“ល្អមើលណាស់ ល្អមើលណាស់”​ រឿងភាគខ្មែរមួយនេះ ល្អមិនចាញ់រឿងភាគបរទេសទេ!

//s5.kh1.co/34/34591fb86140f4f8de9aee3a654bbc7867271fef.jpg
តារា & កម្សាន្ដ

 ២៣-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

រឿងភាគ “កំណត់ត្រាស្នេហ៍” បានផ្តល់រស់ជាតិប្លែក និង ភាពភ្ញាក់ផ្អើលដល់ទស្សនិកជន អំពីគុណភាពនៃរឿងភាគខ្មែរ ហើយ ត្រូវបានមហាជន​វាយតំលៃខ្ពស់ទាំងការនិពន្ធ ដឹកនាំរឿង ក៏ដូចជាការសម្តែងរបស់តួថា មិនចាញ់រឿងភាគបរទេសឡើយ


ភ្នំពេញ៖  “ល្អមើលបងញុម(ខ្ញុំ)ចូលចិត្តមិនចាញ់បទេសទេ”, “សម្ដែងបានល្អ មែនទើបតែឃើញទេ ឲ្យតែសម្ដែងសមចឹងគ្មានឣ្នកណាថារឿងខ្មែរឣន់ទេ” នេះជាមតិយោបល់ខ្លះរបស់ ប្រិយមត្តិបណ្តាញសង្គមហ្វេសប៊ុក បានបញ្ចេញយោបល់ក្នុងប្រអប់ ខមមិន នៃឃ្លីបរឿងភាគ កំណត់ត្រាស្នេហ៍។ ជាមួយនឹងការ comment សរសើរយ៉ាងច្រើនពីសំណាក់ទស្សនិកជន រឿងភាគ “កំណត់ត្រាស្នេហ៍” បានផ្តល់រសជាតិប្លែក និង ភាពភ្ញាក់ផ្អើលដល់ទស្សនិកជន អំពីគុណភាពនៃរឿងភាគខ្មែរ ហើយត្រូវបានមហាជន​វាយតម្លៃខ្ពស់ទាំងការនិពន្ធ ដឹកនាំរឿង ក៏ដូចជាការសម្តែងរបស់តួថា មិនចាញ់រឿងភាគបរទេសឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  រឿងភាគ “កំណត់ត្រាស្នេហ៍”
  រឿងភាគ “កំណត់ត្រាស្នេហ៍”

ជាក់ស្តែង គណនីហ្វេសប៊ុកមួយ បានសរសេរយ៉ាងដូច្នេះថា៖ 

រឿងនេះធានាថាល្អមើលហើយដឹកនាំសម្តែងបានល្អម្លេះ ចាងហ្វាងកូនខ្មែរក៏មិនចាញ់ថៃដែរសូមសរសើរ៕"

មតិលើបណ្តាញសង្គម

ដូចគ្នានេះផងដែរ គណនីហ្វេសប៊ុកមួយទៀត បានសរសើរអំពីទេពកោសល្យនៃការសម្តែងរបស់តួក្នុងរឿងផងដែរ ។ គាត់បានសម្តែងការពេញចិត្តយ៉ាងដូច្នេះថា៖​ 

រឿងហ្នឹងតួសម្តែងលះៗល្អ...ម្នាក់ៗលេងទឹកមុខដាក់អារម្មណ៍តាម,ជក់ចិត្តណាស់”។

មតិលើបណ្តាញសង្គម
មតិអ្នកគាំទ្រ
មតិអ្នកគាំទ្រ
មតិអ្នកគាំទ្រ
មតិអ្នកគាំទ្រ

បន្ថែមលើសពីនេះ គណនីហ្វេសប៊ុកម្នាក់ទៀត បានសរសើរគុណភាពនៃការផលិតរឿងភាគ “កំណត់ត្រាស្នេហ៍” នេះថា មានភាពទាក់ទាញ់ និង ប៉ិនប្រសព្វ ។ គាត់បានសរសេរបញ្ចាក់ថា 

