នេះគឺជារឿងពីរដ៏ល្អ សម្រាប់តារាស្រីវ័យ ៥០ឆ្នាំ Michelle Yeoh ដែលជាតារាសម្តែងអន្តរជាតិ មានឈ្មោះល្បីល្បាញ ហើយបន្ទាប់ពីនាងទទួលបានពានរង្វាន់ “តារាសម្តែងដ៏ល្អក្នុងតំបន់អាស៊ី” ក្នុងពិធី “7th Asian Film Awards” ដែលប្រព្រឹត្តទៅ កាលពីយប់ថ្ងៃច័ន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៣ ក្នុងទីក្រុងហុងកុងកន្លងទៅនេះ នាងក៏បានប្រកាសថា នាងនឹងរៀបការជាមួយនឹង ប្រធានរៀបចំការប្រណាំងម៉ូតូ ជនជាតិបារាំង ដែលមានឈ្មោះថា Jean Todt នៅក្នុងឆ្នាំ២០១៣ នេះ។

យោងតាមប្រភពព័ត៌មាន មេដេលី របស់ប្រទេសចិន បានឲ្យដឹងថា តារាស្រី Michelle Yeoh នឹងមានអាយុ ៥០ឆ្នាំ នៅក្នុងខែសីហា ឆ្នាំ២០១៣ ខាងមុខនេះ ហើយឥឡូវនេះ នាងកំពុងតែជ្រើសរើសថ្ងៃដ៏ល្អ សម្រាប់រៀបការ ហើយការរៀបការនេះ នឹងប្រព្រឹត្តិទៅក្នុងប្រទេសម៉ាឡេស៊ី ដែលជាស្រុកកំណើតរបស់ឪពុកនាង។

ដូចគ្នានេះដែរ នាងបានប្រាប់ឲ្យដឹងថា នាងមានបំណងប្រាថ្នាថា នឹងស្វែងរកទីកន្លែងសមរម្យមួយ ដើម្បីធ្វើពិធីជប់លៀងដ៏ធំមួយ ជាមួយនឹងមិត្តភក្តិរបស់នាង ហើយនាងសង្ឃឹមថា នឹងបានរួមរស់ជាមួយនឹង អនាគតស្វាមីរបស់ខ្លួន ដោយមានសុភមង្គលជារៀងរាល់ថ្ងៃ។

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]