សញ្ញាទាំង ៦ យ៉ាងនេះបញ្ជាក់ថាអ្នកផឹកកាហ្វេច្រើនពេក

//s5.kh1.co/eb/eb75770ec972e849bbb4780fe054f4054f26d3dc.jpg
យល់ដឹង

 ២៣-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

១. ពោះរបស់អ្នកមានបញ្ហា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=434,q=100/f2/f29eca8356c6c478869e9a308886a5aa6d8ba194.jpg

 តាមពិតទៅ កាហ្វេមានសារជាតិធ្វើឱ្យការបន្ទោរបង់ធូរ ដើម្បីពន្លឿនសកម្មភាពក្នុងពោះវៀន។ តែការផឹកច្រើនពេកក៏អាចធ្វើឱ្យរាគផងដែរ។ ដូចនេះហើយ បើអ្នកមិនស្រួលពោះ គួរតែកាត់បន្ថយកាហ្វេខ្លះ។

២. អ្នកអាចមានអារម្មណ៍អស់កម្លាំងបន្ទាប់ពីញ៉ាំកាហ្វេ
https://s5.kh1.co/__image/w=650,h=341,q=100/df/df4ced2d6db01de757a3b4df4f83d23ae9d691bf.jpg

  ពិតមែនហើយ កាហ្វេជួយជម្រុញប្រព័ន្ធប្រាសាទរបស់អ្នក និងថាមពលរាងកាយប្រហែល ១១ ទៅ​១២ ភាគរយ ប៉ុន្តែក៏មានបញ្ហាអវិជ្ជមានដែរ។ ការសិក្សាបានរកឃើញថា បន្ទាប់ពីការញ៉ាំកាហ្វេច្រើនពេក ធ្វើឱ្យអ្នកមានអារម្មណ៍អស់កម្លាំង និងគេងលក់ទៅវិញ។

៣. អ្នកអាចមានអារម្មណ៍តានតឹង 
© Wiese/face to face/FaceToFace/REPORTER
© Wiese/face to face/FaceToFace/REPORTER

ប្រសិនបើអ្នកផឹកជាតិកាហ្វេអុីនច្រើនកែវក្នុងមួយថ្ងៃ វាអាចធ្វើឱ្យអ្នកមានអារម្មណ៍តានតឹង និងភ័យព្រួយ ដោយវាបញ្ចេញសារធាតុដែលធ្វើអោយប៉ះពាល់ដល់អាកប្បកិរិយារបស់អ្នក។ បើអ្នកគិតថាអ្នកជួបរឿងបែបហ្នឹង អ្នកគួរពិសាក្នុងកម្រិតល្មមទៅបានហើយ។

៤. អ្នកចាប់ផ្តើមមានអាការៈគេងមិនលក់
© FaceToFace/REPORTER
© FaceToFace/REPORTER

ជាតិកាហ្វេអុីនធ្វើឲ្យអ្នកស្វាង តែវាក៏ប៉ះពាល់ដល់ការគេងរបស់អ្នកដែរ។ អ្នកស្រាវជ្រាវបានរកឃើញថា ការផឹកកាហ្វេច្រើនពេកធ្វើអោយអ្នកចំណាយពេលយូរទម្រាំគេងលក់ ហើយអ្នកនឹងគេងតិច អស់កម្លាំងរឹតតែខ្លាំងនៅពេលថ្ងៃ។

៥. បេះដូងអ្នកលោតញាប់ និងអស់កម្លាំង
© Crawford Brown/Gingersnaps, PacificCoastNews.com/EAST NEWS
© Crawford Brown/Gingersnaps, PacificCoastNews.com/EAST NEWS

សញ្ញានៃបេះដូងលោតញាប់មិនកើតឡើងលើមនុស្សគ្រប់គ្នាទេ តែក៏ជារឿងទូទៅមួយដែរ ជាពិសេសចំពោះមនុស្សវ័យក្មេងដែលផឹកកាហ្វេច្រើន។ ការពិសារកាហ្វេមិនត្រូវបានណែនាំចំពោះអ្នកលើសឈាម និងមានបញ្ហាបេះដូងទេ។

៦. ប្រព័ន្ធរំលាយអាហាររបស់អ្នកដើរលឿន និងអាចធ្វើឱ្យអ្នកញៀនតែម្តង
© Pedro Andrade / Kevin Perkins, PacificCoastNews.com/EAST NEWS
© Pedro Andrade / Kevin Perkins, PacificCoastNews.com/EAST NEWS

ជាតិកាហ្វេអុីនជាគ្រឿងផ្សំក្នុងការដុតបំផ្លាញជាតិខ្លាញ់ ដោយបង្កើនការរំលាយអាហារពី ៣ ទៅ ១១ភាគរយ ប៉ុន្តែអ្នកត្រូវប្រយ័ត្នបន្តិច ពីព្រោះមនុស្សមួយចំនួនមិនអាចទ្រាំទ្រនឹងជាតិកាហ្វេអុីនបាន ហើយនឹងជួបបញ្ហាច្រើនជាងផលប្រយោជន៍។ អ្វីដែលខ្លាំងជាងនេះទៅទៀត អ្នកខ្លះអាចនឹងញៀនកាហ្វេហើយលែងផឹកទឹកគ្រប់គ្រាន់ក៏មាន។

ប្រភពBright Side

Chheang Daro
ឈៀង ដារ៉ូ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T