“អ្នកដឹកនាំ ​អ្នកសរសេរសាច់រឿង​​​អ្នកថតអ្នកកាត់ត រួមនឹងតួរអង្គប្រុសពីនាក់នេះសម្តែងមកល្អម្លេះទេ​ ​ស៉ុំសរសើរ។”

មតិលើបណ្តាញសង្គម
មតិអ្នកគាំទ្រ
មតិអ្នកគាំទ្រ
មតិអ្នកគាំទ្រ
មតិអ្នកគាំទ្រ

រឿងភាគ “កំណត់ត្រាស្នេហ៍” នេះ ជាវណ្ណកម្មរឿងភាគដែលផលិតដោយ ផលិតកម្មរាហ៊ូ (Reahu Production) ក្រោមការគាំទ្រ និង វិនិយោគរបស់ស្ថានីយ៏ទូរទស្សន៍ CTN ដែលជាស្ថានីយ៏ទូរទស្សន៍ឈានមុខមួយក្នុងប្រទេសកម្ពុជា ។ រឿងភាគនេះ កំពុងចាក់ផ្សាយរាល់ ថ្ងៃចន្ទ ដល់ ព្រហស្បតិ ចាប់ពីម៉ោង ៧យប់តទៅ ហើយ​ យប់មិញនេះមានអ្នក Live View រហូតដល់ 2k លើ Page Facebook #CTNTV, Page #ReahuProduction និង Page #កំណត់ត្រាស្នេហ៍ReahuDrama ជាមួយនឹងពាក្យសរសើរមិនដាច់ពីមាត់ផងដែរ ។​

បើតាមលោក ជុំ សុភា ដែលជាចាងហ្វាងផលិតកម្មរាហ៊ូ និងជា ផលិតករ ក៏ដូចជាអ្នកដឹកនាំនោះបានសម្តែងនូវការអរគុណចំពោះទស្សនិកជន ដែលបានគាំទ្ររឿងភាគ “កំណត់ត្រាស្នេហ៍”  និង សូមឲ្យទស្សនិកជនបន្តទស្សនាជាបន្តទៀតពីព្រោះសាច់រឿង ក៏ដូចការសម្តែង ខាងផលិតកម្មបានសំរិតសម្រាំងយ៉ាងទាក់ទាញ់ លោកបានបន្ថែម យ៉ាងដូច្នេះថា៖ 

“រឿងភាគ“កំណត់ត្រាស្នេហ៍” ត្រូវបាន រៀបចំផលិតអស់រយៈពេលជាងមួយឆ្នាំប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដែលមានការចូលរួមនិពន្ធអត្ថបទភាពយន្តពីអ្នកនិពន្ធចំនួន បីនាក់ និងការចូលរួមពិភាក្សា ពីសំណាក់ ផលិតករ និង អ្នកដឹកនាំរឿង យ៉ាងស្វិតស្វាញ ក្នុងដំណាក់កាលនិពន្ធ នីមួយៗផងដែរ ដើម្បីធានាពីភាពរលូននៃសាច់រឿង ។”

លោក ជុំ សុភា

ជាមួយនឹងភាពជោគជ័យមកដល់ចំនុចនេះ លោក ជុំ សុភា ក៏ធ្លាប់បាក់ទឹកចិត្តផងដែរ ដោយសារតែភាពលំបាកក្នុងការផលិតរឿងភាគមួយឲ្យមានគុណភាព ។ លោកបានបញ្ចាក់ថា៖ 

