ប៉ូលិសឥណ្ឌា ឈរចាំទះកំផ្លៀងប្រុសៗដែលឡើងជិះរថភ្លើងសម្រាប់តែនារី (មានវីដេអូ)

//s5.kh1.co/49/4924e65c977b7cea63362a64f6afbcbf8a8a7810.jpg
សង្គម

 ២៣-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

លើកក្រោយកុំចេះតែហ៊ានឡើងជិះផ្ដេសផ្ដាសទៀត

ឥណ្ឌា៖ ថ្មីៗនេះ ប៉ូលិសមួយក្រុមនាំគ្នាឈរចាំទះកំផ្លៀងប្រុសៗដែលឡើងជិះរថភ្លើងសម្រាប់តែនារី នៅស្ថានីយ៍រថភ្លើង New Delhi Metro ក្នុងប្រទេសឥណ្ឌា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមវីដេអូបានបង្ហាញឲ្យឃើញថា នៅពេលដែលរថភ្លើងមកដល់ចំណត មានបុរសជាច្រើននាក់បានដើរចេញ ហើយត្រូវប៉ូលិសទះកំផ្លៀង ទះខ្នង និងទះក្បាល ទុកជាការព្រមាន។ ចំពោះបុរសណាដែលធ្វើដំណើរនៅលើរថភ្លើងដោយមានប្រពន្ធកូនមកជាមួយ គឺត្រូវបានអនុគ្រោះឲ្យ។

គួរឲ្យដឹងដែរថា ឥណ្ឌាបានបែងចែកខ្សែរថភ្លើងខ្លះសម្រាប់តែនារីប៉ុណ្ណោះ ព្រោះតែការបៀតបៀនផ្លូវភេទតែងតែកើតមានឡើងចំពោះនារី ហើយម៉្យាងទៀត មានពេលខ្លះបុរសមិនផ្ដល់សិទ្ធិអាទិភាពអង្គុយទៅឲ្យនារីទៀតផង។ បើទោះជាយ៉ាងណាក្ដី សព្វថ្ងៃនេះនៅតែមានបុរសមួយចំនួនតូចឆ្លៀតឱកាសសម្រុកចូលក្នុងរថភ្លើងនៅពេលមានមនុស្សច្រើនណែនតាន់តាប់៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
ទិដ្ឋភាពក្នុងថ្ងៃនោះ
បុរសដែលមិនផ្ដល់កៅអីឲ្យនារីអង្គុយ
បុរសដែលមិនផ្ដល់កៅអីឲ្យនារីអង្គុយ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៥ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T