ក្រោយចាញ់ Burnley យប់មិញ Ferdinand រិះគន់កីឡាករ Man UTD ២រូបចំៗថាលេងខ្វះទំនុកចិត្ត

//s5.kh1.co/73/7366b81a73294ee31bd7343bed41ddf9852f182a.jpg
កីទ្បា

 ២៣-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Ferdinand រិះគន់កីឡាករ Man UTD ២រូបក្រោយចាញ់ Burnley ២-០ ក្នុងក្របខណ្ឌ Premier League

អង់គ្លេស៖ ក្រុម Manchester United បានបរាជ័យយ៉ាងអាម៉ាស ក្នុងទឹកដីរបស់ខ្លួន ក្រោយប្រកួតចាញ់ក្រុម Burnley ២-០ ក្នុងក្របខណ្ឌ Premier League សប្ដាហ៍ទី២៤កាលពីរាត្រីថ្ងពុធម្សិលមិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ វីរបុរសក្លិប Man UTD លោក Rio Ferdinand បានរិះគន់ ប្រធានក្រុមបិសាចក្រហមថ្មីកីឡាករ Harry Maguire និង​ខ្សែបម្រើ Nemanja Matic ថាលេងហាក់ខ្វះភាពជាម្ចាស់ការក្នុងខ្លួន។

Nemanja Matic និង Harry Maguire
Nemanja Matic និង Harry Maguire

Ferdinand និយាយបែបនេះ ក្រោយមើលឃើញ Matic បានលោតប្រជែងយកបាល់ខ្ពស់ចាញ់ខ្សែការពារក្រុម Burnley កីឡាករ Ben Mee ដែលអនុញ្ញាតឲ្យកីឡាកររូបនេះមានឱកាសតែតបញ្ជូនទៅមិត្តរួមក្រុម Chris Wood ស៊ុតបញ្ចូលទីគ្រាប់ទី១បាន នៅនឹងមុខខ្សែការពារ Harry Maguire ។

https://s5.kh1.co/__image/w=650,h=458,q=100/ae/ae9bee7fe0e8da41499ce927ff8a2d28fc4c97c0.png

Ferdinand និយាយក្នុងទូរទស្សន៍ BT Sports ថា៖

អ្នកគួរតែក្រោកឡើងហើយបង្ហាញភាពជាម្ចាស់ការខ្លះទៅ។ អ្នកដឹងទេថា អ្នកលេងបាល់តែតមិនទាន់ល្អនៅឡើយទេ ជាក់ស្ដែង ៤៣ភាគរយដែលពួកគេ (Man UTD) ធ្លាយសំណាញ់ទីក្នុងរដូវកាលនេះ គឺដោយសារបាល់តែតនេះឯង វាពិតជាគួរឲ្យខ្លាចណាស់។ វាគួរតែមាននរណាម្នាក់នៅទីនោះចាំបញ្ជារ។ Maguire អ្នកជាប្រធានក្រុម អ្នកគួរបង្ហាញភាពជាម្ចាស់ការខ្លះបញ្ជារកូនក្រុម។

លោក Rio Ferdinand
លោក Rio Ferdinand
លោក Rio Ferdinand

Ferdinand បន្ថែមទៀតថា៖

អ្នកអាចមើលឃើញហើយថា Matic នឹងប្រជែងយកបាល់នោះ ខណៈ Ben Mee នៅទីនោះ ចំណែកឯ Tarkowski ក៏នៅទីនោះដូចគ្នា ពេលបាល់ធ្លាក់មកខ្ញុំសម្លឹងឃើញថាវានឹងទីនោះ ប៉ុន្តែឆ្ងល់ត្រង់ថា Maguire គាត់កំពុងធ្វើអីពេលនោះ?  
គាត់ឈរនៅទីតាំងមួយល្អ ហើយគាត់ក៏បានលើកដៃឡើងផងដែរ គាត់គួរតែមានអារម្មណ៍ដឹងថា Chris Wood នៅទីនោះ ប៉ុន្តែគាត់បែជាប្រលែងគេចោលទៅវិញ៕

លោក Rio Ferdinand

ប្រភពexpress

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T