ហេតុអីមិនគួរបើកកញ្ចប់អាំងប៉ាវនៅពីមុខអ្នកដែលជូនយើង?

//s5.kh1.co/ee/ee709922a2b46fde470a9d25285cbb38d3232a9f.jpg
យល់ដឹង

 ២៣-មករា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

ការនិយមជូនអាំងប៉ាវ ត្រូវបានគេកត់សម្គាល់ជាពិសេសថាជាប្រពៃណីមួយរបស់បងប្អូនអ្នកជាប់សែស្រឡាយចិន។ បែបនេះហើយ អាំងប៉ាវភាគច្រើនត្រូវបានគេរៀបចំដាក់ក្នុងកញ្ចប់ក្រហមក្នុងន័យតំណាងសេខក្តីសុខ សុភមង្គល ក៏ដូចជាសំណាងល្អ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណា បើទោះបីជាក្មេងៗក៏ដោយ ជនជាតិចិនបានបង្រៀន​ និងណែនាំឲ្យកូនចៅមានសុជីវធម៌ និងសីលធម៌ ដោយមិនត្រូវបើកកញ្ចប់អាំងប៉ាវនៅពីមុខអ្នកដែលជូនឡើយ ​ ដោយគេសំអាងថា វាមិនសមគួរទាល់តែសោះ ដែលបើកនៅពីមុខម្ចាស់អាំងប៉ាវ។

ការជូនអាំងប៉ាវគឺជាវិធីដើម្បីចែកក្តីស្រលាញ់ដល់អ្នកដទៃ។ អ្នកអាចជូនអាំងប៉ាវទៅកាន់មនុស្សវ័យចំណាស់ជាង អ្នកមានគុណ កូនចៅ ឬក្មេងៗក្នុងគ្រួសារផ្សេងដែលមិនទាន់រកចំណូលបាន ជូនបុគ្គលិក​ ឬអ្នករាប់អានគ្នាក៏បាន។

ជាទូទៅចំនួនទឹកប្រាក់ដែលខ្ចប់ក្នុងកញ្ចប់ក្រហមអាស្រ័យលើប្រាក់ចំណូលរបស់អ្នក។ ទោះយ៉ាងណាក៏ដោយ ជនជាតិចិនមានទម្លាប់មួយគួរឲ្យចាប់ងារម្មណ៍ដែរ គឺប្រសិនបើអ្នកមិនទាន់បានរៀបការនៅឡើយទេ អ្នកមិនចាំបាច់ផ្ញើរអាំងប៉ាវក្រហមទៅអ្នកដទៃទេ៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T