មិនធ្លាប់បង្ហោះអ្វីទេ! នៅសុខៗស្រាប់តែ នាយគ្រឿន រៀបរាប់ពីជីវិតគ្រួសារ យ៉ាងក្តុកក្តួល ធ្វើឲ្យហ្វេនឆ្ងល់ព្រាត

//s5.kh1.co/4a/4a46090f933fdd5713836beba8c66c9a3219585a.jpg
តារា & កម្សាន្ដ

 ២៣-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

តារាកំប្លែងប្រុសនាយគ្រឿន បានធ្វើការបង្ហោះសារដ៏ក្តុកក្តួលខ្លាំង ទាក់ទងជីវិតគ្រួសារ ស្របពេលដែលលោកមិនធ្លាប់បង្ហាញពីមុនមក

ភ្នំពេញ៖ តារាកំប្លែងប្រុសដ៏មានប្រជាប្រិយភាព នាយគ្រឿន ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានប្រជាប្រិយភាពស្ទុះខ្លាំងឡើង តាមរយៈសម្តីសំដៅ កាយវិការសម្តែងយ៉ាងល្អគួរឲ្យសរសើរ មិនថាតាមរយៈខ្សែភាគយន្ត ឬឡើងឆាកម្តងៗនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញប្រិយមិត្តដែលជាហ្វេនតារាប្រុសរូបនេះ ប្រាកដជាបានដឹងថា លោកជាតារាមួយរូបដែលមិនធ្លាប់បង្ហាញនូវជីវិតឯកជនរបស់ខ្លួនដូចតារាដទៃនៅលើបណ្តាញសង្គមនោះទេ។ ក៏ប៉ុន្តែកាលពីពេលថ្មីៗនេះ តារាប្រុសរូបនេះបានធ្វើការបង្ហោះរូបជាមួយនឹងសារដ៏ក្តុកក្តួល ទាក់ទងនឹងជីវិតគ្រួសារ យ៉ាងដូច្នោះថា៖

ជីវិតគ្រួសារជាប្តីប្រពន្ធ តែងមានមានយប់មានថ្ងៃ ហេតុអ្វីជីវិតគ្រួសារខ្ញុំមានតែយប់ យប់សែនជ្រៅ យប់ជារៀងរហូត។

ជាមួយនឹងសារដ៏មានអត្ថន័យបែបនេះ បានធ្វើឲ្យហ្វេនមួយចំនួនមានការងឿងឆ្ងល់ ថានេះជារឿងពិតរបស់លោក ឬក៏យ៉ាងណា​ព្រោះតែសារមួយនេះពិតជាចាក់ដោត កម្សត់ខ្លាំង ស្របពេលដែលតារាប្រុសរូបនេះមិនធ្លាប់បង្ហាញភាពឈឺចាប់ ឬទុក្ខសោកនៅលើបណ្តាញសង្គមពីមុនមក៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

នាយគ្រឿន
នាយគ្រឿន
នាយគ្រឿន
នាយគ្រឿន
នាយគ្រឿន
នាយគ្រឿន
សាររបស់នាយគ្រឿន បានបង្ហោះ
សាររបស់នាយគ្រឿន បានបង្ហោះ
នាយគ្រឿន
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T