រកឃើញយូរហើយ! ប៉ុន្តែអ្នកវិទ្យាសាស្ត្រទើបតែអាចកំណត់អត្តសញ្ញាណរណ្ដៅអាចម៍ផ្កាយ ដែលមានអាយុកាលចាស់ជាងគេលើលោក

//s5.kh1.co/64/64192864eab39fbaff609facd403cfb74f272662.jpg
បច្ចេកវិទ្យា

 ២២-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ក្រុមអ្នកវិទ្យាសាស្ត្រជឿថា ផលប៉ះពាល់នៃអាចម៍ផ្កាយនេះ បណ្ដាលឲ្យអាកាសធាតុនៅលើផែនដីប្រែពីត្រជាក់ទៅជាសភាពដូចសព្វថ្ងៃ។

អូស្ត្រាលី៖ ក្រុមអ្នកវិទ្យាសាស្ត្រទើបតែអាចកំណត់អត្តសញ្ញាណរបស់រណ្ដៅអាចម៍ផ្កាយមួយ ដែលមានអាយុកាលចាស់ជាងគេនៅលើពិភពលោក នៅក្នុងប្រទេសអូស្ត្រាលី ហើយវាអាចបកស្រាយពីមូលហេតុដែលនាំឲ្យយុគសម័យទឹកកកនៅលើផែនដីត្រូវបានបញ្ចប់។ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា អាចម៍ផ្កាយមួយនេះបានបុកទង្គិចតំបន់ Yarrabubba នៅភាគខាងលិចប្រទេសអូស្ត្រាលី តាំងពី២.២ប៊ីលានឆ្នាំមុន ហើយវាបង្កើតបានជារណ្ដៅអាចម៍ផ្កាយមួយ ដែលមានអាយុប្រហែលពាក់កណ្ដាលនៃអាយុផែនដី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពតំបន់ Yarrabubba ថតដោយស្ថានីយ៍អវកាសអន្តរជាតិ
រូបភាពតំបន់ Yarrabubba ថតដោយស្ថានីយ៍អវកាសអន្តរជាតិ

ការសន្និដ្ឋានរបស់ពួកគេត្រូវបានធ្វើឡើង ដោយការធ្វើតេស្តរកធាតុរ៉ែដែលមាននៅក្នុងថ្មតំបន់នោះ។ អ្នកវិទ្យាសាស្ត្របាននិយាយថា របកគំហើញនេះពិតជាគួរឲ្យរំភើបណាស់ ព្រោះវាអាចពន្យល់ពីស្ថានភាពកម្ដៅក្នុងយុគនោះ។ ការពិតទៅ រណ្ដៅមួយនេះត្រូវបានគេរកឃើញក្នុងតំបន់ក្ដៅស្ងួតតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ ប៉ុន្តែអ្នកភូគព្ភវិទូមិនបានធ្វើតេស្តនិងរកអាយុកាលរបស់វាទេ។ អស់រយៈពេលរាប់ប៊ីលានឆ្នាំមកហើយ ស្នាមរណ្ដៅនេះក៏បានរលុបទៅវិញ ដូច្នេះគេពិបាកមើលវាដោយភ្នែកទទេណាស់។ ក្រុមអ្នកវិទ្យាសាស្ត្របានដៅស្លាកស្នាមរណ្ដៅ ក្នុងតំបន់ដែនម៉ាញេទិក ដើម្បីអាចកំណត់អង្កត់ផ្ចឹត៧០គីឡូម៉ែត្ររបស់វា។

តំបន់ Yarrabubba មានចម្ងាយប្រហែល៦០០គីឡូម៉ែត្រពីភាគឦសាននៃទីក្រុង Perth
តំបន់ Yarrabubba មានចម្ងាយប្រហែល៦០០គីឡូម៉ែត្រពីភាគឦសាននៃទីក្រុង Perth

លោកសាស្ត្រាចារ្យ Chris Kirkland ដែលជាអ្នកស្រាវជ្រាវបានប្រាប់សារព័ត៌មាន BBC ថា ទិដ្ឋភាពនៅតំបន់នោះមើលទៅរាបស្មើ ដោយសារតែវាមានអាយុកាលយូរពេក ប៉ុន្តែថ្មនៅទីនោះហាក់ដូចជាចម្លែក។ ដើម្បីដឹងពីពេលវេលាដែលអាចម៍ផ្កាយមួយនោះបានបុកផែនដី ក្រុមអ្នកស្រាវជ្រាវបានពិនិត្យគ្រីស្ដាល់តូចៗ zircon និង monazite នៅក្នុងដុំថ្មមួយចំនួន។ គ្រីស្ដាល់ទាំងនោះមានផ្ទុកបរិមាណអ៊ុយរ៉ាញ៉ូមតិចតួច។ ដោយសារតែការបំបែកធាតុអ៊ុយរ៉ាញ៉ូមនាំមុខគេក្នុងល្បឿនមួយថេរ ក្រុមអ្នកស្រាវជ្រាវអាចគណនាថាតើពេលវេលាបានកន្លងផុតយូរប៉ុណ្ណាហើយ។

គ្រីស្ដាល់ zircon មួយត្រូវបានគេប្រើ ដើម្បីធ្វើកាលបរិច្ឆេទនៃផលប៉ះពាល់តំបន់ Yarrabubba
គ្រីស្ដាល់ zircon មួយត្រូវបានគេប្រើ ដើម្បីធ្វើកាលបរិច្ឆេទនៃផលប៉ះពាល់តំបន់ Yarrabubba

ជាលទ្ធផល វាមានអាយុកាលចាស់ជាងរណ្ដៅ Vredefort Dome ក្នុងអាហ្វ្រិកខាងត្បូងដល់ទៅ២០០លានឆ្នាំ។ អ្នកវិទ្យាសាស្ត្រជឿជាក់ថា​ ភពផែនដីកាលពីមុនគ្របដណ្ដប់ដោយទឹកកកដែលមានរូបរាងដូចបាល់ទឹកកក។ នៅដំណាក់កាលនេះ ផ្ទាំងទឹកកកចាប់ផ្ដើមរលាយ ហើយភពផែនដីចាប់ផ្ដើមកើនកម្ដៅយ៉ាងឆាប់រហ័ស។ ដូច្នេះផលប៉ះពាល់នៃអាចម៍ផ្កាយបានធ្វើឲ្យមានបម្រែបម្រួលអាកាសធាតុនៅលើផែនដី៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T