វើការស្រាវជ្រាវ
ប៉ូលីសធ្វើការស្រាវជ្រាវ
ប៉ូលីសធ្វើការស្រាវជ្រាវ
ប៉ូលីសធ្វើការស្រាវជ្រាវ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