ក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុនមួយ ចាប់ផ្តើមធ្វើការហោះហើរសាកល្បង នូវរថយន្តហោះ​តូច​​បំផុតលើលោក (មានវីដេអូ) ​

//s5.kh1.co/21/211248afd5e42ee0185952bd392c3a6952569e54.jpg
បច្ចេកវិទ្យា

 ២៣-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្រុមហ៊ុន SkyDrive Inc ចាប់ផ្តើមធ្វើការហោះហើរសាកល្បង នូវ​រថយន្តហោះខ្នាតតូចរបស់ខ្លួន នៅខាងក្រៅទីក្រុងណាហ្គូយ៉ា

ជប៉ុន៖ ក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុនមួយដែលមានឈ្មោះថា SkyDrive Inc ទើបតែបានធ្វើការហោះហើរសាកល្បងនូវរថយន្តហោះគំរូរបស់ខ្លួនដោយ​ក្នុងនោះមានអ្នកបើកបរម្នាក់​ ហើយក្រុមហ៊ុនគ្រោងនឹងធ្វើការបង្ហាញជាសាធារណៈនូវ​យន្តហោះមួយប្រភេទនេះនារដូវក្តៅខាងមុខ​។ ការហោះហើរសាកល្បងត្រូវបានធ្វើឡើងនៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ
ការហោះហើររបស់ក្រុមហ៊ុន ដែលមានទីតាំងនៅខាងក្រៅទីក្រុងណាហ្គូយ៉ា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រថយន្តហោះរបស់ក្រុមហ៊ុន Sky Drive
រថយន្តហោះរបស់ក្រុមហ៊ុន Sky Drive

​គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះធ្លាប់បានធ្វើការហោះហើរសាកល្បងនូវរថយន្តហោះមួយនេះ ជាច្រើន​លើកមកហើយ​កាលពីពេលកន្លងទៅ ​ប៉ុន្តែ​រាល់ការហោះហើរសាកល្បងទាំងនោះ ត្រូវបានធ្វើឡើងតាមរយៈការបញ្ជាពីចំងាយ។ យោងតាមរបាយការណ៍មួយ ដែលចេញផ្សាយដោយសារព័ត៌មាន The Asahi Shimbun បានឱ្យដឹងថា ក្រុមហ៊ុន SkyDrive Inc ​គ្រោងនឹងដាក់ដំណើរការរថយន្ត​ហោះរបស់ខ្លួននៅដើមឆ្នាំ ២០២៣។

រថយន្តហោះរបស់ក្រុមហ៊ុន Sky Drive
រថយន្តហោះរបស់ក្រុមហ៊ុន Sky Drive

រថយន្តហោះមួយប្រភេទនេះ នឹងមានបណ្តោយ ​២.៩ ម៉ែត្រ និងទទឹង ​១.៣ ម៉ែត្រ​ ចំណែកកំពស់របស់វាគឺ ​១.១ ម៉ែត្រ​ ​ហើយក្រុមហ៊ុនផលិតបានអះអាងថា វា​នឹងក្លាយទៅជារថយន្តហោះដែលមានទំហំតូចបំផុត​លើពិភពលោក។ ​វាអាចហោះហើរបានក្នុងល្បឿន ១០០គីឡូម៉ែត្រ​ក្នុងមួយម៉ោង ​ហើយ​នឹងអាចបើក​លើដីបានក្នុងល្បឿន ​១៥០ គីឡូ
ម៉ែត្រក្នុងមួយម៉ោង​។ 

រថយន្តហោះរបស់ក្រុមហ៊ុន Sky Drive
រថយន្តហោះរបស់ក្រុមហ៊ុន Sky Drive

​ក្រុមហ៊ុនបច្ចេកវិទ្យា SkyDrive Inc សង្ឃឹមផងដែរថា ​រថយន្តហោះ​របស់ខ្លួន នឹងអាចជួយសម្រួលដល់ការកកស្ទះចរាចរណ៍នៅក្នុងទីក្រុង​ ហើយក៏នឹងអាចចូលរួមក្នុងបេសកកម្មស្រាវជ្រាវនិងជួយសង្គ្រោះក្នុងគ្រាមានអាសន្នផងដែរ​៕

រថយន្តហោះរបស់ក្រុមហ៊ុន Sky Drive
រថយន្តហោះរបស់ក្រុមហ៊ុន Sky Drive
រថយន្តហោះរបស់ក្រុមហ៊ុន Sky Drive
រថយន្តហោះរបស់ក្រុមហ៊ុន Sky Drive

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T