អត្ថន័យនៃផ្កាអង្គារសិល្ប៍ ផ្កាស្បៃរឿង និងក្រូចឃ្វិច ក្នុងពិធីបុណ្យចូលឆ្នាំចិន (មានវីដេអូ)

//s5.kh1.co/39/39c3c0284380bc064eb1140bcf490e8b90d7f663.jpg
តារា & កម្សាន្ដ

 ២៣-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

មូល​ហេតុ​ដែល​ប្រជា​ពលរដ្ឋ​ទូទៅ​និយម​ទិញ​ដើម​ផ្កា​អង្គារសិល្ប៍ ផ្កា​ស្បៃរឿង និង​ក្រូច​ឃ្វិច យក​ទៅ​ដាក់​តាំង​តាម​ផ្ទះ​ក្នុង​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន។

ភ្នំពេញ​៖ ខណ:ពេល​ដែល​ពិធី​បុណ្យ​ចូល​ឆ្នាំប្រពៃ​ណី​ចិន​កាន់តែ​ខិត​ជិត​ចូល​មក​ដល់​គេ​ក៏​ឃើញ​មាន​នៅ​ការ​ដាក់​តាំង​លក់​នៅប្រភេទដើមផ្កា​​ផ្សេងៗ​​ដូ​ច​ជា​​ ផ្កា​អង្គារ​សិល្ប៍​ ដើម​កូ្រច​ឃ្វិច​ និង​​ ផ្កា​ស្បៃ​រឿង​ ជាហូរ​ហែរ​នៅ​តាមបណ្តោយ​ផ្លូវជា​ច្រើន​​ក្នុង​រាជធានី​ភ្នំពេញ​នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាព​នៃ​ការ​លក់​ដើមផ្កា​អង្គារសិល្ប៍​របស់​អាជីវករ​
ទិដ្ឋភាព​នៃ​ការ​លក់​ដើមផ្កា​អង្គារសិល្ប៍​របស់​អាជីវករ​

បើយោង​​តាមសម្តី​របស់​អាជីវករ​ អ្នកស្រី ចិន្តា ដែល​ជា​អ្នក​លក់​ផ្កា​អង្គារ​សិល្ប៍​មួយ​រូប​​បាន​លើក​ឡើងថា អ្នក​ស្រី​ចាប់​ផ្តើម​លក់​តាំង​ពី​ថ្ងៃ​ទី​១៨ មក​ម្ល៉េះ ​ដោយ​​ភាគ​ច្រើន​​ផ្កា​អង្គារ​សិល្ប៍​នេះ ​គឺ​នាំ​យក​មក​ពី​ខាង​ស្រុក​វា​ល​វែង នៃ​ខេត្ត​ពោធិ៍​សាត់ ​ផ្ទាល់​តែម្តង​។

អាជីវ​ករ​​រូប​នេះ​ក៏បានបន្ថែម​ថា អ្នក​ស្រី​​ប្រកប​របរ​​នេះ​ជា​រៀ​ង​រាល់​ឆ្នាំ​​ អស់​រយៈពេល​ជាង​៥ឆ្នាំ​មកហើយ​មិន​ដែល​ខាន​ឡើយ​។

អ្នក​ស្រី ​ចិន្តា​ បាន​បន្តទៀត​​ថា​ ​បើ​និយាយ​អំពី​តម្លៃ​នៃ​ការ​លក់​ចេញ​របស់​​ផ្កា​អង្គារសិល្ប៍​ក្នុង​ឆ្នាំ​នេះ​វិញ គឺ​មិន​សូវ​បាន​ថ្លៃ​ដូច​ឆ្នាំ​មុន​ៗ​នោះ​ទេ។ ចំពោះ​តម្លៃ​​នៃ​ផ្កាវិញ​គឺ ​អាច​មាន​ចាប់​ពី​មួយ​ដើម​២៥​ដុល្លារ​ រហូត​ដល់​ជាង​១០០ដុល្លារ​ ​​តែ​ក៏​អាស្រ័យ​ទៅ​តាម​គុណ​ភាព​​នៃ​ផ្កា​ដូច​គ្នា​ផង​ដែរ។

ដើម​ផ្កា​អង្គារសិល្ប៍
ដើម​ផ្កា​អង្គារសិល្ប៍

ងាក​មកអ្នក​ស្រី​អាង ​ឡេង​ ដែល​អ្នក​ស្រី​ក៏​ជា​អាជីវករ​ដែល​លក់​ផ្កា​អង្គារសិល្ប៍​នេះ​ដូច​គ្នា​ដែរ បាន​លើក​ឡើង​ថា​ប្រភេទ​ដើមផ្កា​អង្គារសិល្ប៍ដែល​អ្នក​ស្រី​លក់​នេះ​​គឺ​ភាគច្រើន ​នាំ​ចូល​មក​ពី​ប្រទេស​វៀត​ណាម នឹង​មួ​យ​ចំនួនអ្នក​ស្រី​ទិញត​​នៅ​ក្នុង​​ស្រុក​យើងនេះ។ ចំពោះ​​ការ​ថែ​ទាំង​ក៏​មាន​ភាព​ងាយ​ស្រួល​ជាង ដោយ​ដើម​ផ្កា​អង្គារសិល្ប៍នេះ​គឺ ​មិន​ចាំបាច់​ទាម​ទារ​ឲ្យ​មានការ​​ថែ​ទាំដិតដល់ និ​ង​ស្រោច​ទឹក​ជាប់​ជា​ប្រចាំដូ​ចជា​មែក​របស់​វា​​នោះ​ទេ។

