ហ្វេនៗទើបតែចាប់អារម្មណ៍ឃើញថា Lia ដូចជាស្គមខ្លាំងណាស់ មួយរយៈក្រោយនេះ

//s5.kh1.co/d6/d678697b488cd11fcb6d1be1d4a86b1a32dd44d1.jpg
តារា & កម្សាន្ដ

 ២៣-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ធ្លាប់តែឃើញមុខ Lia ប៉ោងៗគួរឲ្យស្រលាញ់ ប៉ុន្តែរូបភាពថ្មីៗទាំងនេះបង្ហាញថា នាងមើលទៅស្គមជាងមុនខ្លាំង សូម្បីតែដៃជើងរបស់នាងក៏តូចៗជាងមុនដែរ។

កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗនេះ នៅពេលដែលគេហទំព័រ Korea Dispatch បានបង្ហោះវីដេអូថ្មីរបស់សមាជិកក្រុម ITZY ភ្លាមៗនោះ ហ្វេនៗជាច្រើន បានកត់សម្គាល់ឃើញថា សមាជិកម្នាក់នៅក្នុងក្រុមគឺ Lia ហាក់ដូចជាស្គមជាងមុនខ្លាំង មិនគួរឲ្យជឿ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយសារតែក្នុងវីដេអូនោះនាងមើលទៅស្គមពេក ដូច្នេះហើយមានហ្វេនៗមួយចំនួនគិតថា រូបភាពដែលគេបានបង្ហោះ គឺជារូបភាពកាត់ត។ ប៉ុន្តែនៅពេលដែលចូលទៅមើលគណនី Instagram របស់  Korea Dispatch ទើបដឹងថា វីដេអូនិងរូបភាពទាំងនោះគឺជារូបភាពពិតប្រាកដរបស់ Lia។

ក្រោយមកមិនយូរប៉ុន្មាន រូបភាព និងវីដេអូរបស់នាង ត្រូវបានគេចែកចាយបន្តជាហូរហែពេញក្នុងបណ្ដាញអ៊ីនធើណែត ជាហេតុធ្វើឲ្យហ្វេនៗមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសុខភាពរបស់នាង៕

ចង់ដឹងថា តើ Lia មើលទៅស្គមជាងមុនកម្រិតណា?

តោះមកទស្សនារូបភាពជាច្រើនសន្លឹក ដែលហ្វេនៗបានបង្ហោះខាងក្រោម ៖

រូបភាព Lia
រូបភាព Lia
រូបភាព Lia
រូបភាព Lia
រូបភាព Lia 
រូបភាព Lia 
រូបភាព Lia
រូបភាព Lia
រូបភាព Lia
រូបភាព Lia
រូបភាព Lia
រូបភាព Lia
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T