អែនជី សំណាងណាស់ ស្វាមីឲ្យកាដូនាឡិកាដាំពេជ្រ ៧ពាន់ដុល្លារ ឲ្យពាក់លេង

//s5.kh1.co/6f/6f87558aee3f44c30b92e9d3901bbfb2e5ed46d2.jpg
តារា & កម្សាន្ដ

 ២២-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

អ្នកណាមិនច្រណែន! ស្វាមី អែនជី ពូកែយល់ចិត្តណាស់ ជូនកាដូមិនចេះចប់ ឥឡូវទិញសុទ្ធតែ នាឡិកាដាំពែជ្រភ្លឺចែងចាំង ឲ្យពាក់លេងកម្សាន្តអារម្មណ៍ទៀត

ភ្នំពេញ៖ ទោះជា អ្នកនាង អែនជី ដែលជាអតីតតារាចម្រៀង មិនបានប្រឡូកក្នុងសិល្បៈដូចពេលមុនក្ដី តែរូបនាងនៅតែទទួលបានការចាប់អារម្មណ៍ពី ទស្សនិកជនតាមរយៈ សកម្មភាពប្រចាំថ្ងៃដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ ក្រៅពីមានជីវភាពហ៊ឺហា ជាងមុនហើយ អែនជី ត្រូវបានគេចាត់ទុកជា នារីសំណាងណាស់ ដែលបានស្វាមីចេះផ្ដល់សុភមង្គល ថ្នាក់ថ្នមនិងយល់ចិត្ត ទិញកាដូសុទ្ធតែ របស់ប៊្រេនៗជូនជានិច្ច ក្នុង​ឱកាសពិសេស។

ជាក់ស្ដែង នាពេលឆាប់ៗនេះ ជាពិធីបុណ្យសែនចូលឆ្នាំចិន ស្វាមីរបស់ តារាស្រីរូបនេះ បានអាំងប៉ាវជា កាដូដ៏មានតម្លៃ នាឡិកាដៃពណ៌ក្រហម ដាំពេជ្រភ្លឺចែងចាំង មានតម្លៃទៅដល់៧,២០០ដុល្លារឯណោះ។

ដោយឡែក គ្រាន់តែ អែនជី ទទួលបានកាដួមួយនេះ ពីស្វាមីជាទីស្រលាញ់ភ្លាម រូបនាង បានបង្ហោះក្នុងបណ្ដាញសង្គមភ្លែត នាំឲ្យមិត្តៗនារីជ្រួលជ្រើម និងច្រណែននាងគ្រប់គ្នា៕

អែនជី 
អែនជី 
អែនជី 
អែនជី 
អែនជី និងស្វាមី 
អែនជី និងស្វាមី 
អែនជី និងស្វាមី 
អែនជី និងស្វាមី 
កាដូដែល អែនជី ទទួលបានពីស្វាមី
កាដូដែល អែនជី ទទួលបានពីស្វាមី
អែន ជី តារាចម្រៀង
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T