មិនខ្លាចគេសើចយំ! ពេលនេះ ស៊ុំ សុម៉ាលី និងស្វាមី ត្រលប់មកត្រូវគ្នាវិញ ក្រោយធ្លាយថាស្វាមីមានអ្នកទី៣

//s5.kh1.co/ed/ed6b32f4ed4c90e4f91f81566b1d5347ffcbb47a.jpg
តារា & កម្សាន្ដ

 ២៣-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

កន្លងទៅប៉ុន្មានផង ពេលនេះស៊ុំ សុម៉ាលី និងស្វាមី បានប្រកាសជាសាធារណៈ បំពាក់ចិញ្ចៀនជូនគ្នា ថាត្រូវគ្នាវិញ

ភ្នំពេញ៖ កាលពីពេលកន្លងទៅនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយតារាស្រីដ៏មានប្រជាប្រិយភាព អ្នកនាងស៊ុំ សុម៉ាលី បានឈ្លោះទាស់គ្នាជាមួយនឹងស្វាមី រហូតដល់ចែកផ្លូវគ្នា ក្រោយបានដឹងថាស្វាមីដែលជាអ្ន​កលក់មីឆា លួចលាក់មានអ្នកថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ មហាជនជាច្រើនបានបង្ហាញអារម្មណ៍សោកស្តាយ និងអាណិតដល់កូនៗរបស់នាងតែម្តង ដែលនៅក្មេងបែរជាឃ្លាតឆ្ងាយពីឪពុកម្តាយ ដោយសារតែទំនាស់ជាមួយគ្នាបែបនេះ។ ក៏ប៉ុន្តែរឿងនេះមិនទាន់កន្លងទៅប៉ុន្មានផង ពេលនេះនាងនិងស្វាមី បានប្រកាសជាសាធារណៈ បំពាក់ចិញ្ចៀនជូនគ្នា ថាត្រូវគ្នាវិញ ក្រោយតារាស្រីរូបនេះបានផ្តល់ឱកាសដល់ស្វាមី។ មិនត្រឹមតែប៉ុណ្ណោះនាងក៏បាននិយាយយ៉ាងដូច្នោះថា៖

មិនខ្មាសនឹងគេសើចសំខាន់ផ្ដល់ឱកាសនិងសាកល្បងបងម្ដងទៀត សង្ឃឹមថាបងនឹងធ្វើតាមពាក្យសន្យា

សាររបស់ ស៊ុំ សុម៉ាលី

ទន្ទឹមនឹងដំណឹងមួយនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនរំភើប និងរីករាយជំនួសនាង ចំពោះទឹកចិត្តអាចអត់អោនឲ្យស្វាមី ដើម្បីកែប្រែខ្លួនជាថ្មី និងបន្តរស់នៅជាមួយគ្នា ព្រមទាំងជាមួយកូនដោយមានក្តីសុខបែបនេះរហូតទៅ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ស៊ុំ សុម៉ាលី
ស៊ុំ សុម៉ាលី
ស៊ុំ សុម៉ាលី
ស៊ុំ សុម៉ាលី
ស៊ុំ សុម៉ាលី
ស៊ុំ សុម៉ាលី
ស៊ុំ សុម៉ាលី និងស្វាមី
ស៊ុំ សុម៉ាលី និងស្វាមី
ស៊ុំ សុម៉ាលី និងស្វាមី
ស៊ុំ សុម៉ាលី និងស្វាមី
ស៊ុំ សុម៉ាលី និងស្វាមី ត្រូវរូវគ្នាវិញ
ស៊ុំ សុម៉ាលី និងស្វាមី ត្រូវរូវគ្នាវិញ
ស៊ុំ សុម៉ាលី
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T