សំរាប់អ្នកដែលតែងតែព្រួយបារម្ភ ពិបាកក្នុងការស្វែងរកកន្លែផ្ញើរម៉ូតូ ពេលនេះលែងជាបញ្ហាទៀតហើយ ជាពិសេសសំរាប់អ្នកដែល ទៅធ្វើការ។ នេះគឺជាបច្ចេកវិទ្យាចុងក្រោយបង្អស់ Electric Scooter ដែលជាយាន្ដជំនិះមួយ អាចបត់និងយួរតាមខ្លួនបាន។

ម៉ូតូមួយនេះ គឺអាចបត់វាជាពីរត្រង់ចំនុចកណ្ដាលរបស់វា អាចឲ្យអ្នកប្រើប្រាស់អាចយកវាចូលក្នុងរថភ្លើង ឬ គូទរថយន្ដបាន ដែលវាមានល្បឿនអតិបរិមា ៤៥គីឡូម៉ែត្រក្នុងមួយម៉ោង។ យានជំនិះថ្មីមួយនេះ បានរចនាកែបរបស់វាជាមួយនឹងស្បែក ដែលធ្វើឲ្យអ្នកប្រើប្រាស់អង្គុយយ៉ាងស្រួល មិនព្រួយបារម្មណ៍នូវការឈឺគូទឡើយ រីឯទម្ងន់របស់វាគឺ ២៥គីឡូក្រាម ដែលដើរដោយអាគុយ ដែលអាចជិះបាន ៣៥.៥គីឡូម៉ែត្របើភ្លើងអាគុយនៅពេញ។ ក្នុងការសាកអាគុយវិញ វាចំណាយតែ១ម៉ោងប៉ុណ្ណោះ គឺវានឹងពេញដូចដើមវិញជាមិនខាន។

លោក Tamas Slezak ដែលជា CEO របស់ Antro Group គឺជាអ្នកបង្កើតម៉ូតូនេះឡើង។ លោក Tamas ជឿថា ផលិតផលរបស់គាត់ ប្រាកដជាលក់ដាច់ និងជាតម្រូវការដ៏ចាំបាច់សំរាប់ថ្ងៃអនាគត ព្រោះវាអាចជួយថែរក្សាបរិស្ថានបាន។ ម៉ូតូមួយនេះគាត់បានឲ្យឈ្មោះថា Moveo ដែលមានតម្លៃ ៣,០០០ដុល្លារអាមេរិក ហើយលោកអ្នកអាចរកទិញបាន តាមរយៈអនឡាញ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះម៉ូតូ Moveo នេះដែរ? សូមទស្សនារូបភាព និងវិដេអូខាងក្រោម៖











កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]