ល្អអីល្អយ៉ាងនេះមានក្បាច់បកចេកទៀត! ខ្សែការពារ Florian Lejeune ចំណាយពេលត្រឹម២នាទីចុងម៉ោង ស៊ុតបាន២គ្រាប់ជួយ Newcastle វាយបកតាមស្មើ Everton (មានវីដេអូ)

//s5.kh1.co/1d/1dd39ca17af3fa1860925f8aeddf472aa51b4988.jpg
កីទ្បា

 ២២-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ក្នុងនាមជាខ្សែការពារ Lejeune ចំណាយពេលត្រឹម២នាទីស៊ុត២គ្រាប់ជួយ Newcastle តាមស្មើ Everton យប់មិញនេះ

អង់គ្លេស៖ ក្រុមស្ករគ្រាប់ Everton និងក្រុមសារិកាព្រៃ Newcastle United បានត្រឹមចែកគ្នាម្នាក់១ពិន្ទុក្នុងការប្រកួតក្របខណ្ឌ Premier League សប្ដាហ៍ទី២៤នេះ ក្រោយក្រុមទាំងពីរប្រកួតស្មើគ្នា២ទល់នឹង២ នៅកីឡដ្ឋាន Goodison Park កាលពីរាត្រីថ្ងៃអង្គារម្សិលមិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងកាប្រកួតដ៏ជក់ចិត្តនេះ ក្រុមម្ចាស់ផ្ទះ Everton ជាអ្នកស៊ុតបើកឆាកនាំមុខមុន២គ្រាប់ ដោយគ្រាប់ទី១រកបានដោយខ្សែប្រយុទ្ធសញ្ជាតិអ៊ីតាលី Moise Keane នៅនាទីទី៣០ និងគ្រាប់ទី២ ស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធវ័យ២២ឆ្នាំ Calvert-Lewin នៅនាទី៥៤។

១គ្រាប់របស់  Moise Keane
១គ្រាប់របស់  Moise Keane
១គ្រាប់របស់ Calvert-Lewin
១គ្រាប់របស់ Calvert-Lewin

ការប្រកួតអូសបន្លាយរហូតដល់ជិតបញ្ចប់តង់ទី២ នៅនាទី៩០+៤ ទើបក្រុមភ្ញៀវ Newcastle មានឱកាសវាយបកបាន១គ្រាប់ ដែលជាការស៊ុតបកចេកបានយ៉ាងល្អពីសំណាក់ខ្សែការពារកណ្ដាល Florian Lejeune។ មិនបាន២នាទីស្រួលបួលផង Lejeune ដដែលក៏បន្ថែម១គ្រាប់ទៀតតាមស្មើ ២-២ ​នៅនាទីទី៩០+៦។

១គ្រាប់បកចេករបស់  Lejeune
១គ្រាប់បកចេករបស់  Lejeune
Florian Lejeune ពាក់លេខ២០ 
Florian Lejeune ពាក់លេខ២០ 

ដូច្នេះក្រោយបញ្ចប់៩០នាទីក្រុម លោក Ancelotti បានត្រឹមខកចិត្តក្រោយមានឱកាសនាំមុខមុន២គ្រាប់ទៅហើយ បែជាត្រូវបានក្រុមភ្ញៀវ ស៊ុតវាយបកតាមស្មើចុងម៉ោងទៅវិញ។

តាមរយៈលទ្ធផលនេះ ក្រុម Everton ធ្លាក់មកកាន់ចំណាត់ថ្នាក់លេខ១២ ក្នុងតារាង Premier League ក្រោយ២៤កន្លងទៅ​ រកបាន៣០ពិន្ទុ ចំណែក​ឯក្រុម Newcastle United ឈរចំណាត់ថ្នាក់លេខ១៣ មាន៣០ពិន្ទុដូចគ្នា៕

តារាងចំណាត់ថ្នាក់ក្របខណ្ឌ Premier League
តារាងចំណាត់ថ្នាក់ក្របខណ្ឌ Premier League

បើចង់ឃើញការស៊ុតបញ្ចូលទីរបស់ Lejeune អស្ចារ្យយ៉ាងណាសោះ សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ Highlights
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T