“ដើម្បីផលិតរឿងភាគមួយឲ្យមានគុណភាព ផលិតករ ត្រូវប្រឈរមុខ នឹងការខាត់បង់ ទាំងថវិកា ពេលវេលា និង កម្លាំងកាយចិត្ត ដោយសារតែទីផ្សាររបស់ប្រទេសយើងតូច ភាពខ្វះការយល់ដឹង ក៏ដូចជាមិនសូវឲ្យតម្លៃអំពីប្រសិទ្ធិភាពនៃការផ្សាព្វផ្សាយពាណិជ្ជកម្មផលិតផល ក្នុងភាពយន្តភាគ ដែលជាហេតុធ្វើឲ្យទុនផលិតរឿងភាគខ្មែរយើងនៅមានកម្រិតទាបនៅឡើយ បើប្រៀបធៀបនឹងទុនផលិតរឿងភាគរបស់ប្រទេសជិតខាង។”

លោក ជុំ សុភា

លោកក៏បញ្ចាក់បន្ថែមថា៖ 

“ទុនផលិតរឿងភាគមួយភាគរបស់ប្រទេសជិតខាងយើងដូចជាប្រទេសថៃជាដើមលើសយើងចន្លោះ ពី ៥ ទៅ​ ១០ ដង ហើយបើទុនផលិតរបស់កូរ៉េគឺគេលើសយើងចន្លោះពី ៤០ ដង ទៅ ២០០ ដង ។ ដូច្នេះវាជារឿងដ៏លំបាកមួយសម្រាប់ផលិតករខ្មែរ ក្នុងការផលិតរឿងភាគឲ្យមានគុណភាពប្រហាក់ប្រហែលនឹងគេ។”

លោក ជុំ សុភា
លោក ជុំ សុភា ចាងហ្វាងផលិតកម្មរាហ៊ូ និងជា ផលិតករ   
លោក ជុំ សុភា ចាងហ្វាងផលិតកម្មរាហ៊ូ និងជា ផលិតករ   

បើទោះជាការផលិតវិស័យភាពយន្តភាគខ្មែរ មានការប្រឈមយ៉ាងណាក៏ដោយ ក៏លោក ជុំ សុភា នៅតែរិះរកវិធីធ្វើយ៉ាងណា ដើម្បីផលិតរឿងភាគខ្មែរឲ្យមានគុណភាពកាន់តែប្រសើរ ដោយសារតែក្តីស្រឡាញ់ និងទទួលបានការលើកទឹកចិត្តពីសំណាក់ទស្សនិកជន ហើយលោកក៏សូមណពរដល់ ក្រុមហ៊ុនឯកជន មេត្តាជួយផ្តល់កន្លែងថត និង ក្រសួងពាក់ព័ន្ធ ស្ថាប័ន្តមានសមត្ថកិច្ច ក៏ដូចជារាជរដ្ឋាភិបាល មេត្តាជួយទប់ស្កាត់ការហូរចូលរឿងបរទេសដោយកំហុក ព្រមទាំងបង្កើតគោលនយោបាយគាំទ្រ និង ជម្រុញការផលិតភាពយន្តភាគក្នុងស្រុកឲ្យបានច្រើន ជាពិសេស បើអាចលើកលែងពន្ធ ១០០% ចំពោះវិស័យភាពយន្តតែម្តង។

លោកបានបញ្ជាក់បន្ថែមចុងក្រោយថា៖ 

“ភាពយន្តជាអត្ថសញ្ញាណ ដួងព្រឹលឹងវប្បធម៌របស់ប្រជាជាតិ ។ គេអាចដឹងអំពីប្រទេសមួយមានភាពជឿនលឿនស៊ីវីល័យបែបណានោះតាមរយៈគុណភាពភាពយន្តរបស់ប្រទេសនោះ ហើយជាពិសេសវិស័យភាពយន្តអាចទាក់ទាញទេសចរបរទេសមកលេងស្រុកខ្មែរយើងកាន់តែច្រើន បើភាពយន្តយើងល្អ”​៕

លោក ជុំ សុភា
មតិអ្នកគាំទ្រ
មតិអ្នកគាំទ្រ
មតិអ្នកគាំទ្រ
មតិអ្នកគាំទ្រ
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T