លោក Pep និយាយថា ម្នាក់នេះជាអ្នកស៊ុតបាល់ពិន័យ១១ម៉ែត្រល្អជាងគេនៅ Man City តែមិនមែន Aguero និង De Bruyen ទេ

//s5.kh1.co/c9/c9ffb04353d25d9557036ecf74d11a838477d0bc.jpg
កីទ្បា

 ២២-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

លោក Pep Guardiola ជាអ្នកស៊ុតបាល់ពិន័យ១១ម៉ែត្រល្អជាងគេនៅ Man City

អង់គ្លេស៖ អ្នកចាត់ការទូទៅសញ្ជាតិអេស្ប៉ាញលោក Pep Guardiola នឹងត្រួតពិនិត្យឡើងវិញ ចំពោះបេក្ខភាពដែលត្រូវរ៉ាប់រងបាល់ពិន័យ១១ម៉ែត្រក្នុងក្រុម Manchester City បន្ទាប់ពីមើលឃើញថាក្រុមរបស់លោក បានភ្លាត់ស៊ុតបាល់ប៉េណាល់ទីមិនចូលចំនួន៣ដងមកហើយក្នុងរដូវកាល ២០១៩/២០ នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Pep មានការព្រួយបារម្ភជុំវិញរឿងខាងលើ ដោយយល់ឃើញថាវាអាចធ្វើឲ្យក្រុមរបស់លោកខកខានឱកាសឈ្នះ Champions League រដូវកាលនេះបាន ។

អតីតគ្រូបង្វឹកក្រុម Barcelona ក៏បាននិយាយថា លោកគិតឃើញហើយថាអ្នកណានឹងត្រូវរ៉ាប់រងតួនាទីនេះ ដោយធ្លោយមាត់បន្ថែមថាអ្នកចាំទី Ederson ជាអ្នកស៊ុតបាល់ពិន័យ១១មែត្រល្អជាងគេនៅ Man City។

  អ្នកចាំទី Ederson
  អ្នកចាំទី Ederson

ខ្សែប្រយុទ្ធវ័យក្មេង Gabriel Jesus បានភ្លាត់ស្នៀតស៊ុតបាល់ពិន័យ១១ម៉ែត្រមិនបានសម្រេច នៅនាទី៣៦ ក្នុងការប្រកួតទល់នឹងក្រុម Sheffield United នៅកីឡដ្ឋាន Bramall Lane កាលពីរាត្រីថ្ងៃអង្គារម្សិលមិញ។ ហើយវាជាលើកទី៣ហើយ ក្នុងចំណោមការស៊ុតបាល់ពិន័យ១១ម៉ែត្រ ៥លើកចុងក្រោយរបស់ជម្រើសជាតិប្រេស៊ីលរូបនេះ ក្នុងក្របខណ្ឌ Premier League។

ខ្សែប្រយុទ្ធវ័យក្មេង Gabriel Jesus
ខ្សែប្រយុទ្ធវ័យក្មេង Gabriel Jesus

កាលពីមុនលោក​ Pep បានផ្ដល់សិទ្ធឲ្យកីឡាកររបស់លោក សម្រេចចិត្តថានរណានឹងទទួលស៊ុតបាល់ប៉េណាល់ទី កំឡុងពេលប្រកួត តែឥលូវលោកនិយាយថា លោកនឹងធ្វើការកែប្រែរឿងនេះ ដើម្បីជាប្រយោជន៍ក្នុងក្រុមទាំងមូល។

លោក Pep បានថ្លែងក្នុងសន្និសីទកាសែត​ ក្រោយក្រុម Man City យកឈ្នះ១-០ ទៅលើក្រុម  Sheffield ថា៖

  លោក Pep Guardiola ថ្លែងក្នុងសន្និសីទកាសែត
  លោក Pep Guardiola ថ្លែងក្នុងសន្និសីទកាសែត

ខ្ញុំនឹងប្រញាប់គិតគូរពីរឿងនេះ។ ខ្ញុំតែងតែផ្ដល់ទំនុកចិត្តទៅដល់កីឡាកររបស់ខ្ញុំក្នុងការទទួលយកវា ប៉ុន្តែខ្ញុំប្រហែលជាត្រូវធ្វើការសម្រេចចិត្តឡើងវិញ ថានរណានឹងរ៉ាប់រងបាល់ពិន័យ១១ម៉ែត្រនេះ។ មិនមែនដោយសាររឿងរបស់ Gabriel ថ្ងៃនេះទេ ព្រោះ Sergio ( Aguero) និង Raheem (Sterling) ក៏ធ្លាប់ធ្វើមិនបានសម្រេចដូចគ្នា។ ប៉ុន្តែពួកយើងក៏ត្រូវគិតគូ ព្រោះវាអាចបង្កបញ្ហាដល់ក្រុមយើងបាន។

  លោក Pep Guardiola

គ្រូបង្វឹកវ័យ ៤៩ឆ្នាំក៏បានបន្ថែមទៀថា លោកគិតរួចរាល់ហើយថា អ្នកណានឹងក្លាយជាអ្នកស៊ុតបាល់ពិន័យ១១ម៉ែត្រជាអចិន្ត្រៃយ៍ក្នុងក្រុម Man City នោះ ដោយលើកឡើងថា៖

Ederson ជាជម្រើសល្អបំផុត ជឿខ្ញុំទៅគាត់ជាអ្នកស៊ុតបាល់ពិន័យ១១ម៉ែត្រពូកែជាងគេដែលយើងមាន។

លោក Pep Guardiola
  អ្នកចាំទី Ederson
  អ្នកចាំទី Ederson

ប្រភពstandard

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T