អត់ Messi និង Suarez អត់បញ្ហា! Griezmann ស៊ុត២គ្រាប់ចុងម៉ោងជួយ Barca ឈ្នះទាំងប្រផិតប្រផើយទៅលើក្រុមមកពីលីគលំដាប់ទី៣ (មានវីដេអូ)

//s5.kh1.co/17/17072e8e3cc029080c176004d0a58665cf7022df.jpg
កីទ្បា

 ២៣-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Griezmann ស៊ុត២គ្រាប់ឲ្យ Barca ក្នុងពានរង្វាន់ Copa del Rey វគ្គ៣២ក្រុមកាលពីយប់មិញ

អេស្ប៉ាញ៖ ក្នុងការប្រកួតពានរង្វាន់ Copa del Rey វគ្គ៣២ក្រុម កាលពីយប់មិញនៅកីឡដ្ឋាន Estadio Municipal de Can Misses ក្រុម Ibiza ដែលជាក្លិបមកពីលីគលំដាប់ទី៣អេស្ប៉ាញ បានរងបរាជ័យក្រោមថ្វីជើងក្រុមជើងខ្លាំង FC Barcelona ក្នុងលទ្ធផល១ទល់នឹង២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

ក្នុងការប្រកួតនេះ ក្រុមទាំងពីរមានឱកាសសម្រុកប្រហាក់ប្រហែលគ្នា ដោយក្រុមម្ចាស់ផ្ទះ Ibiza ស៊ុតបាន៩ជើងចំគោលដៅ២ដង សម្រេចទីបាន១គ្រាប់ ចំណែកឯក្រុម Barcelona ស៊ុតបាន១១ជើង ចំគោលដៅ៣ដង បំប៉ោងសំណាញ់ទីបាន២គ្រាប់។

សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

១គ្រាប់របស់ក្រុមម្ចាស់ផ្ទះ រកបានដោយខ្សែបម្រើស្លាប Josep Caballe នៅនាទីទី៩ ចំណែកឯ ២គ្រាប់របស់ក្រុមភ្ញៀវ ធ្វើបានដោយខ្សែប្រយុទ្ធសញ្ជាតិបារាំង Antoine Griezmann នៅនាទីទី៧២ និងនាទីទី ៩០+៤។ ដូច្នេះក្រោយបញ្ចប់៩០នាទី ក្រុមភ្ញៀវ ​Barcelona បានយកឈ្នះទាំងប្រផិតប្រផើយទៅលើក្រុមម្ចាស់ផ្ទះ Ibiza ក្នុងលទ្ធផល២-១។

កីឡាករ Antoine Griezmann
កីឡាករ Antoine Griezmann

គួរបញ្ជាក់ផងដែរថា ២គ្រាប់កាលពីយប់មិញ ជាគ្រាប់ទី១១ហើយរបស់​ Griezmann ក្នុងចំណោមការបង្ហាញខ្លួន២៧ប្រកួត ក្នុងរដូវកាលនេះ៕

ចង់ឃើញគ្រាប់បាល់របស់ Griezmann អស្ចារ្យយ៉ាងណានោះ​ សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ highlights
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T