គ្រាន់តែទៅមើលការបង្ហាញម៉ូត នៅក្រៅប្រទេសសោះ តែកុំមើល Chompoo តែងខ្លួនកប់ស៊េរី

//s5.kh1.co/4a/4aafbcb743dd7ab35d40d3f117ab4be2198b9830.jpg
តារា & កម្សាន្ដ

 ២២-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

គ្រាន់តែទៅមើលការបង្ហាញម៉ូតនៅទីក្រុងប៉ារីសសោះ តែកុំមើល Chompoo តែងខ្លួនឡូយកប់ លេងសុទ្ធតែរ៉ូបវែង ពាក់អាវខ្មៅខាងក្រៅ រួមទាំងពាក់ស្បែកជើងកវែងស៊ីនឹងឈុតទៀត

បារាំង៖ ពិតជាមិនដែលធ្វើឲ្យប្រិយមិត្តខកចិត្តនោះទេ សម្រាប់កំពូលតារាសម្ដែងស្រី Chompoo Araya ជាមួយនឹងដំណើរទស្សនកិច្ចទៅកាន់ប្រទេសបារាំងដើម្បីទៅចូលរួមកម្មវិធីបង្ហាញម៉ូត L’Officiel Fashion Destination Paris 2020 នៅឯ InterContinental Paris Le Grand ក្នុងទីក្រុងប៉ារីស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីពេលថ្មីៗនេះ Chompoo បានទៅមើលការបង្ហាញម៉ូតយ៉ាងប្រណីតរបស់ម៉ាក Chanel ដោយនាងបានបង្ហោះរូបភាពក្នុងបណ្ដាញសង្គម ជាមួយនឹងឈុតសម្លៀកបំពាក់ដ៏ទាក់ទាញ ដែលក្នុងនោះនាងបានស្លៀកពាក់អាវពណ៌ខ្មៅនៅពីលើ រ៉ូបវែងដែលអមជាមួយនឹងផ្កា រួមទាំងពាក់ស្បែកជើងកវែងដែលមើលទៅពិតជាស៊ីគ្នាជាមួយនឹងសម្លៀកបំពាក់បែបនេះណាស់។

ឃើញបែបនេះហើយ អាចនិយាយបានថា Chompoo ពិតជាមានភាពទាន់សម័យ ជាមួយនឹងការតុបតែងខ្លួនរបស់នាងជានិច្ច ដែលមើលទៅមានភាពទាក់ទាញ និងឡូយឆាយជាទីបំផុត ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

Chompoo
Chompoo
Chompoo
Chompoo
Chompoo
Chompoo
Chompoo
Chompoo
Chompoo
Chompoo
Chompoo
Chompoo
Chompoo
Chompoo
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T