ពិតជាចម្លែក! បុរសម្នាក់បានទុកធាតុខ្មោចឪពុកចោលក្នុងបន្ទប់ទឹកនៅស្ថានីយរថភ្លើង

//s5.kh1.co/77/77b765788e7f0598866196abff561a876324ddad.jpg
សង្គម

 ២២-មករា-២០២០ ៩ល្ងាច · ៤ ឆ្នាំមុន

ជប៉ុន៖ បុរសម្នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីមានចេតនាទុកធាតុខ្មោចឪពុកចោលនៅក្នុងបន្ទប់ទឹកស្ថានីយរថភ្លើងក្រោមដី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅពេលឪពុករបស់ Hiroaki Hishijima បានស្លាប់ទៅនៅខែកញ្ញាឆ្នាំមុន មន្ត្រីរក្សាសពនៅស្រុក Shinjuku ក្រុង Tokyo បានប្រគល់ធាតុឪពុកគាត់មកឲ្យគាត់។ រូបគាត់បានធ្វើដំណើរទៅទទួលយកធាតុនោះនៅខែ វិច្ឆិកាដើម្បីយកទៅធ្វើពិធីបញ្ចុះសពដ៏ត្រឹមត្រូវ ប៉ុន្តែខ្លាចម្តាយគាត់ខឹង ប្រសិនបើគាត់យកធាតុខ្មោចនោះទៅផ្ទះ។

មន្ត្រីប៉ូលីសក្រុង Tokyo បានប្រាប់ថា Hishijima បានមានចេតនាទុកធាតុខ្មោចនោះក្នុងប្រអប់មួយនៅក្នុងបន្ទប់ទឹកប្រុសនៅ Marunouchi Line ស្ថានីយ Tokyo ពិតប្រាកដមែន។ គាត់ត្រូវបានចាប់ខ្លួននៅថ្ងៃ ១៧ ខែ មករា ហើយបើតាមច្បាប់ ការដែលបោះចោលឆ្អឹង ឬធាតុខ្មោចនៅទីសាធារណៈក្រៅពីកន្លែងបញ្ចុះសព ត្រូវពិន័យដោយជាប់ពន្ធនាគាររហូតដល់ ៣ ឆ្នាំ។

ប្រភពCNN

Chheang Daro
ឈៀង ដារ៉ូ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T