អ្នក​ស្រី​អាង ​ឡេង អ្នក​លក់​ដើម​ផ្កាអង្គារសិល្ប៍
អ្នក​ស្រី​អាង ​ឡេង អ្នក​លក់​ដើម​ផ្កាអង្គារសិល្ប៍

យ៉ាង​ណា​មិញ​​ មូល​ហេតុចម្បង​​ដែលលេច​ចេញ​​វត្តមាន​នៅ​​ផ្កាអង្គារសិល្ប៍​ ​ផ្កា​ស្បៃរឿង និង​ដើម​ក្រូច​ឃ្វិច ដាក់​លក់​ព្រោង​ព្រៀត​នៅ​ជិត​ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​ ដែល​បង​ប្អូន​ភាគ​ច្រើន​និយមទិញ​​យក​ទៅដាក់​​តាំង​លំអនៅ​ក្នុ​ងផ្ទះ​នេះ​ក៏​ព្រោះ​តែ​បើ​តាម​​ប្រវិត្តិ​នៃ​ដើម​ផ្កាអង្គារសិល្ប៍​នៅ​ក្នុង​ប្រទេស​ចិនដែល​ជា​ដើម​កំណើត​នៃ​​ផ្កានេះ​ថា​ ​ផ្កា​អង្គារសិល្ប៍គឺជា​ដើម​ផ្កា​មួយ​ប្រភេទ​ដែល​អាច​ធន់ខ្លាំងជាមួយ​​​នឹង​អាកាស​ធាតុ​ត្រជាក់​បាន​យ៉ាង​ល្អ ពីព្រោះ​ថាអំឡុងពេល​​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំចិន នៅ​ក្នុង​ប្រទេស​ចិនគឺ​​​អាកាស​ធាតុ​កំពុង​តែ​ចុះ​ត្រជាក់​ខ្លាំង រីឯ​សីតុណ្ហភាព​ធ្លាក់​ដល់​សូន្យ​អង្សា​។ ស្រប​ពេល​ដែល​រុក្ខ​ជាតិ​ដទៃ​ផ្សេង​ទៀត​​​ត្រូវ​បាន​រុះរោយ​ស្លឹក​នឹង​ផ្កា​អស់​ទៅហើយនោះ​​។ ក៏​ប៉ុន្តែលក្ខណៈពិសេស​របស់​ផ្កា​អង្គារសិល្ប៍​ដែល​​ផ្ទុយ​ពី​រុក្ខជាតិ​ដទៃ​ផ្សេង​ទៀត​នោះ​ គឺ​ដើម​ផ្កា​អង្គារសិល្ប៍​នេះ​បែរ​ជាអាច​ចេញផ្កា​​រីក​ស្គុះ​ស្គាយ បញ្ចេញ​ពណ៌​លឿងយ៉ាង​​ឆ្អិន​ឆ្អៅ ពាស​ពេញ​ព្រៃ​ភ្នំ​នៃ​ប្រទេស​ចិន​ទៅ​វិញ​។

ដើម​ផ្កាអង្គារសិល្ប៍
ដើម​ផ្កាអង្គារសិល្ប៍

ហេតុ​ដូច​នេះ​ហើយ​ទើ​ប​បាន​ជា​ តាម​ជំនឿ​នៃ​ជន​ជាតិ​ចិន​បាន​ជឿ​ថា​ ប្រសិន​បើ​ទិញ​​ផ្កា​អង្គារសិល្ប៍​នេះ​ដាក់​តាំង​ក្នុង​ផ្ទះ​ ហើយ​ប្រសិន​បើ​ផ្កា​នោះ​រីក​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ទៀត​នោះ​ គឺនឹង​​អាច​នាំ​ឲ្យគ្រួសារ​​របស់​ពួកគេទទួល​បាន​នៅ​លាភ​សំណាង ​សុខ​សប្បាយ ត្រជាក់​ត្រជុំ ​​ ស្រស់​ស្រាយ​​ពេញ​មួយ​ឆ្នាំ​ ​ហើយ​ប្រសិន​បើចាប់​​​ប្រកប​នៅ​មុខ​របរ​អ្វីៗ​នឹង​រីក​ចម្រើន កាក់​​កប​ដុះដាល​ ​ប្រៀប​ដូច​ជា​ផ្កាអង្គារសិល្ប៍​ដែល​កំពុងតែ​​រីកស្គុះ​ស្គាយ​​នេះដូច​គ្នា​​ផង​ដែរ។

ផ្កាស្បៃ​រឿង​
ផ្កាស្បៃ​រឿង​
ផ្កាស្បៃ​រឿង​
ផ្កាស្បៃ​រឿង​
ដើម​ក្រូច​ឃ្វិច 
ដើម​ក្រូច​ឃ្វិច 

ចំណែក​​ផ្កា​ស្បៃ​រឿង​វិញ​ គឺ​តំណាង​ឲ្យ​ ភាព​រីក​រាយ​ ជោគ​ជតារាសីល្អ​ នៅ​ក្នុង​ក្រុម​គ្រួសារ។​ រីឯក្រូច​ឃ្វិចវិញ​​គឺ​តំណាង​ឲ្យ​ទ្រព្យ​សម្បិត្តិ មាស ​ពេជ្រ ដែល​ប្រជាពល​រដ្ឋ​​តែង​តែនិយម​ដាក់​តាំង​លំអ​ក្នុង​គេហដ្ឋាន​ក្នុង​អំឡុង​នៃ​ពិធី​ចូល​ឆ្នាំ​ចិន​ផង​ដែរ៕ 

វីដេអូ
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T